Tuesday, February 4, 2014

សម្តេច​តេជោ​ចង់ឲ្យ​ចក្រ​ភព​អង់គ្លេស​បង្កើន​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​មក​កម្ពុជា

សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​មាន​ប្រសាសន៍​តាម​រយះ​ឯកឧត្តម​ហ៊ុយ​ហ្គូស្វៃរី​(HugoSwire)​សមាជិក ​សភា​និង​ជា​អនុរដ្ឋ​មន្ត្រីការ​បរទេស​ចក្រ​ភព​អង់​គ្លេស​នៅវិមាន​សន្តិភាព នាថ្ងៃទី ៣១ខែមករា ឆ្នាំ ២០១៤ ថា ប្រ ទេស​ទាំង​ពីរ​(អង់​គ្លេស​និង​កម្ពុជា)​គប្បី​ស្វែង​រក ចំណុច​ដទៃ​ទៀត​ដើម្បី​ជាការ​ទាក់​ទាញ​វិនិ​យោគ​មក​កាន់​កម្ពុជា​ក្នុង​ពេល​ ដែល​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បាន​កើន​ឡើង។
ឯកឧត្តម​អ៊ាង​សុផល្លែត ជំនួយ​ការ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី បាន​ឲ្យ​ដឹង​ថា ក្នុង​ពេល​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ហ៊ុយ​ហ្គូស្វៃរី​(HugoSwire)​នៅវិមាន​សន្តិភាព​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​បាន​សំដែង​នូវការ​រីក​រាយ​ចំពោះ​ទំនាក់​ទំនង​ល្អ​នៃប្រទេស​ទាំងពីរ​ពិសេស​ការកើន​ឡើង​នូវ​ទំហំ​ពាណិជ្ជកម្ម​ដោយ​សម្តេច​បាន ​មាន​ប្រសាសន៍​លើក​ទឹកចិត្ត​ថាប្រទេស​ទាំងពីរ​គប្បី​ខិតខំ​រក​ចំណុច​ដទៃ​ទៀត ​ដើម្បី​ធ្វើការ​ទាក់​ទាញ​អ្នក​វិនិយោគ​ឲ្យបាន​កាន់តែ​ច្រើន​ពីចក្រភព​ អង់គ្លេស​មក​កាន់​កម្ពុជា ។
សម្តេចតេជោ​បានថ្លែង ​អំណរ​គុណ​ចំពោះ​រាជ​រដ្ឋាភិបាល​និងប្រជាជន​ចក្រភព​អង់គ្លេស​ដែលបាន​ជួយដល់​ កម្ពុជា​លើវិស័យ​ដោះមីន​ជាពិសេស​ទៅលើ​សាលាក្តី​ខ្មែរក្រហម​និងបាន​ស្នើសុំ​ ឲ្យបន្ត​សហការ​ជួយដល់​កម្ពុជា​លើវិស័យ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ដែល​ជាវិស័យ​ អាទិភាព​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ផង​ដែរ។
នៅក្នុង​ជំនួប​នោះ​ឯកឧត្តម​ហ៊ុយ​ហ្គូស្វារី​(HugoSwire)​បាន​មាន​ប្រសាសន៍​ឲ្យដឹង​ពីចេតនា​ល្អយ៉ាង​ខ្លាំង​ចំពោះ​កម្ពុជា​ដោយ​ឯកឧត្តម​ហ៊ុយ​ហ្គូស្វារី​(HugoSwire)​បាន ​ពិភាក្សា​ជាមួយ​អ្នក​វិនិយោគ​អង់​គ្លេស​នៅកម្ពុជា​ដែល​ពួក​គេមាន​ជំនឿ​ ជឿជាក់​យ៉ាង​ខ្លាំង​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ជំនឿ​ជាក់​នេះនឹង​ នាំមក​នូវអ្នក​វិនិយោគ​ថែម​ទៀត​មកកាន់​កម្ពុជា។ ឯកឧត្ដម​អ៊ាង​សុផល្លែត​ឲ្យដឹង​ទៀត​ថា​ឯកឧត្តម Hugo Swire បានជ ​ម្រាប​ជូន សម្តេច​នាយក រដ្ឋមន្រ្តីថា ចក្រភព​អង់គ្លេស​នឹង​ផ្តល់​ថវិកា​ប្រមាណ ៥០ ម៉ឺន​ផោន​បន្ថែម​ទៀត​ដើម្បី​ជួយ​ដល់​សាលា​ក្តីខ្មែរ​ក្រហម​ហើយ​នឹង​បន្ត​ជួយ ​ដល់​កម្ពុជា​លើ​វិស័យ​ដោះមីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះផង​ដែរ។
សូម ​បញ្ជាក់​ថាកន្លង​មក​ចក្រភព​អង់គ្លេស​បាន​ផ្ដល់​ជំនួយ​យ៉ាង​ច្រើន​ដល់​ កម្ពុជា​ដោយ​ផ្ដោត​ទៅ​លើ​វិស័យ​សុខា​ភិបាល​ការកាត់​បន្ថយ​ភាព​ក្រីក្រ​ សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិ​បតេយ្យ ព្រម​ទាំង អភិបាល​កិច្ច​ល្អ ដោយ​ចាប់​ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១២ ដែល​មានទឹក​ប្រាក់​ជាង ៦០ លាន ដុល្លារ​សហ​រដ្ឋអា​ម៉េរិក ។ ជំនួយ​សម្រាប់​សាលា​ក្ដី​ខ្មែរ​ក្រហម​ចាប់​តាំង​ពីឆ្នាំ ២០០៦ ដល់​ឆ្នាំ​២០១៣ មាន​ទឹកប្រាក់​ជិត ៧ លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក​នោះ ។

ក្នុងឆ្នាំ ២០១៣ កន្លង​មក​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា-ចក្រភព​អង់គ្លេស​គឺមាន​ ប្រមាណ​ជាង ៧៤២ លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក ដែល​ក្នុង​នោះ​កម្ពុជា​នាំចេញ​ទៅ​ចក្រ​ភព​អង់គ្លេស​ច្រើន​ជាង​កម្ពុជា​ នាំចូល​ពីចក្រ​ភព​អង់គ្លេស។