Friday, August 30, 2013

ខ្លឹមសារដកស្រង់ចេញពីសុន្ទរកថា របស់ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ទាក់ទងនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)

ខ្លឹមសារដកស្រង់ចេញពីសុន្ទរកថា
របស់ឯកឧត្តម បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ
ទាក់ទងនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ
...ក) ក្នុងឱកាសនៃពិធីរម្លឹកខួប ១០០ឆ្នាំនៃវិមានសន្តិភាពនៅទីក្រុងឡាអេ ប្រទេសហុល្លង់
ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៣


          ខ្ញុំចង់ប្រើប្រាស់ឱកាសនេះធ្វើការអំពាវនាវជាពិសេសមួយក្នុងនាមអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា (អ...ក)។ តុលាការនេះបានបំពេញការងារប្រកបដោយ ជោគជ័យយ៉ាងសំខាន់បំផុត ក្នុងការជំនុំជម្រះក្តីលើអំពើឧក្រិដ្ឋកម្ម ដ៏សាហាវយង់ឃ្នង់ដែលបានប្រព្រឹត្តឡើងដោយរបបខ្មែរក្រហម។ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ តុលាការនេះកំពុងតែជួបនឹងវិបត្តិ។ វិភាគទានស្ម័គ្រចិត្តដែលតុលាការនេះបានពឹងអាស្រ័យ គឺរីងស្ងួតអស់ហើយ។ មន្ត្រីបុគ្គលិកកម្ពុជា នៃ អ...ក មិនបានទទួលប្រាក់បៀវត្សរ៍របស់ខ្លូន
ចាប់តាំងពីខែមិថុនាមកម្ល៉េះ។ ការរស់រានមានជីវិតរបស់តុលាការនេះគឺស្ថិតនៅក្នុងភាព មន្ទិលសង្ស័យនៅឡើយ។ ការបរាជ័យផ្នែកថវិការបស់សាលាក្តីខ្មែរក្រហម អាចក្លាយជាសោកនាដកម្មមួយសម្រាប់ប្រជាជនកម្ពុជា ដែលពួកគាត់បានទន្ទឹងរង់ចាំយុត្តិធម៌ជាយូរណាស់មកហើយ។ មិនតែប៉ុណ្ណោះ នេះអាចជាការបរាជ័យដ៏ធ្ងន់ធ្ងរមួយលើការសន្យារួមគ្នារបស់យើងចំពោះយុត្តិធម៌អន្តរជាតិ។

          ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ផ្តល់នូវជំនួយហិរញ្ញវត្ថុបន្តទៀត ដើម្បី អាចឲ្យតុលាការនេះ បន្តដំណើរការយុត្តិធម៌របស់ខ្លួនដ៏មានសារៈសំខាន់នេះ គឺមិនមែនត្រឹមតែរយៈពេលពេលខ្លីនោះទេ ប៉ុន្តែគឺដើម្បីឲ្យសំណុំរឿងទាំងអស់អាចឈានដល់ការ បិទបញ្ចប់របស់ខ្លួន។