សម្តេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បានមានប្រសាសន៍ដាស់តឿនជាថ្មីទៀតឲ្យក្រសួងអប់រំយុវជន និងកីឡា
បន្តជំរុញបណ្តាគ្រឹះស្ថានឧត្តមសិក្សាទាំងអស់នៅក្នុងប្រទេស
ទាំងរដ្ឋ និងឯកជន
បន្តពង្រឹងគុណភាពអប់រំនៅតាមគ្រឹះស្ថានឧត្តមសិក្សា
ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារនៅពេលដែលសហគមន៍
អាស៊ាន នឹងលេចចេញជារូបរាងពិតប្រាកដនោះ។
នៅក្នុងពិធី
ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវេស្ទើន
ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់
និងថ្នាក់បណ្ឌិតនៅកោះពេជ្រ នាព្រឹកថ្ងៃទី០៤ ខែសីហា
ឆ្នាំ២០១៤សម្តេចតេជោនាយករដ្ឋមន្ត្រី
ក៏បានផ្តល់ការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ
ក្នុងរដូវវស្សានេះផងដែរ ពិសេសបញ្ហាទឹកជំនន់ទន្លេមេគង្គ
ជំនន់ទឹកភ្លៀង ឬខ្យល់ព្យុះ គឺជាស្ថានភាពធម្មជាតិ។
ក្នុងបញ្ហានេះ
សម្ដេចតេជោបានអំពាវនាវចំពោះអាជ្ញាធរគ្រប់ថ្នាក់
នៅតាមតំបន់មានការរងគ្រោះ ដែលមិនត្រឹមតែនៅតាមដងទន្លេមេគង្គ
ទន្លេបាសាក់ ទន្លេសាបទេ ប៉ុន្តែនៅតាមបណ្ដាដៃព្រែកដទៃទៀត
ក៏ត្រូវប្រុងប្រយ័ត្នដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើងថា
នេះជាស្ថានភាពធម្មជាតិ ប៉ុន្តែនៅពេលដែលធម្មជាតិកើតឡើងដូច្នេះ
យើងក៏ត្រូវប្រឈមដោះស្រាយជាមួយនឹងឧបសគ្គដែលបង្កដោយធម្មជាតិដែរ។
សម្ដេចបន្តថា «ពលរដ្ឋយើងធ្លាប់មានបទពិសោធន៍ហើយ,
អាជ្ញាធរយើងក៏ធ្លាប់មានបទពិសោធន៍ដែរ
ក៏ប៉ុន្តែយើងចង់កាត់បន្ថយនូវគ្រោះថ្នាក់ដល់ជីវិតសម្រាប់ពលរដ្ឋ
របស់យើង»។
ដោយ
យោងតាមរបាយការណ៍ អំពីស្ថានភាពទឹកជំនន់ ផ្ដល់ដោយក្រសួងធនធានទឹក
និងឧតុនិយមសម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃថា
សភាពការណ៍ទាក់ទង នឹងទឹកជំនន់បានប៉ះពាល់មកដល់យើងក៏ធ្ងន់
ហើយក្រៅពីបណ្ដាខេត្តនៅជាប់ដងទន្លេ
ដែលរងការប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គនោះ
ក៏នៅមានខេត្តមួយចំនួនផ្សេងទៀត ដែលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង
ដូចជារតនគិរី មណ្ឌលគិរី កំពង់ធំ ព្រះវិហារ ជារួមសរុប ១៣ខេត្ត
បានរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង
ដែលទាមទារឱ្យមានការដោះស្រាយ។ ទោះជាយ៉ាងណា
សម្ដេចតេជោក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវទប់រក្សាទឹកដែលឡើង
ក្នុងពេលនេះទុក សម្រាប់ធ្វើស្រូវប្រាំង
បង្ការក្រែងនៅពេលរដូវបុណ្យភ្ជុំខាងមុខ គ្មានភ្លៀង
និងគ្មានទឹកឡើងម្ដងទៀត។
ទាក់
ទងនឹងបញ្ហាព្យុះនោះវិញ ដែលរបាយការណ៍របស់ក្រសួងធនធានទឹក
និងឧតុនិយមធ្វើការព្យាករណ៍សម្ដេចតេជោនាយករដ្ឋមន្ត្រីលើកឡើងថា
«...ព្យុះក្នុង១ឆ្នាំ មានប្រមាណជា២៥ឥឡូវ ទើបនឹងមានព្យុះ១២ទេ
ដូច្នេះទាមទារឱ្យគ្រប់ទីកន្លែងទាំងអស់ មានការប្រុងប្រយ័ត្ន
ហើយអំពាវនាវចំពោះពលរដ្ឋ ក៏ត្រូវមានការប្រុងប្រយ័ត្នខ្លួនឯង,
ក្រុមគ្រួសារនីមួយៗប្រុងប្រយ័ត្នខ្លួនឯង
ព្រោះមិនអាចអាជ្ញាធរទៅដោះស្រាយបញ្ហាជួសបានទេ ឧទាហរណ៍
មិនត្រូវទុកកូនដែលមិនចេះហែលទឹកឱ្យនៅផ្ទះតែម្នាក់ឯងទេ...»។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា
ក្នុងប៉ុន្មានថ្ងៃនេះយើងទើបតែ មានស្លាប់ មនុស្សតែ៤នាក់ទេ
ប៉ុន្តែបើចៀសវាងបានកុំឱ្យមានការស្លាប់ពេលជំនន់ម្ដងៗ,
យើងបារម្មណ៍ចំពោះការ ស្លាប់នេះ។ ក្នុងនេះដែរ សម្ដេចអំពាវនាវ
ក្រើនរម្លឹកដល់អ្នកធ្វើដំណើរតាមទូក
តាមកាណូតឱ្យមានការប្រុងប្រយ័ត្ន សម្ដេចក៏អំពាវនាវ
ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ចំពោះសត្វអាសិរពិស មានដូចជា
សត្វពស់ និងសត្វក្អែបជាដើម
ដែលនៅក្នុងរដូវទឹកជំនន់ម្ដងៗវាតែងតែឡើងទៅរកទីទួលសុវត្ថិភាព
ឬឡើងតាមផ្ទះពលរដ្ឋ។
ទាក់
ទងនឹងតួនាទីវិស័យអប់រំក្នុងការកសាងធនធានមនុស្ស
សម្តេចតេជោបានមានប្រសាសន៍ឲ្យដឹងថា នៅឆ្នាំ២០១៥
សហគមន៍សេដ្ឋកិច្ចអាស៊ានមួយបានមកដល់ពេលនោះលំហូរទំនិញ លំហូរមនុស្ស
សេវានឹងចាប់ផ្តើម ដូច្នេះយើងត្រូវខិតខំបង្កើតឡើងនូវ
ឱកាសសម្រាប់យើង ។
សម្តេចតេ
ជោថ្លែងថា
ប្រទេសជាតិមួយដែលមានការអភិវឌ្ឍទៅបានវាចំណុះទៅលើបញ្ហាសន្តិភាព
ស្ថិរភាព ហើយក៏វាចំណុះទៅលើបញ្ហាដទៃៗទៀត
ក្នុងនោះកត្តាធនធានមនុស្សគឺជាគន្លឹះសំខាន់ នៃការអភិវឌ្ឍសេដ្ឋកិច្ច
និងសង្គមវាគ្មានជម្រើសណាល្អជាហ្នឹងទៀតទេ
ហើយដំណាក់កាលសេដ្ឋកិច្ចចំណេះដឹង
ចំណេះធ្វើគឺជាដំណាក់កាលដ៏សំខាន់នៅក្នុងពេលនេះ។
សម្តេចតេជោ
នាយករដ្ឋមន្ត្រីបានឲ្យដឹងថា ក្រុមហ៊ុនដែលមកវិនិយោគនៅកម្ពុជា
គេមិនចង់យកមនុស្សមកពីក្រៅប្រទេសទេ គេចង់បានមនុស្សក្នុងស្រុក
ដូច្នេះយើងត្រូវខិតខំធ្វើការបណ្តុះបណ្តាល
ដើម្បីបម្រើឲ្យទីផ្សារការងារក្នុងស្រុករបស់យើង។
នៅពេលដែលសមាហរណកម្មមកដល់ យើងក៏មានតម្រូវការទៅ វិញទៅមក។
ទាក់ទងបញ្ហានេះសម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា
សម្រាប់ខ្ញុំៗមើលឃើញថា បើយោងទៅលើទម្លាប់ទឹកមិនដែលហូរ ឡើងទួលទេ
ទឹកហូរពីទីទួលចុះមកទីទាប មានន័យថា
បើសិនជាកម្ពុជាយើងមានមនុស្សដែលពូកែ
យើងនឹងអាចរកការងារនៅខាងក្រៅវិញបាន
ប៉ុន្តែអ្នកនៅខាងក្រៅមិនចង់មករកការងារនៅខាងក្នុងទេ
លើកលែងតែក្រុមហ៊ុននោះគេត្រូវការព្រោះស្ថានភាពបៀវត្សមិនដូចគ្នាទេ
។ នៅប្រទេសរបស់យើងៗទទួលស្គាល់ថាវាមាន(បៀរវត្ស)ចំនួនទាបជាង
ប៉ុន្តែទាបរបស់ ប្រទេសកម្ពុជា វាខ្ពស់ជាងនៅប្រទេសបង់ក្លាដែស
ក្នុងតំបន់ឧស្សាហកម្មកែច្នៃសម្រាប់
ការនាំចេញដែលបៀវត្សខ្ពស់ជាងនៅកន្លែងដទៃ ហើយដែលវិនិយោគដោយជប៉ុន
ដែលទទួលបានប្រាក់ខែតែ៧០ដុល្លារ
និងទើបតែដំឡើងក្នុងពេលថ្មីៗទៀតផង។ ជាទូទៅកម្មករ
កម្មការិនីនៅបង់ក្លាដែសទទួលបានបៀវត្ស៦៥ដុល្លារអាមេរិក។
សម្តេច
តេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ឥឡូវកម្មករ
កម្មការិនីនៅកម្ពុជាទទួលបានបៀវត្សអប្បរមា ១០០ដុល្លារអាមេរិក
ហើយរាជរដ្ឋាភិបាលក៏កំពុងតែរកវិធីដើម្បីដំឡើងបៀវត្សឲ្យកម្មករ
កម្មការិនីរបស់យើងជាបន្តទៀត។
ទាក់
ទងនឹងព័ត៌មានស្តីពីការវិវត្តន៍ប្រែប្រួលនៃចរន្តសេដ្ឋកិច្ច
អន្តរជាតិនាពេលថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី
បានបង្ហាញនូវការគាំទ្រចំពោះការរួមគ្នាដោយប្រទេស ចំនួន០៥គឺចិន
រុស្ស៊ី ប្រេស៊ីល អាហ្វ្រិកខាងត្បូង និងឥណ្ឌា
ក្នុងការដាក់ទុនបង្កើតធនាគារដ៏ធំមួយនោះ។
សម្តេចតេជោនាយករដុ្ឋមន្ត្រីបានធ្វើការសន្និដ្ឋានវាយតម្លៃថា
ការកើតឡើងនូវធនាគារនេះនឹងធ្វើឲ្យស្ថានភាពផ្តាច់មុខរបស់ស្ថាប័ន
មួយចំនួន ត្រូវបានកាត់បន្ថយ
និងជំរុញល្បឿននៃការអភិវឌ្ឍរបស់ប្រទេសក្រីក្របានកាន់តែច្រើន។
នៅ
ក្នុងវិស័យធនាគារនេះ សម្តេចតេជោបានឲ្យដឹងថា
ឥឡូវនេះការផ្តួចផ្តើមគំនិតដើម្បីបង្កើតឡើងនូវធនាគារមួយទៀតដែលបូក
បញ្ចូលដោយចិន កូរ៉េខាងត្បូង
និងបណ្តាប្រទេសអាស៊ានកំពុងតែធ្វើការចរចាដែលកម្ពុជាគឺជាសហ
ស្ថាបនិកមួយ ក្នុងចំណោមសហស្ថាបនិក ដើម្បីបង្កើតនូវធនាគារនេះ។
ទាក់ទងនឹងបញ្ហានេះ សម្តេចតេជោបានមានប្រសាសន៍ពន្យល់ថា
យើងមិនបានបំភ្លេចចោលនូវតួនាទីរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនោះទេ
ប៉ុន្តែវានឹងមានធនាគារច្រើនជាងមួយដើម្បីងាយស្រួលយើងរកទុន
ឯធនាគារដ៏ធំមួយទៀតនៅអាមេរិក
វាមិនមែនជំនួសតួនាទីទាំងស្រុងរបស់ធនាគារពិភពលោក
និងមូលនិធិរូបិយវត្ថុអន្តរជាតិទេ
ប៉ុន្តែវាក៏បានបន្ថែមនូវកម្លាំងដើម្បីជួយទៅដល់បណ្តាប្រទេស
ទន់ខ្សោយ ដោយកាត់បន្ថយការពឹងពាក់ទៅលើកន្លែងណាតែមួយនោះ
ដែលចំណុចទាំងនេះជាចំណុចដែលទាមទារនូវធនធានខួរក្បាលរបស់យើង
ច្រើនណាស់។
សម្តេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាន៍ដោយសុទ្ធិដ្ឋិនិយមថា
ប្រសិនបើនៅពេលនោះកម្ពុជាយើងមានធនធានមនុស្ស
ដែលធនល្មមនឹងអាចដើរតួនាទីនៅក្នុងក្របខណ្ឌនៃធនាគារបែបនេះ
យើងក៏បញ្ជូនទៅធ្វើការ
ដូចដែលជនជាតិកម្ពុជាយើងធ្លាប់ធ្វើការនៅធនាគារអភិវឌ្ឍន៍អាស៊ី
និងធ្វើជាអគ្គលេខាធិការរងអាស៊ានរួចហើយនោះ។ សម្តេចតេជោថ្លែងថា
ការអភិវឌ្ឍន៍ធនធានមនុស្សត្រូវតែបន្តធ្វើ
ហើយមិនមែនត្រឹមតែបញ្ចប់ការសិក្សាត្រឹមតែការទទួលសញ្ញាបត្រហើយគិតថា
ចប់នោះទេ ការវិវត្តន៍មួយថ្ងៃៗ
សភាពការណ៍នៅលើពិភពលោកវាទាមទារឲ្យយើងវិភាគគ្រប់ជ្រុងជ្រោយ
ហើយប្រសិនបើសាកលវិទ្យាល័យនីមួយៗអាចឈានទៅដល់
បង្កើតក្រុមវិភាគជាការល្អដើម្បីរួមវិភាគទានជាមួយរាជរដ្ឋាភិបាល
លើបញ្ហានេះ។
ថ្លែង
នៅក្នុងពិធីប្រគល់សញ្ញាប័ត្រនេះដែរ
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យ ឯកឧត្តម មិន ឃិន
រដ្ឋមន្ត្រីក្រសួងធម្មការបន្តចាត់វិធានការទៅលើបុគ្គល ធាន វុទ្ធី
ដែលបានតាំងខ្លួនជាព្រះសិអាមេត្រី នៅវត្តទួលរាជា
ស្ថិតស្រុកកោះធំ ខេត្តកណ្តាល ដែលបានបោកប្រាស់ពលរដ្ឋខ្មែរ
និងបង្ខំឲ្យព្រះសង្ឃថ្វាយបង្គំខ្លួន
នាំឲ្យមានការអាប់ឱនយ៉ាងធ្ងន់ធ្ងរដល់ព្រះពុទ្ធសាសនា
ដែលជាសាសនារបស់រដ្ឋ។
សម្តេចតេជោ
នាយករដ្ឋមន្ត្រី បានព្រមានវាយខ្នោះជាមុនទៅលើរាល់បុគ្គលទាំងឡាយ
ដែលបំពានច្បាប់ និងសាសនា មុននឹងធ្វើការសួរនាំជាក្រោយ
ដោយលោកចាត់ទុកថា នេះជាវិធានការណ៍ស្របតាមស្តង់ដាររបស់អាមេរិក
និងមិនរំលោភដល់សិទ្ធិមនុស្សឡើយ៕