សម្តេចតេជោ ផ្ញើសារព្រមានបោះឆ្នោតទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១រដ្ឋសភា
|
រូបភាព៖ លោក កុក គី |
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤នេះ
បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត បើកការដ្ឋានស្ថាបនាស្ថានអាកាសទី៤ និងផ្លូវរូងក្រោមដី នៅស្តុបតិចណូ ដើម្បីបញ្ជៀសការកកស្ទះ ចរាចរណ៍នៅតំបន់នោះ ។
ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ស្ពានអាកាសតិចណូ ដែលត្រូវបើកការដ្ឋានស្ថាបនា
នៅព្រឹកនេះ គឺរត់តាមបណ្តោយ មហាវិថីសហព័ន្ឋរុស្ស៊ី ឆ្លងកាត់ខាងលើ
ប្រសព្វមហាវិថី គីម អ៊ីលស៊ុង និង មហាវិថី ម៉ៅ សេទុង មានបណ្តោយ ៣៨២ម៉ែត្រ ,
ទទឹង ១៥,៨ម៉ែត្រ ផ្លូវរត់ក្រោមដី មានប្រវែង៣៥៦ម៉ែត្រ
និងទទឹងពី៦ទៅ៨ម៉ែត្រ ។ ស្ពានអាកាសទី៤នេះដែរ
សាងសង់ដោយក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា ( OCIC )
ត្រួតពិនិត្យបច្ចេកទេស ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន
រាជធានីភ្នំពេញ រយៈពេលសាងសង់១៦ខែ ដោយតាមគម្រោង នឹងបញ្ចប់ការសាងសង់
នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ និង ចំណាយថវិកា សាងសង់ ១៤,៥០២,៤៧៦ដុល្លារ
បានមកពីគម្រោង វិនិយោគនានា របស់ក្រុមហ៊ុន OCIC ។
|
រូបភាព៖ លោក កុក គី |
សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន
សែន ក៏បានមានប្រសាសន៍ព្រមានទៅលោកកឹម សុខា ដែល ជាអនុ ប្រធានទី១រដ្ឋសភា
មកពីគណបក្សប្រឆាំង ផងដែរ ដែលតែងតែទៅអួតនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួនថា ពួកគេឹងធ្វើ យុទ្ធ នាការបោះឆ្នោតទម្លាក់រដ្ឋមន្ដ្រី ដោយសារអំពើពុករលួយនោះនឹងកើតមានឡើង
។ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានលើកឡើង
ពីការបាញ់កាំភ្លើងធំក្ឌូងក្ឌាំង របស់អនុប្រធានទី១រដ្ឋសភា កឹម សុខា
ពេលចុះទៅពង្រឹងមូលដ្ឋាន នៅតាមបណ្ដាខេត្ដមួយចំនួន ដូចជាខេត្ដតាកែវ
ខេត្ដសៀមរាប និងខេត្ដកំពត កាលពីពេលថ្មីៗនេះ ដោយលោកកឹម សុខា បាន ជេរប្រមាថ
មកលើរាជរដ្ឋាភិបាល និងមានគម្រោងបោះឆ្នោតទម្លាក់រដ្ឋមន្ដ្រីទៀតផង ។
|
រូបភាព៖ លោក កុក គី |
ជាការព្រមានចំពោះលោក កឹម សុខា. សម្ដេចតេជោ
បានបញ្ជាក់ត្រង់ចំណុចនេះថា ៉បទឈប់បាញ់មួយបានកើតឡើងរួចមកហើយ
នៅក្នុងរដ្ឋសភា ទាំងលោកសម រង្ស៊ី ក៏បានប្រកាស ពីបទឈប់បាញ់
ហើយសម្ដេចក៏បានប្រកាសពីបទឈប់បាញ់
៉ ដូច្នេះលោក សម រង្ស៊ី ត្រូវត្រួត ពិនិត្យ មើលកូនទាហានរបស់ខ្លួន
ដែលបាននិងកំពុងបាញ់នោះ ។ សម្ដេចតេជោ បានបញ្ជាក់ថា ធ្លាប់
ប្រាប់ទៅប្រជាពលរដ្ឋ ឱ្យកត់ត្រាសំណីលោក សម រង្ស៊ី ពីបទឈប់បាញ់គ្នា
ប៉ុន្ដែកូន ទាហាន នៅ បន្ដបាញ់ ដូច្នេះសូមត្រួតពិនិត្យមើលផង ។
សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានលើកឡើងថា ការ
បោះឆ្នោតទម្លាក់អនុប្រធានទី១រដ្ឋសភា គឺគ្មានអីពិបាកនោះឡើយ មានន័យថា ក្នុងសំឡេង គណៈកម្មាធិការអចិន្ដ្រៃយរដ្ឋសភាមាន៧នាក់ គណបក្សប្រជាជនឈ្នះ ហើយបោះឆ្នោតទម្លាក់សំឡេង ៥០បូក១ ក៏ប្រជាជនឈ្នះដដែល ដូច្នេះសូមផ្ដាំទៅកុំចង់ទម្លាក់នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីនោះ ។
|
រូបភាព៖ លោក កុក គី |
|
រូបភាព៖ លោក កុក គី |
|
រូបភាព៖ លោក កុក គី |