Tuesday, October 8, 2013

សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អញ្ជើញ​ទៅ​​ចូល​រួម​​កិច្ច​ប្រជុំ​​កំពូល​​អាស៊ាន នៅ​ប្រ៊ុយ​ណេ​

ភ្នំពេញ: កាលពីវេលា​ម៉ោង​ជិត ៨ ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៣​សម្តេច​អគ្គ​មហា​សេនា​​​   ​ប​តី​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​២៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​៩ ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៣ នៅ​ទីក្រុង​បេន​ដារ សេរី បេ​ហ្កា​វ៉ាន់ប្រទេស​ប្រ៊ុយណេ​ដា​រូ​សាឡា​ម​។

​នៅ​ព្រលានយន្តហោះ មុន​នឹង​ចាកចេញ​ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ប្រទេស​​ប្រ៊ុយណេ​ឯកឧត្តម ស្រ៊ី ថា​ម​រុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ឲ្យដឹងថា ​កិច្ចប្រជុំ​​កំពូល​អាស៊ាន លើក​ទី​២៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៩ និង​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៣ខាងមុខដែលមានវត្តមានសម្តេចតេជោចូល រួមមាន​៖ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​២៣, កិច្ចប្រជុំ​កំពូល​អាស៊ាន ជប៉ុន​លើ​ក​ទី​១៦, កិច្ចប្រជុំ​កំពូល​អាស៊ាន .​សាធារណ​កូរ៉េ​លើក​ទី​១៦ ,​កិច្ចប្រជុំ​កំពូល​អាស៊ាន .​ចិន​លើក​ទី​១៦, កិច្ចប្រជុំ​កំពូល​អាស៊ាន .​សហរដ្ឋ​អាមេរិក​លើក​ទី​១ , កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​៣​លើក​ទី​១៦ , កិច្ចប្រជុំ​កំពូល អាស៊ាន​អាស៊ី​បូព៌ា​លើក​ទី​៨,​កិច្ចប្រជុំ​កំពូល​អាស៊ាន​.​ឥណ្ឌា​លើក​ទី​១១, ​​    កិច្ច​ប្រជុំ​​កំពូល​អាស៊ាន,​អង្គការ​សហប្រជាជាតិ​លើ​ក​ទី​៥​។​                              
អញ្ជើញ​អមដំណើរ​សម្តេច​តេជោ រួមមាន ឯកឧត្តម ​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ អន្តរជាតិ​, ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ កម្ម , ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​, ឯកឧត្តម ហង់ ជួន​ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​សមាជិក​ជាន់ខ្ពស់ដទៃ​ទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​

សូមបញ្ជាក់ថាក្រៅពី​កិច្ចប្រជុំ​ កំពូល​ទាំង​នោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ឯកឧត្តមតូ​នី អាប​បុ​ត (Tony Abbott) នាយករដ្ឋមន្ត្រី​អូស្ត្រាលី ឯកឧត្តម ច​ន ឃី (John Key) នាយករដ្ឋមន្ត្រី​នូ​វែ​ល​ហ្សេ​ឡង់ និង ឯកឧត្តម បាន គី​មូ​ន (Ban Ki moon) អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជាអាណត្តិទី៥នៃរដ្ឋសភា ដែល​អញ្ជើញ​ធ្វើដំណើរ​តាម​យន្តហោះ​ពិសេស របស់​ព្រះរាជាណាចក្រ​កម្ពុជាបាន ទៅដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​ប្រ៊ុយណេ ទីក្រុង​បាន​ដា ស៊េរី​បេ​ហ្កា​វ៉ាន នៃ​រាជាណាចក្រ​ប្រ៊ុយណេ ដា​រូ​សា​ឡឹម ប្រកបដោយ​សុវត្ថិភាព នៅ​វេលា​ម៉ោង ១០ និង​៤៥​នាទី​ត្រូវ​និង​ម៉ោង ៩ និង ៤៥​នាទី ម៉ោង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង គណៈប្រតិភូ​ជាន់ខ្ពស់​ទទួលបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ បំផុត​ពី​ឯកឧត្តម លោកជំទាវ ជា​ឥស្សរជន ជាន់ខ្ពស់​រដ្ឋាភិបាល​នៃ​ប្រទេស​ប្រ៊ុយណេ​ដា​រូ​សា ឡឹម និង​ឯកឧត្តម ឆាយ សុខន ឯកអគ្គរាជទូត​វិសាមញ និង ពេញ​សមត្ថភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​រាជា ណា​ចក្រ​ប្រ៊ុយណេ​ដា​រូ​សា​ឡឹម ព្រមទាំង​វត្តមាន​ឥស្សរជន​ការទូត នៃ​ប្រទេស​ទាំងពីរ​កម្ពុជា ប្រុយ​ណេ​ដា​រូ​សា​ឡឹម ជាច្រើនរូប​។     ​ 
   ​    ​    ​    ​    ​    ​    
តាម​ការគ្រោងទុក សម្តេច​តេជោ ហ៊ុន សែន នឹង​អញ្ជើញធ្វើ​មាតុភូមិនិវត្តន៍​វិញ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៣៕​