Saturday, August 17, 2013

ឯកឧត្តម ផៃ ប៊ុន ឈឿន អញ្ជើញ​បើក​វិញ្ញាសារ​ប្រលង​ជ្រើស​រើស​ចូល​បំរើ​កា​រងារ​ក្រប​ខ័ណ្ឌ អនុរក្សពន្ធនាគារ

ព្រឹកថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៣ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ឯកឧត្តម ផៃ ប៊ុន ឈឿន ទីប្រឹក្សាផ្ទាល់ សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា និង​ជា​អភិបាល​ខេត្ត​កណ្តាល និង ឯកឧត្តម ឈឹម កាន អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ បាន​អញ្ជើញ​បើក​វិញ្ញាសារប្រលងជ្រើស​រើស​បេក្ខជន​ឲ្យ​ចូល​បំរើការងារក្នុងក្របខ័ណ្ឌ អនុរក្សពន្ធនាគារ ក្រសួង​មហាផ្ទៃ ។ 



បេក្ខជនប្រលងសរុប ១៥៨ នាក់ ស្រី ៤០ នាក់ ចែក​ចេញ​ជា ៧ បន្ទប់ក្នុងនោះ បេក្ខជនដាក់ពាក្យពីក្រសួង ១១៧ នាក់មាន ៥ បន្ទប់ បេក្ខជនដាក់ពាក្យក្នុងខេត្ត ៤១ នាក់មាន ២ បន្ទប់ ។ វិញ្ញាសារប្រលងរួមមាន ចំណេះដឹងទូទៅ និងគណិតវិទ្យា និងតែងសេចក្តី ឬការសរសេរលិខិតរដ្ឋបាល ។