Thursday, January 9, 2014

ទស្សនៈ ERA បង្កាច់បង្ខូចប្រព័ន្ធ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​បែប​សមាមាត្រ

          ដូចដែលបានកត់សម្គាល់ក្នុងអត្ថបទពីរកន្លងទៅ របាយការណ៍របស់ «សម្ព័ន្ធកំណែទម្រង់ ការបោះ ឆ្នោត» ដែល​ហៅ​កាត់​ថា "ERA" ដែលបានចេញផ្សាយនៅដើមខែធ្នូនោះ មានគោលបំណងបង្កាច់បង្ខូចការបោះឆ្នោតសកល ថ្ងៃទី ២៨ ខែ កក្កដា នៅ​កម្ពុជា អត្ថបទទី១ បានបង្ហាញថា ERA ត្រូវបានគ្រប់គ្រង និងផ្តល់មូលនិធិដោយទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកមួយ ដែលមាន​ប្រវត្តិ​ផ្ទុយ​នឹង​គោល​ការណ៍​ប្រជាធិបតេយ្យយ៉ាងខ្លាំង។ អត្ថបទទី ២ បានបង្ហាញឲ្យ​ឃើញ​ថា ​ការ​អះ​អាង​របស់​ ERA ដែល​​ថាភាព​មិន​ត្រឹម​ត្រូវ ដោយ​ចេតនានៅក្នុងការរៀបចំចែក​អាសនៈ​នៅតាម​ខេត្ត​នោះ មិន​មែន​ជា​ការ​ពិត​ទេ​។

          យើង​នឹងពិនិត្យអត្ថបទនេះ អំ​ពី​អំណះ​អំណាងរបស់ ERA ដែលថា មានអ្វីមួយដែលត្រូវបានគេរៀប ចំបន្លំ​ទុកជាមុន ឬមិនត្រឹមត្រូវនៅក្នុងដំណើរការនៃ​​ប្រព័ន្ធបោះ​ឆ្នោត​ជ្រើស​តាំង​បែប​តំណាងសមាមាត្រ

          របាយការណ៍អះអាងថា៖ «​ការ​ជ្រើស​តាំងតំណាង​បែប​សមាមាត្របង្កប់ន័យថា ចំនួន​អាសនៈ​​ដែល ត្រូវបាន​បែងចែកទៅ​ឲ្យ​គណបក្សមួយ គួរតែ​ជា​សមាមាត្រ​ទៅនឹង​ចំនួន​​សម្លេង​ឆ្នោត​ដែលគណបក្សនោះ បាន ទទួល។ ប៉ុន្តែ ចំណែកនៃអាសនៈ​ដែល​គណបក្ស​ប្រជាជនបាន​ទទួល​​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៣ គឺខ្ពស់ ជាងចំណែកនៃសម្លេង​ឆ្នោត​របស់គណបក្សនេះ ភាគ​ច្រើន​ដោយសារតែមណ្ឌលបោះឆ្នោត ដែលមានតែមួយ អាសនៈ​នៅក្នុងខេត្តប្រាំបួន (ដែលក្នុងខេត្តទាំង​នេះគណបក្សប្រជាជនឈ្នះ​ទាំង​អស់​) » ។

          ដូចដែលបានបង្ហាញក្នុងអត្ថបទមុន ប្រសិនបើមានអ្វីមិនត្រឹមត្រូវជាមួយនឹងប្រព័ន្ធបោះឆ្នោតបច្ចុប្បន្ន ដូច​មាន​មក​ហើយ​នោះ ERA គួរតែ​​តវ៉ាទៅអង្គការសហប្រជាជាតិ៖ គឺ UNTAC មិនមែនគណបក្សប្រជាជនទេ ដែលបង្កើតប្រព័ន្ធនេះ។ ខណៈ​​ពេល​ដែល​ប្រព័ន្ធបោះ​ឆ្នោត​បែប​បទ​ខុស​ៗ​គ្នា​នៅ​ប្រទេស​មួយ​ចំនួនប្រព័ន្ធ ដែលកំណត់ដោយ UNTAC ក្នុងប្រទេសកម្ពុជា ក៏​ពុំ​ខុស​គ្នា​​​ពីប្រព័ន្ធជ្រើស​តាំង​តំណាងបែប​សមាមាត្រ ទៅ​នឹង​បណ្តាប្រទេសផ្សេងទៀតក្នុង​ពិភពលោកនោះ​ដែរ។

ធ្វើសង្គ្រាមជាមួយលេខ​នព្វន្ដ

          ប៉ុន្តែ «ការ​​ជ្រើស​តាំង​តំណាងបែប​សមាមាត្រ» មិនដែលមានន័យ​ ហើយ​ក៏​មិន​អាច​មាន​ន័យ​ជាក់​​លាក់​ថា​​ចំនួន​សម្លេងឆ្នោត​ទទួលបាន ត្រូវ​ឆ្លើយ​តប​ទៅ​នឹងចំនួន​តំណាង​នៃ​គណបក្ស​នីមួយៗ ហើយ​ជាង​នេះ ទៅ​ទៀតនោះ ក្នុងមណ្ឌលបោះឆ្នោត​នីមួយៗ។ ​ទោះ​បី​ជា​មាន​តិច​តួច​ក៏ដោយ តើ​វា​មានន័យ​ថា ការ​ឆ្លើយ​ឆ្លង​នេះ ត្រូវ​តែ​រៀប​ចំ​ឲ្យ​ដំណើរ​ការ​ល្អ​នៅ​គ្រប់​មណ្ឌល​នីមួយៗ​  នៅពេលប្រជាជនរាប់រយពាន់នាក់បោះ​ឆ្នោត​ឱ្យ តំណាង៥រូប ឬ ៦រូប ឬ ៨​រូប​ នោះគឺ​ រិត​តែ​​មិនមានលទ្ធភាពលើស​ពី​សមាមាត្រប្រហាក់​ប្រហែល​​​នៃ​បេក្ខជន​ដែល​បានជាប់ឆ្នោត និង​សម្លេង​ទទួល​បាននោះទេ។

          ខេត្តមួយដែលមានចំនួនអ្នកតំណាងតិច ហាក់​រិត​តែ​ធ្វើ​ឲ្យ​មានអយុត្តិធម៌ក្នុង​ការ​ជ្រើស​តំណាងស្ទើរតែ ជៀស​មិនផុតទេ​។ ខេត្តដែលមានសមាជិក​សភាតែម្នាក់​ មិន​ផ្តល់​តំណាង​ទៅ​អ្នក​បោះ​ឆ្នោតសម្រាប់គណបក្ស ណាមួយទេ ប៉ុន្តែសម្រាប់តែ​គណបក្សដែល​ទទួល​បាន​​សម្លេង​ច្រើន​ជាង​គេប៉ុណ្ណោះ ដែលនេះជាអ្វីគួរតែ ច្បាស់លាស់ ទោះជាចំពោះប្រជាជន​ដែល​វង្វេង​វង្វាន់​ដោយ​បុរេវិនិច្ឆ័យលំអៀងក៏ដោយ។ ខេត្តមួយដែលមាន តំណាងពីររូប នឹងមានសមាមាត្រខ្ពស់ ប្រសិន​បើគណបក្សធំពីរទទួលបានសម្លេងភាគច្រើនដែលប្រហាក់ ប្រហែលគ្នា ប៉ុន្តែបើ​មាន​គណបក្ស​បី​ដែលមានចំនួនសម្លេងស្ទើរតែដូចគ្នានោះ គណបក្សមួយក្នុងចំណោម នោះ អាច​នឹង​ត្រូវ​បានរងនូវ​ភាពអយុត្តិធម៌។ ម្យ៉ាង​ទៀត ប្រសិនបើគណបក្សធំពីរទទួលបានសម្លេងភាគច្រើន ៧៥% ទល់​នឹង ២៥% លទ្ធផល នៅក្នុងខេត្តនោះ គឺត្រូវតែអយុត្តិធម៌ចំពោះគណបក្សមួយក្នុងចំណោមនោះ ជាទូទៅទ្រឹស្ដីជ្រើស​តាំង​តំណាងបែប​សមាមាត្រ​នៅក្នុង​មណ្ឌល​បោះឆ្នោត​ណា​មួយ គឺរិតតែ​​មិនមានភាព​សមាមាត្រ​​នៅ​ពេល​ដែល​ចំនួន​តំណាងដែលត្រូវបានជាប់ឆ្នោត​នោះ​កាន់​តែ​តិច​។

          ដូចដែល ERA ទទួលស្គាល់ គណបក្សប្រជាជនធ្វើបានល្អជាងតាមសមាមាត្រ ពីព្រោះគណបក្ស នេះបានឈ្នះក្នុងខេត្តទាំងអស់ដែល​មាន​តំណាង​រាស្ដ្រ​តែ​មួយ​អាសនៈ​​។ ដូច្នេះ ប្រសិនបើ CNRP មានអារម្មណ៍ ថា ខ្លួនបានទទួលអាសនៈតិចជាងខ្លួនសមនឹងទទួលនោះ ប្រហែលខ្លួនគួរលះបង់កិច្ចខិតខំប្រឹងប្រែងថែមទៀត ដើម្បីឈ្នះការគាំទ្រនៅតំបន់ជនបទ និងតំបន់ដែលមានចំនួនប្រជាជនតិច

          វាជាការពិតដែល​ថា ដោយសារតែការគណនា​តាមគណិតវិទ្យានោះ គណបក្ស​ប្រជាជន​បាន​​ឈ្នះ ៥៥,២៨% នៃ​ចំនួន​អាសនៈសរុប​ ឬ៤៨,៨៣%នៃសម្លេងឆ្នោត។ លទ្ធផលបែបនេះ គឺមិនចម្លែក​នៅ​ក្នុង ប្រទេសដទៃទៀតនោះទេ។ ក្នុងឆ្នាំ២០០០ George W. Bush បានត្រូវជាប់ឆ្នោតជាប្រធានាធិបតីដោយ មិនត្រឹមតែទទួល​បានចំនួនភាគតិចនៃសន្លឹក​ឆ្នោត​ទាំងអស់ប៉ុណ្ណោះ​ទេ (៤៧,៩%) ប៉ុន្តែ ថែមទាំងជាមួយនឹងចំនួនឆ្នោតកន្លះ​លានតិចជាងគូប្រជែងគណបក្សប្រជាធិតេយ្យ​​ទៀតផង។ ហើយអ្វីដែលរបាយការណ៍ របស់ ERA មិនបានប្រាប់ទៅអ្នកអានរបស់ខ្លួនគឺថា CNRP ក៏បានឈ្នះចំណែក នៃអាសនៈខ្ពស់ជាងបន្តិចលើ ចំណែកនៃសម្លេងឆ្នោតរបស់គណបក្ស ដែល​ទទួលបាន ៤៤,៤៦%នៃសម្លេង ឆ្នោតទូទាំងប្រទេស ហើយ ទទួលបាន៤៤,៧២% នៃអាសនៈរដ្ឋសភា

          តើវាអាចទៅរួចរបៀបណាសម្រាប់​​គណបក្សប្រជាជន និង CNRP ដែលទទួលបានអាសនៈច្រើន ជាងបើ​ប្រៀប​ធៀប​នឹង​សម្លេងឆ្នោត? លទ្ធផលដូចនេះ គឺស្ទើរតែចៀសមិនផុតនោះទេ ប្រសិនបើមាន គណបក្សមួយ ឬពីរដែលប្រកួតប្រជែងមិនបានទទួលសម្លេងឆ្នោតគ្រប់គ្រាន់។ នៅក្នុងការបោះឆ្នោតសកល នៅកម្ពុជាថ្មីៗនេះ មាន​គណបក្ស​បែបនេះចំនួនប្រាំមួយ។

          គណបក្សទាំងប្រាំមួយនោះ បានទទួលសម្លេងឆ្នោតសរុប ៤៥០.០០០ សម្លេង ប្រហែល​ជាចំនួន ៦,៨%ទូទាំងប្រទេស។ ការពិត ដែលថាគណបក្សទាំងនេះពុំបានទទួលអាសនៈ គឺមិន​​ត្រឹម​ត្រូវ​នោះ​ទេ៖ ពួក គេមិនមែនជាកម្លាំងនយោបាយតែមួយ ប៉ុន្តែ​ប្រឹង​ប្រែង​ដើម្បី​គោល​នយោ​បាយផ្សេងៗគ្នា។ ប៉ុន្តែ វាមានន័យ ថា គណបក្សប្រជាជន និង CNRP ដែលមានសម្លេងរួមគ្នា ៩៣,២% នៃសម្លេងទាំងអស់ នឹងទទួលបាន ១០០%អាសនៈ​ទាំងអស់​។

          ស្ថានភាពនេះមិនមែនគណបក្សប្រជាជន ឬ UNTAC ជា​អ្នក​បង្កើតនោះ​ទេ។ វាគឺកើត ចេញពីលេខ​នព្វន្ដ ដែលជាធម្មតាមានអព្យាក្រឹតភាពផ្នែកនយោបាយ៖ នៅក្នុងការបោះឆ្នោត ជ្រើស​តាំង​តំណាងបែប​​សមាមាត្រ ខណៈ​ពេលដែលមានសម្លេងឆ្នោត​​សរុប​ច្រើននៃ​គណបក្ស​ដែលមិនឈ្នះ​អាសនៈ យ៉ាង​ហោច ណាស់ គណបក្សឯទៀត ដែលបានទទួលអាសនៈ គឺ​លើស​ពីភាព​សមាមាត្រ​ដែល​​ទទួលបានអាសនៈ​។ ប្រសិនបើប្រព័ន្ធនេះសមហេតុផលត្រឹមត្រូវ គណបក្ស​ដែល​ឈ្នះសម្លេងច្រើនជាង​គេ​នោះនឹងមាន​អាសនៈ​​លើសយ៉ាង​ហោច​ណាស់​ក៏​ច្រើន​ស្មើនឹង​គូ​ប្រកួត​ប្រជែង​របស់ខ្លួនដែរ ពីព្រោះបើមិន​ដូច្នេះ​ទេ​ ចំនួន​អាសនៈ​បន្ថែម​ អាចនឹង​ឱ្យ​គណបក្ស​ដែល​មាន​សម្លេងភាគច្រើនទីពីរទទួលបានអាសនៈភាគច្រើន​។

មណ្ឌលបោះឆ្នោតពហុអាសនៈ​

          អ្នកសរសេររបាយការណ៍នេះ ហាក់ដូចជាមិនចេះហត់នឿយក្នុងការជះ​កំហុសមក​លើ​គណបក្ស​ប្រជាជនចំពោះច្បាប់នៃគណិតវិទ្យា។ ឧទាហរណ៍ ​ផ្នែកដក​ស្រង់ខាងលើ ត្រូវបាន​បន្ត​ភ្លាមៗ​ដោយ៖ «មណ្ឌលបោះឆ្នោតដែលមាន​អាសនៈ​ច្រើន​ បាន​ឃើញ​លទ្ធផល​មិន​ស្មើ​គ្នា។ ក្នុង​ខេត្តសៀមរាប ឧទាហរណ៍ គណបក្សប្រជាជនបានឈ្នះ ៤៩,៩%នៃ សម្លេង ប៉ុន្តែ​បាន​ទទួល ៦៧% នៃអាសនៈ។ ក្នុងខេត្ត១១ ចំណែក អាសនៈរបស់ CNRP មានចំនួនតិចជាង​​ចំនួន​សម្លេងឆ្នោត​ដែល​គេ​បាន​ទទួលយ៉ាង​ខ្លាំង​​»។

          នៅពេលគេពិនិត្យលំអិត វាមិនមែនជារឿងភ្ញាក់ផ្អើលនោះទេ។ ពិតណាស់ នៅក្នុងខេត្ត៩ ដែលមាន​អាសនៈ​តែមួយ ដែល CNRP ចាញ់។ សម្រាប់ខេត្តសៀមរាប គឺបោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ដ្រ​៦រូប។ តួលេខបោះឆ្នោត​បង្ហាញ​ឲ្យ​​ឃើញ​ថា គណបក្ស​ប្រជាជន​បាន​ទទួល​ ៣​អាសនៈ ហើយ CNRP ទទួល​​បាន ដូច្នេះការមិនយល់ស្របរបស់របាយការណ៍នេះ គឺចំពោះតែអាសនៈចុងក្រោយប៉ុណ្ណោះ។ រូបមន្តស្របច្បាប់ បានផ្តល់អាសនៈនោះទៅឱ្យគណបក្សប្រជាជន មានន័យថាគណបក្សនេះ ​បាន​សម្លេង​ ៦៧% (៤នៃ៦អាសនៈ) នៃចំនួន​អាសនៈសរុប​របស់​ខេត្ត​នេះ។ ប្រសិនបើ ERA គាំទ្រប្រព័ន្ធបោះឆ្នោតផ្សេងទៀត ជាជាងការព្យាយាមមួលបង្កាច់គណបក្សប្រជាជននោះ ERA ប្រាកដជាបានបន្ថែមឧទាហរណ៍ដទៃៗទៀត ដូចជាខេត្តស្វាយរៀង CNRP បានឈ្នះ៣៣,៦% នៃសម្លេងឆ្នោត ប៉ុន្តែបានទទួល៤០%នៃអាសនៈ។ ដូច្នេះ​ប្រសិន​បើអាសនៈទី៦ នៃខេត្តសៀមរាប បានត្រូវផ្តល់ទៅឱ្យ CNRP នោះ CNRP ប្រាកដជាបានទទួល៥០% នៃអាសនៈជាមួយ នឹងសម្លេងឆ្នោត​ដែល​ខ្លួន​ទទួល​បាន​តែ ៣៦% ប៉ុណ្ណោះ

          លើសពីនេះទៀត គេ​ប៉ុនប៉ងយ៉ាងច្បាស់ដើម្បីបំភាន់អ្នកអានក្នុងរបាយការណ៍ ERA ដែលថា «គណបក្ស ប្រជាជនបានឈ្នះ ៤៩,៩%នៃសម្លេងឆ្នោត» ក្នុងខេត្តសៀមរាប។ រី​ឯ​អ្នក​បោះ​ឆ្នោត​ជាង ១៣% ក្នុងខេត្ត សៀមរាប បានបោះឆ្នោតឲ្យ​គណបក្សតូចៗ។ គេ​​​ចង់​មាន​ន័យ​ថា​CNRP គួរបានទទួលអាសនៈពាក់កណ្តាល នៃខេត្តសៀមរាប ប្រសិនបើសម្លេងឆ្នោតនៃគណបក្សតូចៗទាំងអស់នោះ ត្រូវបានផ្តល់ទៅឱ្យ CNRP

          ដើម្បីវិនិច្ឆ័យ​ឲ្យ​បាន​សុចរិត​នូវ​រឿង​ប្រព័ន្ធ​សមាមាត្រក្នុងខេត្តសៀមរាប គេ​គួរ​ប្រៀបធៀប​សម្លេង ឆ្នោតនៃគណបក្សធំពីរផ្គូរ​ផ្គង​នឹង​គ្នា មិនត្រូវ​ប្រៀបធៀប​សម្លេង​ឆ្នោតនៃគ​​ណបក្ស​ធំ​ជាង​គេ​ទៅនឹងសម្លេង ឆ្នោតសរុបនោះទេ។ ក្នុងចំណោមសម្លេងឆ្នោត ក្នុងខេត្ត​សៀមរាប​ដែល​មិន​បោះ​ឱ្យ​គណបក្សតូចៗទាំងប្រាំ មួយ ចំនួន ៥៧,៩% ត្រូវបានឈ្នះ ដោយគណបក្សប្រជាជន ហើយ​៤២,១% ដោយ CNRP។ ដូច​នេះ ៤​​ ទល់នឹង ២ យុត្តិធម៌ណាស់ជាជាង​ ៣ ទល់នឹង ៣។
          យើងបាន​រៀប​រាប់​បញ្ហា​របស់​​ខេត្ត១០នៃខេត្ត ដែល ERA បានតវ៉ា។ រីឯ​ខេត្តទី១១ គឺ​​ខេត្ត​ក្រចេះ ដែល CNRP បាន​តវ៉ា​ជាញឹកញាប់ ហើយបាន​លើក​ក្នុងរបាយការណ៍ ERA ថាជាខេត្តមួយដែលសម្លេងឆ្នោត របស់ CNRP ក្នុងមួយតំណាងដែលជាប់ឆ្នោត មានកម្រិតខ្ពស់។ ប៉ុន្តែជា​ថ្មី​ម្តង​ទៀត អ្វីៗមិនដូច ERA បាន​លើកឡើងនោះ​ទេ

          ខេត្តក្រចេះបោះឆ្នោតជ្រើសរើសតំណាងបីរូប។ សម្លេងឆ្នោ​ត​ដែល​បាន​បោះ​ឲ្យ​គណបក្ស​តូចៗ​ ៥ ដែលមានបេក្ខជននៅក្នុងខេត្តក្រចេះ សរុបមានចំនួនតិចជាង ៧% ដូច្នេះ​មិនមាន​ឱកាស​សម្រាប់គណបក្ស ណាមួយក្នុងចំណោមគណបក្សទាំងនោះទទួលបានអាសនៈទេ។ ដូច្នេះ រវាងគណបក្សប្រជាជន និងCNRP លទ្ធផលត្រូវតែ ៣-0 ប្រសិនបើសម្លេងឆ្នោតច្រើនលើសលប់សម្រាប់ គណបក្សមួយណាក៏ដោយ ឬក៏​-ដូច​អ្វីដែលបានកើតឡើង។ លទ្ធផល គឺនៅតែ២-១ ទោះបើគណបក្សឈ្នះ មានសម្លេងឆ្នោតលើសគណបក្សមួយទៀតតែមួយសម្លេងក៏ដោយ។ នេះមិនមែនជាកំហុសរបស់​គណបក្សប្រជាជន ឬUNTAC នោះ​ទេ ប៉ុន្តែជាកំហុសនៃលេខ​នព្វន្ដ និងការពិតដែលថា សមាជិកនៃរដ្ឋសភាម្នាក់​ៗមិនអាចត្រូវបំបែកជាចំណែកបានទេ។ ដោយ​ហេតុ​ថា ​ខេត្ត​ក្រចេះ ការខុសគ្នានៃសម្លេងឆ្នោត គឺមានលើស​ពី​មួយសម្លេងឆ្ងាយ​ណាស់​៖ គណបក្ស​ប្រជាជន​បាន​ឈ្នះ CNRP ជាង ១០.០០០សម្លេង។ ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ​ក៏ ERA ចង់ឱ្យយើងជឿថា ច្បាស់ជា​​មានអ្វីខុសច្បាប់ហើយ ព្រោះ​គណ​បក្សប្រជាជ​​ទទួលបាន​​អាសនៈ​​ហើយ CNRP ទទួលបាន តែមួយអាសនៈ​ប៉ុណ្ណោះ​។

          ជា​ការ​ពិត​ណាស់ ប្រសិនបើ​គេ​ប្រៀប​ធៀប​សម្លេង​ឆ្នោតដែលបានជ្រើសរើសតំណាងគណបក្ស ប្រជាជនក្នុងខេត្តក្រចេះជាមួយនឹងចំនួនដែលបានជ្រើសរើសតំណាង CNRP នោះ មានភាពខុសគ្នាច្បាស់ ណាស់។ អ្វីដែលរបាយការណ៍មិនបានប្រាប់អ្នកអានគឺថា របៀប​បែងចែក អាសនៈណាមួយផ្សេងទៀត នឹងអាចឱ្យភាពខុសគ្នានោះកាន់តែអាក្រក់ខ្លាំង​ទៅ​ទៀត។

លទ្ធផល​ចែក​មិនស្មើគ្នា

          «ក្នុងរបាយការណ៍បញ្ជាក់​ថា «មធ្យោបាយងាយស្រួលដើម្បីបង្ហាញលទ្ធផលដែល​ចែក​មិនស្មើគ្នា សម្រាប់គណបក្សនានាក្នុងការបោះឆ្នោត គឺចែកសម្លេងសរុបរបស់គណបក្សនី​មួយៗ​ទទួលបាន​​ជាមួយ​​ចំនួន អាសនៈ​។ ការលើក​បែបនេះ គឺពិត​ជា​ត្រូវ​តែ​ម្នាក់​ឯងហើយ ប៉ុន្តែជាការកុហកពិភពលោក​យ៉ាង​ពិតប្រាកដ៖ គឺបង្ហាញពីលទ្ធផលចែក​មិនស្មើគ្នា នៅពេល​ដែល​ការ​ពិត​បង្ហាញ​​ច្បាស់ថា លទ្ធ​ផលបោះឆ្នោត គឺនឹងតែងតែ ចែក​មិនស្មើគ្នា»។

          បន្ទាប់មក របាយការណ៍បាន​បង្ហាញតារាងមួយដែលបង្ហាញចំនួនសម្លេងឆ្នោតដែលតំណាងក្នុងខេត្ត នីមួយៗទទួល​បាន។ ការ​ពិត​គួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់! ទាំងនេះសុទ្ធ​តែ​ចែក ​​«មិនស្មើគ្នា»។ ច្បាប់លេខនព្វន្ដ មាន​យុត្តិធម៌​ក្នុងប្រទេសកម្ពុជាក៏​ដូចនៅក្នុង​ប្រទេសដទៃទៀត​ក្នុង​ពិភពលោកដែរ។ អ្វីដែលតារាងនោះមិន បានបង្ហាញគឺ គ្មាន​អ្វីៗជាប្រព័ន្ធទាំងអស់ អំពីភាពចែក​មិន​ស្មើគ្នានេះទេ។ តាមពិត ក្នុងខេត្ត១៥ ដែលមាន ច្រើនជាងមួយអាសនៈ មាន៨ខេត្តដែល ជ្រើសតាំងតំណាងមួយរូបៗ ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួល​សម្លេង​ច្រើន​ជាងគណបក្ស​សង្រ្គោះ​ជាតិ។ រីឯ​ខេត្ត៧ទៀតវិញ គឺ​ត្រឹម​ត្រូវ​ហើយ គឺ​លទ្ធផល​វា​ផ្ទុយ​មែន​។
          នៅពេលដែលអ្នកបោះឆ្នោតខ្លះក្នុងខេត្តមួយ អាចមានអារម្មណ៍ថា មានអ្វីមិនត្រឹមត្រូវ ប្រសិនបើ គណបក្សដែលពួកគេបោះឆ្នោតឱ្យបានទទួលតំណាង​តែ ៥០% ក្នុងខណៈ​ដែលគេ​ទទួល បាន​ការ​យល់​ព្រម ៥៤% ពួកគេចាំបាច់ត្រូវចាំថា ស្ថានភាពអាចផ្ទុយវិញនៅក្នុងខេត្តជាប់គ្នា។ គន្លឹះ​ដែល​គួរ​ឲ្យ​ទុកចិត្តបានមាន​តែ​មួយ​គត់​ ចំពោះ​ថា​តើ​ប្រព័ន្ធ​បោះឆ្នោត​មួយ​ដំណើរ​ការ​បាន​ត្រឹម​ត្រូវ​ គឺថាតើគណបក្ស ដែលឈ្នះសម្លេង ច្រើនជាង​គេឈ្នះ​អាសនៈច្រើនជាង​គេ​ឬទេ។ មិន​ទាន់​មាន​នរណាម្នាក់​ហ៊ាន​បញ្ចេញការអះអាង នឹងគួរឱ្យជឿ បានថា គណបក្សប្រជាជន​មិន​បានទទួល​សម្លេង ៣០០.០០០ ច្រើនជាង CNRP នៅថ្ងៃទី២៨ ខែកក្កដា នៅ​ឡើយ។

By Allen Myers