Friday, July 27, 2018

(រូបភាព) សម្តេចតេជោ ហ៊ុន សែន ចេញដឹកនាំសមាជិក ២៥ម៉ឺននាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត

នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃកម្ពុជា ចេញដឹកនាំសមាជិក សមាជិកា ប្រមាណ ២៥ម៉ឺននាក់ បិទយុទ្ធនា​ការ​ឃោស​នារ​ក​សំឡេងឆ្នោត។
ការដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ ធ្វើការជួបជុំ ព្រមទាំងដង្ហែក្បួន​ចេញពី​មជ្ឈ​មណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ។ មុននឹងចេញដង្ហែក្បួនសម្តេចប្រមុខបក្សកាន់អំណាច មាន​ការ​ថ្លែងសារ​នយោបាយជូនមហាជន ហើយការថ្លែងសារនេះ នឹងផ្សាយផ្ទាល់តាមទូរទស្សន៍ វិទ្យុ និងប្រព័ន្​ធផ្សព្វផ្សាយដទៃទៀត ដែលបក្សបានជួលរួចរាល់ហើយនោះ។