Monday, October 24, 2011

​អត្ថាធិប្បាយនយោបាយ ¶៖ សម រង្ស៊ី​ កំ​ពុង​រុញ​ច្រាន​​ប្រជាពល​រដ្ឋឲ្យ​ចូល​រួម​អង្គុយ​ពីលើច្បាប់


          មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ីដែលកំពុងនិរទេខ្លួនរស់នៅឯក្រៅប្រទេសបានប្រកាស « អនុវត្តនូវច្បាប់ព្រៃ » តាមរយៈការអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមជាមួយគណបក្សរបស់លោ ដើរដកបង្គោលព្រំដែនកម្ពុជា​ ‑ វៀតណាម ជាង៣០០ បង្គោល ដើម្បីអ្វីដែលលោកហៅថាជាការយកដីស្រែមកសងឲ្យប្រជាពលរដ្ឋវិញ
          សេចក្តីអំពាវនាវនេះធ្វើឡើងតាមរយៈវីដេអូខុនហ្វើរិនពីប្រទេសបាំងមកកាន់អ្នកគាំទ្រខ្លួនចំថ្ងៃទី​​២៣ ខែតុលាឆ្នាំ ២០១១នៃការជួបជុំគ្នារបស់គណបក្សប្រឆាំងមួយនេះដើម្បីប្រារព្ធខួបលើកទី២០ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ការពិតថ្ងៃទី២៣ ខែតុលា គឺមិនមែនជាទិវាចងកំហឹងជាមួយនឹងរាជរដ្ឋាភិបាលជាពិសេស ជាមួយសម្តេចតេជោហ៊ុន សែនដូចអ្វីដែលជាការលើកឡើងរបស់លោក សម រង្ស៊ីនិងក្រុមអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងមួយក្តាប់តូចនោះទេ  វាគ្រាន់តែជាថ្ងៃនៃការចាប់ផ្តើមដំណើរការសន្តិភាពតាមរយៈការចចារនៃខ្មែរ ត្រីភាគីដើម្បីឈានទៅរកការបោះឆ្នោតនិងបង្កើតសភា និងរដ្ឋធម្មនុញ្ញនៅឆ្នាំ ១៩៩៣ តែប៉ុណ្ណោះ សន្តិភាពពិតប្រាកដ គឺពិតជាកើតឡើងតាមរយៈនយោបាយឈ្នះ​‑ឈ្នះរបស់សម្តេចហ៊ុន សែន ដែលជាឥស្សរជនដ៏ឆ្នើមនៃកម្ពុជា ដែលបានធ្វើឱ្យអង្គការចាត់តាំងខ្មែរក្រហមរលំរលាយនៅចុងឆ្នាំ ១៩៩៨ ហើយសម្តេច​​ ហ៊ុន សែន ក៏ជា​​​មេស្ថាបនិកនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស​ ​ជាមួយអតីព្រះមហាក្សត្រកម្ពុជាសម្តេចព្រះនរោត្តមសីហនុ  គឺមិនមានវត្តមានរបស់​​ក្រុមប្រឆាំងរួមចំណែកឡើយតែពួកគេបានធ្វើខ្លួនជាសត្វក្រពើដ៏កាចសាហាវក្នុងការប៉ុនប៉ងកេងចំណេញផលប្រយោជន៍នយោបាយ និងការបង្កើតនូវបញ្ហាចលាចលតាមរយៈការរិះគន់បំភ្លើសថាសព្វថ្ងៃកម្ពុជាកំពុងតែជួបនូវអស្ថិរភាពទៅវិញ​​​​ ​
លោក សម រង្ស៊ីបច្ចុប្បន្នត្រូវបានគេដឹងជាទូទៅថាលោកគឺជាទណ្ឌិតម្នាក់​ ​អស់តម្លៃជាពលរដ្ឋ ដែលមានសិទ្ធិខាងនយោបាយដើម្បី​​ចូលរួមនិងប្រកួតប្រជែងការបោះឆ្នោត​ ​ ដោយសារតែទង្វើរំលោភច្បាប់នានាដែលខ្លួនលោកផ្ទាល់បានប្រព្រឹត្តិនាពេលកន្លងមកដូចជាការដកបំផ្លាញតម្រុយ​​បង្គោលព្រំដែន​​ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀងការក្លែងឯកសារផែនទីនិងបទបរិហារកេរ្តិ៍ជេរប្រមាថ។
លោក សម រង្ស៊ី ត្រូវបានតុលាការឯករាជ្យក្នុងប្រទេសកម្ពុជាផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រមាណជាង១០ ឆ្នាំ នៃចំនួនបទល្មើសទាំងអស់រួមបញ្ចូលគ្នា
ក្នុងឋានៈជាអ្នកនយោបាយមួយរូបមេបក្សប្រឆាំងរូបនេះមិនបានគោរពនិងអនុវត្តឱ្យបានត្រឹមត្រូវតាមតួនាទីរបស់ខ្លួនជាអ្នកតំណាងរាស្ត្រ​​​ ដែលត្រូវធ្វើ​​ជាគំរូមុនគេនៅក្នុងសង្គមជាតិនោះទេ  ផ្ទុយទៅវិញតាំងពីចាប់ផ្តើមប្រឡូកក្នុងឆាកនយោបាយបុគ្គលម្នាក់នេះពោរពេញទៅដោយគំនុំនិងការសងសឹងជាប់ខ្លួន។
ស្តែងចេញពីសកម្មភាពនយោបាយប្រឆាំងដោយការកៀង ប្រមូលផ្តុំកម្លាំងប្រជាពលរដ្ឋចូលរួមធ្វើកូដកម្មបាតុកម្មតាមទីសាធារណៈរាប់សិបដងដោយយកកម្មករ និងគ្រូបង្រៀនមួយក្តាប់តូចធ្វើជាខែងបិទ​​បាំង រូបភាពនៃការ​​តវ៉ាដែលមានចរិតនយោបាយ និងបានលាតសន្ធឹងសិទ្ធិសេរីភាពរបស់ខ្លួនដ៏ឥតព្រំ​​ដែនតាមរយៈការហក់ចាប់យកទឹកដីនិងមេដឹកនាំប្រទេសដ៏ទៃដែលកាលណោះជាសត្រូវរបស់កម្ពុជាមកប្រឆាំង​​​ជាមួយផលប្រយោជន៍ធំរបស់ជាតិដើម្បីសំរេចបំណងរបស់​​ខ្លួនតែម៉្យាងគត់គឺការ​​ប៉ុនប៉ងជានិច្ចក្នុងការព្យាយាមទម្លាក់រាជរដ្ឋាភិបាល​​សព្វថ្ងៃ
ក្រោមឥទ្ធិពលនៃនយោបាយខ្មៅកខ្វក់ លាយឡំជាមួយនឹងរបៀបដឹកនាំអស្មិមានៈក្នុងបក្សការមិនប្រកាន់យកសន្តិភាពនិយមក្នុងចិត្តរួមផ្សំជាមួយនឹងសារជាតិប្រឆាំងពីកំណើតគឺវាគ្រាន់តែជាការបង្ហាញនូវលក្ខណៈមុខមាត់នៃមេដឹកនាំបែបអត្តនោម័តនិយមនិងសភាពផ្តាច់ការនៃមេក្រុមមួយតែប៉ុណ្ណោះ។​​​
សម្រាប់អ្នកស្គាល់ពីប្រវត្តិនិងសាវតាពិតរបស់លោក សម រង្ស៊ី ភាពបរាជ័យដែលមានជាប្រចាំក្នុងជីវិតនយោបាយ​​របស់មេបក្សមួយនេះគឺមានសភាពផុយស្រួយជាទី​​បំផុតនិងវាងាយនឹងជួបនូវឧបសគ្គជាប់រហូតគឺមិនអាចប្រែក្លាយឥរិយាបថ « ដែកថែប»​  ដែលធ្លាប់តែប្រកាន់មាំថាខ្លួនជាអ្នកប្រជាធិបតេយ្យ និងជាតិនិយមបានឡើយ  មេដឹកនាំដែលមិនមាន​​ទម្លាប់ប្រកាន់យកច្បាប់ដាក់ក្នុងខួរក្បាលគ្រប់កាលៈទេសៈនោះ​​​​​ មិន​​មែន​​​ជាឥស្សរៈជនដែល​​ស្រឡាញ់ប្រជាពលរដ្ឋនិងគិតពីផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រទេស​​ជាតិ​​នោះទេ
កំហុសដ៏ធ្ងន់ធ្ងរ ដែលបានកើតឡើងតាមរយៈទង្វើនៃការយកដៃក្នុងភាពជាអ្នកតំណាងរាស្ត្រទៅដក​ ​​បំផ្លាញ​​តម្រុយបង្គោលព្រំដែនគឺជាកំហុសបុគ្គលមិនមែនជាកំហុសផ្នែកនយោបាយទេ ហើយកំហុសនោះសក្តិសមបំផុតដែលបុគ្គលសម រង្ស៊ីត្រូវតែទទួលទោសស្របតាមច្បាប់នៃប្រព័ន្ធតុលាការរបស់ប្រទេសមួយដែលមានឯករាជ្យអធិបតេយ្យរបស់ខ្លួន​​ និងដែលបានសម្រេចសេចក្តី​​យ៉ាងត្រឹមត្រូវ និងយុត្តិធម៌​​តាមដំណើការនីតិវិធី​​ ដោយផ្អែកទៅលើភ័ស្តុតាងដាក់បន្ទុក ម៉្យាងទៀតគ្មានហេតុផលណាដែលអ្នកតំណាងរាស្ត្រ ត្រូវផ្តល់សិទ្ធិឱ្យរំលោភនូវមានតួនាទីរបស់ខ្លួនមកលើការងាររបស់នីតិប្រតិបត្តិបានឡើយ រាល់សកម្មភាពដែលអនុវត្តផ្ទុយពីច្បាប់ គឺជាចេតនាជាន់ឈ្លីលើរដ្ឋធម្មនុញ្ញទាំងកំរោល ដែលជាច្បាប់កំពូលរបស់ជាតិ​​​
មិនត្រឹមតែប៉ុណ្ណោះទិដ្ឋភាពតាមរយៈការចុះអនុវត្តជាក់ស្តែង(ដកបំផ្លាញតម្រុយបង្គោលព្រំដែន​)​នៅនឹងកន្លែងនាពេលកន្លងមករបស់លោក សម រង្ស៊ីគឺផ្តើមចេញពីការចោទប្រកាន់ដោយពុំបានផ្អែកទៅលើការពិតជុំវិញការងាររបស់​​រាជរដ្ឋាភិបាលក្នុងដំណើរការបោះបង្គោលព្រំដែននោះទេ ហើយលោក សម រង្ស៊ីថែមទាំងបូកបញ្ចូលនូវការ​​រើសអើងជាតិសាសន៍ទៀតផងដែលអំពើនេះគឺមិនសក្តិសមជាអ្នកនយោបាយក្នុងយុគ្គសម័យសកលភាវូបនីយកម្ម​​ឡើយ។
កម្ពុជាជាប្រទេសប្រកាន់យកនូវរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សហើយបាននិងកំពុង ពង្រឹងនូវនីតិរដ្ឋ ដោយការគោរពនិងអនុវត្តតាមច្បាប់ និងបទដ្ឋាន​​នានា ដើម្បីការធានាបាននូវស្ថិរភាពនយោបាយសុខ សន្តិភាពនិងការអភិវឌ្ឍ ហើយរបៀបនៃការដឹកនាំសព្វថ្ងៃ គឺរាជរដ្ឋាភិបាលបានធ្វើការអំពាវនាវឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអ្នកនយោបាយព្រះសង្ឃ និងប្រជាពលរដ្ឋទូទៅឱ្យប្រកាន់យកនូវការគោរពច្បាប់ដើម្បីគេចផុតពីការប្រឈមនឹងបញ្ហាផ្លូវច្បាប់នានា។
ក្នុងន័យនេះកំហុសរបស់បុគ្គលសម រង្ស៊ីពុំគួរគប្បីយកមកចងភ្ជាប់ជាមួយប្រជាពលរដ្ឋខ្មែរជាង១៤លាននាក់ដែលកំពុងរស់នៅដោយភាពសុខសាន្តនោះទេហើយការជ្រើសរើសនូវនយោបាយប្រជាភិថុតការបង្កើតនូវភាពចលាចលក្នុងសង្គម​​ និងការរុញច្រានប្រជាពលរដ្ឋឱ្យចូលរួមប្រព្រឹត្តិបទល្មើស គឺជាការច្រានទម្លាក់ប្រជាពលរដ្ឋខ្មែរឱ្យធ្លាក់ជ្រោះអ្នកដែលខិតខំសាបព្រួសនូវអំពើលាមកបែបនេះគឺនឹងត្រូវបានវិនិច្ឆ័យដោយច្បាប់របស់ប្រទេសកម្ពុជានៅក្នុងការផ្តើមគំនិតនិងចូលរួមប្រព្រឹត្តិបទល្មើសញុះញង់បង្កភាពចលាចលសង្គម​​ ដែលជាបទល្មើសព្រហ្មទណ្ឌកំរិតធ្ងន់ និងត្រូវបានប្រជាពលរដ្ឋថ្កោលទោស។
ក្រុមអ្នកដឹងពីស្ថានការណ៍នយោបាយពិតនៅកម្ពុជាបានកត់សម្គាល់ឃើញ​​ថាកិច្ចខិតខំប្រឹងរបស់រាជរដ្ឋាភិបាលក្នុងដំណើរការបោះបង្គោលព្រំដែនគឺជាការបំពេញនូវតួនាទីនិងកាតព្វកិច្ចដែលខានមិនបានដើម្បីធានានូវភាពច្បាស់លាស់នៃខ្សែរព្រំដែនហើយការងារនេះក៏ត្រូវបានទទួលយកទៅអនុវត្តបន្ទាប់ពីមានការអនុម័តពីរដ្ឋសភា និងប្រកាសឱ្យប្រើដោយព្រះមហាក្សត្រដើម្បីបញ្ចៀសបាននូវអរីភាពនឹងគ្នាអំពីវិវាតបញ្ហាព្រំដែន​​​ ហើយជាពិសេស ក៏ដើម្បីការអភិវឌ្ឍ និងរក្សានូវសន្តិភាពជូនប្រជាពលរដ្ឋប្រកបដោយចីរភាព ប៉ុន្តែមេបក្សប្រឆាំង​(សម រង្ស៊ី) បានសម្រេចចិត្តជ្រើសរើសយកនូវនយោបាយមួយ ដោយ​​ដើរបញ្ច្រាស់ទិសពីគោលការណ៍សន្តិភាពទាំងនេះ  គឺមាន​​តម្លៃស្មើនឹងការប្រកាសអនុវត្តច្បាប់ព្រៃ ដើម្បីបំរើ​​ប្រយោជន៍ផ្ទាល់ខ្លួន និងការយកសន្តិភាពដែលមានដូចពេលសព្វថ្ងៃ ​​ធ្វើជាល្បែងកំសាន្តចិត្ត​​ ដូចអ្វីដែលជាមេរៀនរបស់លោក សម រង្ស៊ីធ្លាប់បានតាក់តែ មានអត្ថន័យបង្កប់ទៅដោយ​ «គំនុំនិងការសងសឹក​» គឺ ឬសចាក់ក្នុងថ្ម៕

ដោយៈ ពូន សំរេច
ថ្ងៃទី២៤ ខែ តុលា ឆ្នាំ ២០១១