Monday, February 14, 2011

វិចារណកថា៖ ការ​វាយ​លុក​ផ្នែក​នយោបាយ​របស់​កម្ពុ​ជា​ ​ធ្វើ​ឱ្យ​សៀម​ខ្សោះ​ឈាម​បាត់បង់​ជំហរ​

ការ​វាយ​លុក​ផ្នែក​នយោបាយ​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ទៅ​លើ​ពួក​ឈ្មួញ​ ​ស​ង្គ្រា​ម​ឈ្លានពាន​សៀម​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​បណ្ដាល​ឱ្យ​ពួក​ចោរ​សៀម​ ​ពី​លើ​ដល់​ក្រោម​ស្លន់​ស្លោ​ត្រដរ​ខ្យល់​ស្ទុះ​រក​ច្រក​ចេញ​ស្ទើរ​លែង​រួច​ ​។ ការ​បើក​ ​កិច្ច​ជំនុំ​ជា​បន្ទាន់​របស់​ក្រុម​ប្រឹក្សា​អង្គ​ការ​សហ​ប្រជា​ជាតិ​ដោយ​កោះ​ហៅ​ចោរ​ ​សៀម​ឱ្យ​ចូល​រួម , ការ​ប្រកាស​ផ្ដល់​ជូន​ផែនទី​អតីត​សហ​ព័ន្ធ​ឥណ្ឌូចិន​ពី​ប្រទេស​ ​បារាំង​ ​និង​ការ​ត្រៀម​បញ្ជូន​បេសកជន​របស់​អង្គ​ការ​វប្ប​ធម៌​ពិភព​លោក (យូ​ណេ​ ​ស្កូ ) មក​ពិ​និត្យ​ការ​បាញ់​បំផ្លាញ​ប្រាសាទ​ព្រះ​វិហារ​ពី​សំណាក់​ចោរ​សៀម​ជា​ដើម​ ​សុទ្ធតែ​ជា​អន្លូង​សំពង​ក្បាល​ចោរ​សៀម​ឈ្លានពាន​ព្រ​មៗ​គ្នា​ពី​សំណាក់​អ​ន្ដរ​ជាតិ​ ​ធ្វើ​ឱ្យ​ក្រុម​ចោរ​ញញី​ញញ័រ​ស្លា​ឈាម​ខំ​ស្រែក​បិទ​បាំង​ទ​ង្វើ​ទុច្ចរិត​គ្រប់​យ៉ាង​របស់​ខ្លួន​ ​ទាំង​អស់​សង្ឃឹម​ ​។
ទោះបីជា​ក្រុម​មេ​ដឹកនាំ​ចោរ​សៀម​ខំ​ជំ​ទាល​លុប​ដាន​ឈ្លានពាន​របស់​ខ្លួន​ដោយ​ ​វិធី​ទុច្ចរិត​យ៉ាង​ណា​ ​ក៏​នៅ​ថ្ងៃ​ចន្ទ​ស​បា្ដ​ហ៍​ខាង​មុខ​ ​ក្រុម​ប្រឹក្សា​ស​ន្ដិ​សុខ​អង្គ​ការ​ ​សហ​ប្រជា​ជាតិ​ដែល​មាន​១៥ប្រទេស​ចូល​រួម​នឹង​បើក​ជំនុំ​ពិ​និត្យ​លើ​ផល​វិបាក​នៃ​ ​ស​ង្គ្រា​ម​ឈ្លានពាន​របស់​សៀម​មក​លើ​កម្ពុ​ជា​ ​ពិសេស​ការ​បំផ្លាញ​ដោយ​គ្រាប់​ ​ផ្លោង​ទៅ​លើ​ប្រាសាទ​ព្រះ​វិហារ​ ​និង​ការ​ប្រើ​អាវុធ​គីមី​នៅ​ក្នុង​ស​ង្គ្រា​ម​នេះ​មក​លើ​ ​ទឹក​ដី​កម្ពុ​ជា​កាល​ពី​ស​ប្ដា​ហ៍​មុន​នេះ​ដែរ​ ​។ ដូច្នេះ​ ​នៅ​លើ​វេទិកា​នយោបាយ​អ​ន្ដរ​ជាតិ​ ​លើក​ទី​១នេះ​ ​អ​ន្ដរ​ជាតិ​នឹង​ពិត​ជា​ឃើញ​នូវ​សារ​ជាតិ​និង​ទ​ង្វើ​ឧក្រិដ្ឋ​របស់​ក្រុម​ចោរ​ ​សៀម​យ៉ាង​ប្រត្យក្ស​ ​។ បន្ទាប់​ពី​នោះ​ ​ក្រុម​បច្ចេកទេស​នៃ​អង្គ​ការ​យូ​ណេ​ស្កូ​នឹង​ចូល​ ​មក​កម្ពុ​ជា​ ​ដើម្បី​កត់​ត្រា​បូក​សរុប​ការ​ខូច​ខាត​ប្រាសាទ​ដែល​បណ្ដាល​មក​ពី​ស​ង្គ្រា​ម​ ​ឈ្លានពាន​របស់​ក្រុម​សៀម​នេះ​ជា​ប​ន្ដ​ទៀត​ ​។ ទាំង​នេះ​ជា​ការ​ប្រមូល​សំណុំ​រឿង​ ​ឧក្រិដ្ឋ​របស់​ចោរ​សៀម​ ​ដើម្បី​ចាប់​មេខ្លោង​ឈ្លានពាន​មួយ​នេះ​ឱ្យ​ទទួល​ខុស​ត្រូវ​ ​លើ​ម​ហ​ន្ដ​រាយ​មួយ​នេះ​នៅ​ចំពោះ​មុខ​ច្បាប់​ ​និង​ចំពោះ​មុខ​អង្គ​ការ​សហ​ប្រជា​ជា​តិ​។
ក្រៅ​ពី​សកម្មភាព​ជា​ប​ន្ដ​បន្ទាប់​របស់​អង្គ​ការ​ពិភព​លោក​ដូច​បាន​រៀបចំ​និង​ ​ប្រ​ព្រឹ​ត្ដ​ទៅ​នៅ​ថ្ងៃ​ខាង​មុខ​ឆា​ប់ៗ​នេះ​ ​បញ្ហា​មួយ​ដែល​ធ្វើ​ឱ្យ​ក្រុម​ចោរ​សៀម​កាន់តែ​ ​ស្លន់​ស្លោ​ស្ល​ឈាម​មែន​ទែន​ ​គឺ​ការ​ប្រកាស​ផ្ដល់​ជូន​ផែនទី​ឥណ្ឌូចិន​ពី​ប្រទេស​ ​បារាំង​ទៅ​ឱ្យ​ប្រទេស​កម្ពុ​ជា​និង​សៀម​ ​។ ផែនទី​ដែល​មាន​ចំណាស់​ជាង​១០០ឆ្នាំ​នេះ​ ​ជា​លិ​ខិ​តូប​ករ​ណ៍​ដ៏​មាន​តម្លៃ​បំផុត​មួយ​ក្នុង​ការ​ផ្ទៀង​ផ្ទាត់​ស្វែង​រក​ខ្សែ​បន្ទាត់​ព្រំ​ ​ប្រទល់​ជាក់​លាក់​រវាង​កម្ពុ​ជា​និង​សៀម​ ​។ ប្រទេស​កម្ពុ​ជា​បាន​ស្នើ​សុំ​ជា​ផ្លូវ​ការ​ទៅ​ ​ប្រទេស​បារាំង​ដើម្បី​យក​ផែនទី​នេះ​ហើយ , ប៉ុ​ុ​ន្ដែ​ប្រទេស​សៀម​ ​តាម​រ​យៈ​ក្រុម​មេ​ ​ខ្លោង​ស​ង្គ្រា​ម​ ​ដូច​ជា​អាប់​ភី​ស៊ី​ត , ស៊ូ​ថេ​ប​ ​និង​កា​ស៊ី​ត​ ​ភិ​រម្យ​ ​ជា​ដើម​បាន​បដិសេធ​ ​ទាំង​ធ្មេច​ភ្នែក​ ​ហើយ​និយាយ​ទាំង​ព​ភ្លឺ​ពភ្លើ​រវើរវាយ​ដូច​ក្មេង​បៀម​ដៃ​ឱ្យ​បារាំង​ជួយ​ ​ទប់​ស្កាត់​យូ​ណេ​ស្កូ​ ​កុំ​ទទួល​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​ជា​បេតិកភណ្ឌ​ពិភព​លោក​ ​ទៅ​វិញ​ ​។ ពិ​និត្យ​ឥរិយា​បទ​របស់​ពួក​ចោរ​សៀម​ក្នុង​រ​យៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ ​វា​ ​ដូច​ពួក​នេះ​កំពុង​ត្រដរ​ខ្យល់​យ៉ាង​សំ​បើ​ម​ ​ហើយ​ខំ​ស្រែក​អំពាវ​នាវ​រក​ការ​ជួយ​បន្ធូរ​ ​សម្ពាធ​ទាំង​គ្មាន​សង្ឃឹម​ ​។
ប្រការ​ទាំងឡាយ​ដែល​គួរ​ឱ្យ​កត់​សម្គាល់​ទៀត​គឺ​ ​ពេល​នេះ​ពួក​ចោរ​សៀម​ពុំ​ ​មាន​ហេតុ​ផល​ឬ​តឹកតាង​ស្រប​ច្បាប់​ណា​មួយ​ដើម្បី​ពន្យល់​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​អំពី​លក្ខ​ណៈ​ស​ង្គ្រា​ម​ឈ្លានពាន​របស់​ខ្លួន​មក​លើ​កម្ពុ​ជា​ ​ហើយ​ក៏​ពុំ​មាន​សិទ្ធិ​អ្វី​ហាម​ ​ឃាត់​ក្រុម​បេសកជន​យូ​ណេ​ស្កូ​ចូល​មក​កម្ពុ​ជា​ ​ដើម្បី​ពិ​និត្យ​ស្លាកស្នាម​បំផ្លិច​ ​បំផ្លាញ​ប្រាសាទ​ព្រះ​វិហារ​ដែរ​ ​ពីព្រោះ​ប្រាសាទ​នេះ​ស្ថិត​នៅ​ក្នុង​បូរណភាព​ដែន​ដី​ ​កម្ពុ​ជា​ ​ដូចដែល​សាល​ក្រម​តុលាការ​យុ​ត្ដិ​ធម៌​អ​ន្ដរ​ជាតិ​ក្រុង​ឡា​អេ​បាន​សម្រេច​ ​កាល​ខែ​មិ​ថុ​នា​ ​ឆ្នាំ​១៩៦២ ជា​ភស្ដុ​តាង​ស្រាប់​ ​។
ព្រឹត្ដិ​ការណ៍​ជំនុំ​របស់​ក្រុម​ប្រឹក្សា​ស​ន្ដិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ស្ដី​ពី​ស​ង្គ្រា​ម​ ​ឈ្លានពាន​របស់​សៀម​មក​លើ​កម្ពុ​ជា​នៅ​ថ្ងៃ​ចន្ទ​ដើម​ស​បា្ដ​ហ៍​ខាង​មុខ​នេះ​ ​ជា​ដំណាក់​ ​កាល​បឋម​នៃ​ការ​ពិ​និត្យ​រាវ​រក​បទ​ឧក្រិដ្ឋ​របស់​ចោរ​សៀម​តាម​សំណើ​របស់​ប្រទេស​ ​កម្ពុ​ជា​ ​។ នេះ​ជា​ព្រឹត្ដិ​ការណ៍​វាយ​លុក​ផ្នែក​នយោបាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​របស់​ ​កម្ពុ​ជា​ ​បន្ទាប់​ពី​កម្ពុ​ជា​ទប់ទល់​ប​ង្ក្រា​ប​កម្លាំង​ឈ្លានពាន​របស់​សៀម​ឱ្យ​បាក់​ ​ប​ប​ខ្លប​ខ្លាច​នៅ​តាម​ប​ណ្ដោ​យ​ព្រំ​ដែន​រួច​ហើយ​ ​។ ចំណែក​ខាង​ពួក​ចោរ​សៀម​ ​ឈ្លានពាន​វិញ​ ​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ទ័ល​ច្រក​ ​ដោយ​ត្រូវ​កម្ពុ​ជា​និង​ ​អ​ន្ដរ​ជាតិ​ជាន់​ស្ទើរ​លៀន​អណ្ដាត​ទាំង​កណ្ដាល​ថ្ងៃ​ ​។ ពេល​នេះ​អ្វី​ដែល​គេ​បាន​ឮ​ ​យ៉ាង​ច្បាស់​នោះ​គឺ​ ​ក្រុម​ចោរ​សៀម​កំពុង​អង្វរ​កម្ពុ​ជា​ឱ្យ​វិល​ទៅ​រក​កិច្ច​ចរចា​ ​ទ្វេភាគី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ ​ប៉ុន្ដែ​ដោយសារ​តែ​ការ​ចរចា​ទ្វេភាគី​មិន​មាន​ ​ប្រយោជន៍​ ​ពោល​គឺ​ចោរ​សៀម​ចេះ​តែ​ភូត​ភរ​កុហក​អូស​បន្លាយ​ពេល​ដើម្បី​ ​បំពេញ​មហិច្ឆតា​ឈ្លានពាន​របស់​ខ្លួន​ជា​រហូត​នោះ , ដូច្នេះ​ ​ទ្វេភាគី​មិន​អាច​វិល​ ​ត្រ​ឡប់​ថយ​ក្រោយ​ជា​ដាច់​ខាត​ ​។
ពិ​និត្យ​លើ​វិ​វ​ត្ដ​ន៍​នៃ​ដំណើរ​បញ្ចប់​ស​ង្គ្រា​ម​ឈ្លានពាន​របស់​សៀម​ពេល​នេះ​ ​វា​មាន​លំនាំ​ដូច​កម្ពុ​ជា​និង​អ​ន្ដរ​ជាតិ​កំពុង​សហ​ការ​ជាន់​ពន្លិច​ឱ្យ​លិច​លង់​ពួក​ចោរ​ ​សៀម​សម័យ​ថ្មី​ដ៏​មហា​យង់ឃ្នង​នេះ​ដែរ​ ​។ ចោរ​សៀម​សម​តែ​នឹង​ត្រូវ​ទទួល​វាសនា​យ៉ាង​នេះ​ ៕

ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​