Tuesday, February 11, 2014

ប្រមុខ​​រដ្ឋាភិបាល​​កម្ពុជា-ឡាវ សន្យា​​ជំរុញ​​កិច្ច​​សហ​ប្រតិបត្តិការ​​នៃ​​ប្រទេ​ស​​ទាំង​​ពីរ​​ឲ្យ​កាន់​​តែរីក​​ចម្រើន​​ខ្ពស់​

ទាក់​ទង​នឹង​កិច្ច​សហប្រតិបត្តិការរវាង​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជា​ធិប​តេយ្យ​ឯក​សារ និង​កិច្ច​ព្រមព្រៀង​សំខាន់​ៗ ចំនួន៧ យ្យ​ប្រជាមានិត​ឡាវ ត្រូវបានចុះ​ហត្ថ​លេខា​ក្នុង​ដំណើរ​ទស្សន​កិច្ចផ្លូវ​ការ​របស់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នៅ​ក្នុង​ប្រទេស​ឡាវ​រយៈ​ពេល​២ថ្ងៃ (ថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ ២០១៤)។ ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​ ​​កម្ពុជា និង ឡាវ ក៏​បាន​ឯកភាព​គ្នា​ជំរុញ​ឲ្យ​ក្រុមការងារ​របស់​ប្រទេស​ទាំងពីរ ព​ន្លឿ​ន​កិច្ចការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​បាន​ឆាប់រហ័ស តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​ពេល​ខាង មុខ​នេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពី​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី​ ពី​សាធា​រណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នា​រសៀល​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ ២០១៤។

ទាក់​ទង​នឹង​កិច្ច​ការ​ព្រំដែនរវាង​ប្រទេសកទាំង​ពីរ​ ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ឲ្យ​ដឹង​ នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នោះ ថា គណៈ កម្មការ​សម្របសម្រួល​ព្រំដែន​កម្ពុជា​-​ឡាវ ​គ្រោង​ធ្វើការ​ប្រជុំ​នៅ​ថ្ង​ទី ២១ និង ២២ ខែ កុម្ភៈ​ឆ្នាំ ២០១៤ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ការ​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ដែលមាន​ ប្រវែង ៥៤០ គីឡូម៉ែត្រ​បានបញ្ចប់​នៅពេល​ខាងមុខនេះ​។ ឯកឧត្តម​បាន​បញ្ជាក់​ថា មកដល់ពេលនេះ​ប្រទេស​ទាំងពីរ(កម្ពុជា-ឡាវ) ​បានធ្វើ​ការបោះ​បង្គោល​ព្រំដែន​បាន ចំនួន ១២១ កន្លែង​រួចហើយ​។

ទាក់​ទង​នឹង​កិច្ច​សហប្រតិបត្តិការ​នៃ​រដ្ឋាភិបាល​ទាំង​ពីរ កម្ពុជា-ឡាវ នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី ឯកឧត្តម​នាយករដ្ឋ​មន្រ្តី​ឡាវ ថងស៊ីង ថាំម៉ាវង្ស បាន​មាន​ប្រសាសន៍​ចាត់​ទុក​ ដំណើរ​ទស្សនកិច្ចផ្លូវ​ការ​របស់​សម្តេច​តេជោនា​យករដ្ឋមន្រ្តី​មក​កាន់​ប្រទេស​ឡាវ​នៅ​ពេល​នេះគឺ ជា​ការ​បន្ត​ធ្វើវិភាគទាន​ក្នុង​ការអភិវឌ្ឍ និង​ការពង្រឹង​នូវទំនាក់​ទំនង​ទ្វេភាគី នៃ​ប្រទេស​ទាំង​ពីរ​ឡាវ-កម្ពុជា ហើយ​នៅ​ក្នុងជំនួប​ចរចារទ្វេភាគី​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ​បាន​សំដែង​នូវ​ការ​វាយ​តម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ទំនាក់ទំនង និងកិច្ច​សហប្រតិ​បត្តិការ​នៃ​ប្រ​ទេស​ទាំង​ពីរ​កាល​ពីពេល​កន្លង​មក។

ប្រមុខ​រដ្ឋាភិបាល​នៃប្រទេស​ទាំង​ពីរ បាន​វាយតម្លៃខ្ពស់​ចំពោះ​ការតភ្ជាប់​នូវខ្សែកាប្លិ៍​អុបទិក​នៃ​ប្រទេស​ទាំង​ពីរ ដែល​នោះ​គឺជាការរួម​ចំណែក​ដល់​ការពង្រីក​ទំនាក់ទំនង និង​ការ​តភ្ជាប់​ប្រកប​ដោយ​ភាព​ជិតស្និទ្ធ​រវាង​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​នៃប្រទេស​ទាំង​ពីរ។

ទាក់​ទិន​នឹងការជំរុញ​ឲ្យមាន​ការពង្រីក​ការហោះ​ត្រង់ នៃ​ប្រទេស​ទាំងពីរ​ឲ្យមាន​ចំនួន​ទ្វេដង សម្តេច​តេជោ​នាយករដ្ឋមន្រ្តី​បាន​ស្នើឲ្យ​មាន​ការបង្កើត​ឡើង​នូវគណៈ​កម្មាធិការ​ចម្រុះ នៃប្រ​ទេស​ទាំង​ពីរ ក្នុង​ការកសាង​ស្ពានឆ្លងកាត់​ប្រទេសទាំងពីរ​ក្នុងភូមិសាស្រ្ត​ខេត្ត​ព្រះវិហារ​កម្ពុជា ជា​មួយ​ខេត្ត​ចំប៉ាសាក់ របស់​ប្រទេស​ឡាវ ដែល​កិច្ចការ​ដ៏មាន​សារសំខាន់​នេះ​ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​បាន​ប្រគល់​ភារកិច្ច​ឲ្យ​រដ្ឋមន្រ្តី​ការបរទេស នៃ​ប្រទេស​ទាំងពីរ​ធ្វើការពិភាក្សា​គ្នា​បន្ត។

សម្តេចតេជោ​នាយករដ្ឋមន្រ្តី​ក៏បាន​ស្នើ​ដល់​សម​ភាគីឡាវ ធ្វើយ៉ាង​ណា​ជំរុញឲ្យ​មាន​ការដឹក​ជញ្ជូន​តាម​ផ្លូវគោក ឲ្យ​កាន់តែមាន​ចំនួន​ច្រើនជាង​មុន ក្នុង​ន័យជំរុញ​កំណើន​នៃវិស័យ​ទេសច​រណ៍ និង​ការដឹក​ជញ្ជូន​ពាណិជ្ជកម្ម។

សម្តេចតេជោ​នាយករដ្ឋមន្រ្តី​បានស្វាគមន៍​នូវសេចក្តី​សម្រេច​របស់​ប្រទេស​ឡាវ ក្នុង​ការ​បង្កើត ការិ​យាល័យ​អគ្គកុងស៊ុល​របស់​ប្រទេសឡាវ ក្នុង​ខេត្តសៀមរាប ហើយ​ក្នុង​ជំនួប​នោះ​ប្រមុខ​ថ្នាក់​ដឹកនាំ​ទាំងពីរ​ក៏បានពិភាក្សា​គ្នា​ផង​ដែរ ពីការជំរុញ​ឲ្យគណៈ​កម្មការព្រំដែន​នៃប្រទេស​ទាំង​ពីរ​ធ្វើការ​បោះបង្គោល​ព្រំដែន​នៃប្រទេសទាំងពីរ​ឲ្យបានឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន។ សម្តេច​តេជោនាយក​រដ្ឋមន្រ្តី ក៏បាន​ស្នើដល់​សមភា​គីឡាវ ធ្វើយ៉ាង​ណាជំរុញ​ទំហំពាណិជ្ជកម្ម នៃ​ប្រទេសទាំង​ពីរ​ឲ្យមាន​ការកើន​ឡើង​ទ្វេដង ពោល​គឺទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរដែល​មាន​ត្រឹម​តែប្រ​មាណ ១០ លានដុល្លារ​ក្នុងឆ្នាំ ២០០០ ឲ្យកើនដល់ ២០ លានដុល្លារ​នៅ​ឆ្នាំ២០១៤ ឬឆ្នាំ២០១៥ ខាង​មុខ​នេះ។

ក្នុង​ជំនួបពិភាក្សា​ដ៏មានសារ​សំខាន់​នោះ​ដែរ ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពី​រ​ក៏បាន​ពិភា​ក្សា​គ្នាយ៉ាង​ស៊ីជម្រៅ​ទាក់ទិន​ទៅ និង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុងកា​រ​ទប់ស្កាត់​ការ​ជួញ​ដូ​រ​គ្រឿង​ញៀន និង​ការកាប់​ឈើ​ខុសច្បាប់​នៅតាម​តំបន់ព្រំដែន​នៃប្រទេស​ទាំង​ពីរ តាម​រយៈ​ការ​ជំរុញ​ឲ្យមានការបង្កើន​កិច្ចសហ​ប្រតិបត្តិការ នៃ​អាជ្ញាធរ​ខេត្តតាម​ព្រំដែន ពិសេស​ការ​ឯក​ភាព​គ្នា​ក្នុងការ​បង្កើត​ឡើង​នូវសម្ព័ន្ធ​មេត្រីភាព​រវាង​ទីក្រុង និងទីក្រុង ខេត្ត និងខេត្ត។ ជាមួយ​គ្នា​នេះប្រមុខ​រដ្ឋាភិបាលនៃ​ប្រទេសទាំង​ពីរក៏ បានធ្វើ​ការពិភាក្សា​គ្នាផងដែរ ទាក់ទិន​ទៅ​នឹង​ការ​ជំរុញ​កិច្ចសហ​ប្របត្តិការ ក្នុង​តំបន់​ត្រីកោណ​កម្ពុជា ឡាវ វៀតណាម តំបន់ត្រី​កោណ​មរកត​កម្ពុជា ឡាវ ថៃ កិច្ច​សហប្រតិបត្តិការ​នៃប្រទេស​អេកម៉ិក-មេគង្គ និងបញ្ហា​ដទៃទៀត ដែល​មាន​ផល​ប្រយោជន៍​សម្រាប់​ប្រជាជាតិ​នៃប្រទេស​ទាំង​ពីរ។

ក្នុង​ជំនួប​ពិភាក្សាគ្នានោះដែរ ឯកឧត្តម​នាយករដ្ឋមន្រ្តីឡាវ​មានប្រសាសន៍​ថា ប្រទេស​ឡាវ នឹង​បន្តសហការ​យ៉ាងជិតស្និទ្ធ​ជាមួយភាគី​កម្ពុជា ក្នុងការ​ជំរុញកំណើន​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៃ​ប្រទេសទាំង​ពីរ ដែលតាមរយៈ​នេះ​ភាគី​ឡាវ នឹងជំរុញ​ឲ្យការ​នាំចូល​ប្រភពថាមពល​អគ្គិ​សនី​ពីឡាវ មកកាន់​ប្រទេសកម្ពុជា​ឲ្យមានការ​កើនឡើង​ពី ១១៥ គីឡូវ៉ុល​ដល់ ១៣០ គីឡូ​វ៉ុល រួមទាំង​ការ​ការសាង​បណ្តាញ​បញ្ជួនអគ្គិសនី​ឲ្យកាន់តែទូលំ​ទូលាយ​ថែមទៀត។ ប្រមុខ​រដ្ឋាភិ​បាល នៃ​ប្រទេសទាំង​ពីរក៏បាន​ពិភាក្សា​លើបញ្ហា​សង្គម វប្បធម៌ សិល្បៈ សុខាភិបាល និង​ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស តាមរយៈ​ការ​ជំរុញ​ឲ្យមានការផ្លាស់​ប្តូរនិស្សិត​អាហា​រូបករណ៍​នៃ​ប្រទេស​ទាំង​ពីរ។ ឯកឧត្តម​នាយករដ្ឋមន្រ្តីឡាវ​បានទទួល​យកការអញ្ជើញ​របស់ សម្តេចតេជោ ដើម្បីមកបំពេញ​ទស្សនកិច្ចផ្លូវការនៅកម្ពុជា​ដោយជ្រើសរើស​ពេលវេលាដ៏​សម​ស្រប​ណា​មួយ។

ឯកឧត្តម​ កៅ គឹម​ហ៊ួន បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុងឱកាស ស្នាក់អាស្រ័យ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​វៀង​ច័ន្ទ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន បាន​ចូលជួប​សំដែង​ការ​គួរ​សម និង​ពិភាក្សាការងារ​ជាមួយ​ឯកឧត្តម ជុំ​ម៉ាលី សា​យ៉ា​សន (Choummaly Sayasone) អគ្គ​លេខា​បក្សប្រជាជន​បដិវត្តន៍ ឡាវ​និង​ជា​ប្រធាន​រដ្ឋ​ឡាវ នៅ​វិមាន​រដ្ឋ​ឡាវ ដែល​ឯកឧត្តម ជុំ​ម៉ាលី សា​យ៉ា​សន បាន​សំដែង​នូវ​ការ​អបអរសាទរ​ជូន​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ជោគជ័យ ដ៏​ត្រចះត្រចង់​ពី​ការបោះឆ្នោត​សកល​កាល​ពីពេល​ថ្មីៗកន្លងទៅ ពិសេស​ឯកឧត្តម​សូម​ចូលរួមអបអរសាទរ​ជូន​ចំពោះ​សម្តេច​តេជោនាយករដ្ឋមន្ត្រី ដែល​ត្រូវ​បាន​តែង​តាំង​ជាថ្មី​ជានា​យក​រដ្ឋមន្ត្រី​ក្នុង​ការ​ដឹកនាំ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​ពី​ឆ្នាំ២០១៣ ដល់​ឆ្នាំ២០១៨។ ឯកឧត្តម​ក៏បាន​អបអរសាទរ​ចំពោះ​ការ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​បាន​សំដែង​នូវ​ការ​អបអរសាទរ​ផងដែរ ដោយ​បាន​ជួបពិភាក្សា​គ្នា​ជាមួយ​សម្តេច​តេ​ជោ​សាជាថ្មី​ម្តងទៀត ហើយ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់ សម្តេច​មកកាន់​ប្រទេស​ឡាវ​នៅពេលនេះ​ នឹងចូលរួម​ចំណែក​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ ​ឲ្យ​កាន់តែ​រីកចម្រើន​ទ្វេ​ឡើង​ថែម​ទៀត។

ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវបាន​ចាត់​ទុក​ ដំណើរ​ទស្សនកិច្ច​របស់​ស​ម្តេច​តេ​ជោ​នៅ ពេលនេះ​គឺជា​ការពូន​ផ្តុំ​នូវ​ទំនាក់ទំនង​ទ្វេភាគី​សម្រាប់​ប្រជាជាតិ​នៃ​ ប្រទេស​ទាំងពីរ កម្ពុជា​-​ឡាវ។
ក្នុង​ឱកាស​ជួប​សម្តែង​ការ​គួរ​សម​ជាមួយឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ​ក្នុង​ព្រះបរម​នាម​ព្រះករុណា ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រកម្ពុជា សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បា​ន​គោរព​អញ្ជើញ​ឯកឧត្តម ជុំ​ម៉ាលី សា​យ៉ា​សន ប្រធាន​រដ្ឋ​ឡាវ​​ ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ប្រទេស​កម្ពុជា​ក្នុង​គោល​ដៅ​ជំរុញ ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ ​ឲ្យឈាន​ដល់​ចំណុចកំពូល​ថ្មី​មួយទៀត សម្រាប់​ប្រជាជាតិ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ឡាវ​នោះ។

ដោយ​ឡែក​ ក្នុង​ជំនួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ ជាមួយ​លោកជំទាវ ប៉ានី យ៉ា​ថ​រូ (PanyYathotou) សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស និង​ជា​ប្រធាន​សភា​ឡាវ​​ជាមួយ​នឹង​ការពាំនាំ​ នូវ​ការជូនពរ​ពីស​ម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ជូន​ចំពោះ​លោកជំទាវ​ប្រធាន​សភា​ឡាវ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​សភា​ឡាវ ដែល​បាន​គាំទ្រ​ចំពោះ​គម្រោង​នានា​របស់​រដ្ឋាភិបាល​ឡាវ ដែល​ជំរុញ​ឲ្យ​មានការ​ចុះហត្ថលេខា​លើ​ឯក​សារ​សំខាន់ៗ​ចំនួន៧ ក្នុង​ដំណើរទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​មក​កាន់​ប្រទេស​ឡាវ​នៅ​ពេល​នេះ។

លោកជំទាវ​ប្រធាន​សភា​ឡាវ​មានប្រសាសន៍​សំដែង​នូវ​ការវាយតំ​លៃ​ខ្ពស់បំផុត ចំពោះ ដំណើរ​ទស្សនកិច្ច​រប​ស់​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មកកាន់​ប្រទេស​ឡាវ​នៅពេលនេះ។ លោកជំទាវ ​មានប្រសាសន៍​បន្ត​ថា ក្នុងនាម​សភា និង​ប្រជាជន​ឡាវ​លោកជំទាវ​សូម​សំដែងនូវ​ការគាំទ្រ និង​ចូលរួម​អបអរសាទរ​ជូន​ចំពោះ សម្តេច​តេជោ​ដែល​ត្រូវ​បាន​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​សា​ជា​ថ្មី​ម្តង​ទៀត។

សូម​បញ្ជាក់​ថា ឯកសារ និងកិច្ច​ព្រមព្រៀងសំខាន់ៗទាំង ៧ ដែលត្រូវបានចុះហត្ថលេខាក្រោម​អធិបតីភាព​នៃ​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ កម្ពុជា-ឡាវ នោះរួមមាន៖

ទី១-អនុស្សារណៈនៃការ​យោគយល់គ្នា ស្តីពី​ការបង្កើត​អគ្គកុង​ស៊ុល​រវាងព្រះរាជា​ណា​ចក្រ​កម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​ចុះហត្ថ​លេខា​រវាង ឯកឧត្តម ហោ ណាំ​ហុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរ​ជាតិ​ជា​មួយ និងឯកឧត្តមបណ្ឌិត ថោងលួន ស៊ីសូលីទ ឧប​នាយក​រដ្ឋមន្រ្តី និងជារដ្ឋ​មន្រ្តី​ក្រសួង​ការ​បរ​ទេស។

ទី២-កិច្ចព្រមព្រៀងស្តីពីវិស័យអប់រំសម្រាប់ឆ្នាំ ២០១៤​-២០១៨ ចុះហត្ថលេខារវាង​ឯកឧត្តម​បណ្ឌិត ហង្ស ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាមួយឯកឧត្តមបណ្ឌិត ផាន់ខាំ វោផាវ៉ាន់ រដ្ឋមន្រ្តីក្រសួងអប់រំនិងកីឡា។

ទី៣-កិច្ចព្រម​ព្រៀងស្តីពី​ ការបង្កើត​ចំណង​សម្ព័ន្ធ​មេត្រីភាពរវាងរាជធានីភ្នំពេញ និងរដ្ឋធានី​វៀង​ច័ន្ទ​ចុះ​ហត្ថលេខារវាងឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ​ជាមួយឯកឧត្តម សុកាន់ មាហាឡាត អភិបាលក្រុងវៀងច័ន្ទ។

ទី៤-អនុស្សរណៈ​នៃការយោគយល់​គ្នា​ស្តីពីកិច្ចសហប្រតិ​បត្តិការ លើ​វិស័យ​ច្បាប់ និង​យុត្តិធម៌​ចុះ​ហ​ត្ថលេខាដោយ​ឯកឧត្តម អង្គវង្ស វឌ្ឍនា រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌ ជាមួយ​ឯកឧត្តម​សាស្រ្តា​ចារ្យ​បណ្ឌិត ចាលឺន យៀប៉ាវហឺ រដ្ឋមន្រ្តីក្រសួង​យុត្តិធម៌។

ទី៥-អនុស្សរណៈនៃការ​យោគ​យល់​គ្នា​ស្តីពី​កិច្ចសហ​ប្រតិបត្តិការ លើ​វិស័យវប្បធម៌ និងសិល្បៈ​សម្រាប់​ឆ្នាំ២០១៤-២០១៧ ចុះហត្ថលេខា​ដោយលោក​ជំទាវ ភឿង សកុណា រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជាមួយឯកឧត្តម​សាស្រ្តាចារ្យបណ្ឌិត បសែងខាំ វង្សដាឡា រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន វប្បធម៌ និងទេសចរណ៍។

ទី៦-អនុស្សរណៈ​នៃការយោគ​យល់​គ្នា ស្តីពីកិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍវិស័យ​សុខា​ភិបាល​ចុះ​ហ​ត្ថលេខា​ដោយ​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល ជាមួយឯក​ឧត្តម​សាស្រ្តា​ចារ្យបណ្ឌិត អេកសាវ៉ាង វង្សវិជិត រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល។

ទី៧-ផែនការ​កិច្ចសហប្រតិបត្តិការ​សម្រាប់​ឆ្នាំ២០១៤ រវាងក្រសួមហាផ្ទៃ​នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងសន្តិសុខ​សាធារណៈនៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​ចុះ​ហត្ថ​លេខា​ដោយ​ឯកឧត្តម ឯម សំអាន រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ជាមួយ​ឯកឧត្តម​អនុ​រដ្ឋ​មន្រ្តី​ក្រសួងសន្តិ​សុខ​សាធារណៈឡាវ។

ព្រះរាជា​ណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​បាន​ភ្ជាប់ទំនាក់​ទំនង​ការទូត​ជាមួយគ្នា​នៅ​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ១៩៥៦ បាន​ផ្តាច់ទំនាក់​ទំនងការទូត​នៅ​ខែ​មេសា ឆ្នាំ១៩៧៥ និងបានភ្ជាប់​ទំនាក់​ទំនង​ការទូត​ជាថ្មីឡើងវិញ​នៅខែមករា​ឆ្នាំ១៩៧៩។ កាល​ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១១ ប្រទេសទាំង​ពីរ​បាន​ប្រារព្ធខួបលើកទី៥៥ឆ្នាំ នៃការ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា-ឡាវក្នុង​បរិយាកាសស្និទ្ធ​ស្នាល​បំផុត ។

លើ​វិស័យទេសចរណ៍​ក្នុងរយៈពេល ១១ ខែឆ្នាំ ២០១៣ ភ្ញៀវទេសចរឡាវមកទស្សនាប្រទេស កម្ពុជាមានចំនួន ៣៧៦ ២២៦ នាក់​ជាមួយគ្នានេះ​ពាណិជ្ជកម្ម​​​ទ្វេភាគីក្នុងរយៈពេល៦ខែ ឆ្នាំ ២០១៣ ការ​នាំចេញពីកម្ពុជាទៅ​កាន់ប្រទេសឡាវ​មាន​ទំហំ ១៩៦ ៦១៤ ដុល្លារ និងការ​នាំ​ចូល​ពីឡាវ មក​កាន់​កម្ពុជាមាន​ទំហំ ២ ៦៧៧ ៥៤១ ដុល្លារ ដោយ​ឡែក​លើ​ការអភិវឌ្ឍ​ធន​ធាន​មនុស្ស និស្សិត​កម្ពុជា ដែលកំពុងសិក្សានៅឡាវ​មានចំនួន ៥៧ នាក់ និង​និស្សិតឡាវ​ដែល​កំពុង​សិក្សានៅ​កម្ពុជា មានចំនួន ៤៣ នាក់៕