Wednesday, November 2, 2011

អង្គកឋិនទានរាជរដ្ឋាភិបាលដង្ហែទៅវេប្រគេន​ព្រះ​សង្ឃដើម្បី​បន្ត​កសាង​វត្តមរតក​តេជោ បុរីស្វារៈស្ថិតក្នុង​ភូមិ​ធម្មជាតិសម្ដេចតេ​ជោ​ឃុំកន្ទួត​ស្រុក​ជាំក្សាន្ដខេត្ត​ព្រៈវិហារ




យោង​តាម​ការ​ផ្តួច​ផ្តើម​ដោយ សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ដ្រី នៃ​ព្រៈ​រាជា​ណាចក្រ​កម្ពុជា និង​​លោក​​ជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អង្គកឋិនទាន​​មួយ​ដែលមានគណៈ​កម្មា​ការ​ ​រៀបចំបុណ្យរួម​មាន​ឯកឧត្តម​បណ្ឌិតសភាចារ្យ ឧប​នាយក​រដ្ឋមន្រ្ដី សុខ អាន និងលោកជំទាវ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់និងលោកជំទាវ ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ដ្រី ហោ ណាំហុង និងលោកជំទាវ ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្ដី គាត ឈុន និង លោកជំទាវ លោកជំទាវ ឧបនាយក​រដ្ឋមន្ដ្រី ម៉ែន សំអន និងស្វាមី ឯកឧត្តម​ឧបនាយក​រដ្ឋមន្ដ្រី យឹម ឆៃលី និងលោកជំទាវ  ឯកឧត្តម​ឧបនាយក​រដ្ឋមន្ដ្រី កែ គឹមយាន និងលោកជំទាវ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ដ្រី ញឹក ប៊ុនឆៃ និងលោកជំទាវ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ដ្រី ប៊ិន ឈិន និងលោកជំទាវ ព្រមទាំង​ឯកឧត្តម​លោកជំទាវ​ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋ​លេខាធិការ​គណៈអភិបាល​ខេត្ត អភិបាលរង​ខេត្ត​ថ្នាក់​ដឹកនាំ​មន្ដ្រីរាជ​ការ​ជា​ច្រើនរូបទៀត​បាន​​ប្រារព្វ ​ធ្វើ​ឡើង​ ដើម្បី​ប្រមូល​បច្ច័យ​ទេយ្យ​ទានវត្ថុ​ទៅ​វេប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ ព្រះ​វស្សា​អស់​កាល​ត្រីមាស​ក្នុង​ពុទ្ធសិមា និង​ប្រមូល​បច្ច័យជួយ កសាងបន្ត​ទីអារាម​មរតកតេ​ជោបុរីស្វារៈស្ថិត​ក្នុង​ភូមិ​ធម្ម​ជាតិ​​សម្ដេច​ តេជោ​ហ៊ុនសែន​ឃុំកន្ទួត ស្រុក​ជាំ​ក្សាន្ដ ខេត្តព្រៈវិហារ។​
នៅ ​រសៀល​ថ្ងៃ​ទី៥កើត ខែកត្តិក ឆ្នាំថោះព.ស២៥៥៥​ ត្រូវនឹង​ថ្ងៃច័ន្ទ​ទី៣១ខែតុលា​ឆ្នាំ២០១១​ ជួបជុំឯក​ឧត្តម​ថ្នាក់​ដឹកនាំ​មន្ដ្រីរាជ​ការទាំង​អស់​ដើម្បី​រៀបចំ​និមន្ដ​ ព្រះសង្ឃ​ចំរើន​ព្រះបរិត្ត​សមាទាន​សីល​ និងសម្ដែង​ធម៌​ទេសនា​នៅ​បរិវេណ​អាគារ​មិត្តភាព ទីស្ដីការ​គណៈរដ្ឋមន្ដ្រី លុះ​ព្រឹកឡើង​នៅវេលា​ម៉ោង ៤ទៀបភ្លឺ ថ្ងៃ​ទី៦កើត​ខែកត្តិក​ឆ្នាំ​ថោះ​ព.ស ២៥៥៥  ត្រូវនិង ថ្ងៃ អង្គារ ទី១ ខែវិច្ឆិកាឆ្នាំ ២០១១​ដង្ហែ​ឆ្ពោះ​ទៅកាន់​ឆ្ពោះកាន់​វត្ត​ប្រវត្តិ​សាស្ដ្រ ​ព្រៈនាម​វត្ត​មរតក​តេជោ​បុរីស្វារៈ ដើម្បី​យក​ទៅវេប្រគេន​ដល់ព្រះ​សង្ឃ​ជាកិច្ច​បង្ហើយ​បុណ្យ។ បច្ច័យ​ដែល​ប្រមូល​បាន​ពីអង្គ​កឋិន​ ទាន​ដែល​មាន​ចំនួន​សរុប​៦១៨.២៥៧.២០០រៀល (ប្រាំមួយ​រយដប់​ប្រាំបីលាន​ពីរ​រយហាសិប​ប្រាំ​ពីរ​ពាន់​ពីរ​រយរៀល)​ ​និង​១០៧.១៣៩$ (មួយរយ​ប្រាំពីរ​ពាន់​មួយ​រយសាមសិប​ប្រាំបួនដុល្លារ) សំរាប់​យក​ទៅកសាង​បន្ដ​ទីអារាម​ថ្មី​មួយ​នេះ​​ឳ្យ​ប្រែ​ក្លាយ​និង​សាកសម​ ជាទីកន្លែង​ដែល​ប្រជាពុទ្ធ​បរិស័ទ្ធ​មកគោរព​បូជា​ និងសិក្សា​រៀន​សូត្រ​ធម៍វិន័យ ។


ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាល ​នៃ​គណៈ​អភិបាល​ខេត្តព្រះ​វិហារ​បាន​លើក​ឡើង​អំពីលទ្ធផល​នៃការ​កសាង​វត្ត​នៅ ​វគ្គ​ដំបូង​នេះ​ដែល​សម្រេច​បានរួមមាន កុដិ​ព្រះចៅ​អធិការ​វត្ត ធ្វើ​អំពីឈើ គ្រឹះព្រះវិហារ រោង​ស្រង់នាគ ដែល​ជា​អាស្រម​សំរាប់​សូត្រមន្ត ស្រោច​ទឹក រំដោះ​គ្រោះ តាម​បែប​គំរូ​ដូនតា​នៅភ្នំគូ​លេន សាង​សង់​ដង​ទង់​ញី ឈ្មោល ព្រម​ទាំង​សាង​សង់​រចនា​សម្ព័ន្ធ នានា ហើយ​បន្ទាប់ពីអង្គ​កឋិន​លើក​ទី២​នេះ នឹង​កសាង​បង្ហើយ នូវ​កុដិព្រះ​សង្ឃ កុដិយាយ​ជីតាជី ក្លោង​ទ្វារ និង​ព្រះវិហារ​រួមទាំង​ឧបដ្ឋាន​សាលា។
ឆ្លៀត​ក្នុងឱកាស​នោះដែរ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្រ្ដី សុខ អាន ព្រមទាំង​ឯកឧត្តម​លោកជំទាវ​ថ្នាក់​ដឹក​នាំ​រួម​ដំណើរ បានអញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​បង ប្អូន​ប្រជាពលរដ្ឋ និងបាន​ពាំ​នាំនូវ​ប្រសាសន៍ សាកសួរ​សុខទុក្ខ ពី សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន និង​លោក​ជំទាវកត្តិ​ព្រឹទ្ធ​បណ្ឌិត ផងដែរ ។​ឯកឧត្តម​បណ្ឌិត​ សុខ អាន បាន ​លើកឡើង​ថា ប្រទេស​កម្ពុជា​យើង​បានទទួល​ជោគេជ័យ នៅក្នុង​ការការពារ​អធិបតេយ្យ​ភាព​ជាតិ​ និង​ដោះស្រាយ​ជំលោះ​ព្រំដែន នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នៅ​លើ​ឆាក​​អន្តរជាតិ ដោយ​ពឹង​ផ្អែកលើ មូល​ដ្ឋាន​ច្បាប់ នៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ទល់​ជាមួយ​ភាគី​ថៃ។ ឯកឧត្តម​បណ្ឌិត​ សុខ អាន បាន​ចាត់​ទុក​ថា ​ភូមិ​ធម្ម​ជាតិ​​សម្ដេច​តេជោ​ហ៊ុនសែន​មាន​លក្ខណៈ​ពិសេស​ជាង​គេ ដោយ​មាន​សាលា​រៀន មន្ទី​ពេទ្យ វត្ត​អារាម​ និង​សាលា​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ដែល​បង្ក​លក្ខណៈ​ងាយស្រួល ដល់​កូនចៅ​ប្រជា​ពលរដ្ឋ និង​កូន​ចៅ​យោធិន មាន​ឱកាស​ចូលរៀន​ជំនាញ​ផ្សេងៗ​ ដើម្បី​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត​នៅពេល​អនាគត។ ឯកឧត្តមបណ្ឌិត​បានជំរុញ​ឳ្យ​ប្រជាពល​រដ្ឋ​រៀន​ជំនាញ​ចំលាក់​វត្ថុ អនុស្សាវ​រីយ៍ ព្រោះ​តំបន់​នេះ​ជាតំបន់​ដែល​មានសក្តានុពល​ទេសចរ​មួយ​ដ៍សំខាន់​ផងដែរ។ ក្នុង​ឱកាសនោះ​ ឯកឧត្តមបណ្ឌិត សុខ អាន និង​លោក​ជំទាវ​បានចែក​ជូននូវ​អំណោយ​របស់​សម្តេច​តេជោ និងលោកជំទាវកិត្តិ​ព្រឹទ្ធ​បណ្ឌិត​​​ជូន​ដល់​ប្រជា​ពល​រដ្ឋចំនួន ៥០០នាក់ គ្រូពេទ្យ ១៥នាក់ និងគ្រូប​ង្រៀន​១៥នាក់​ដែល​ម្នាក់ៗ​ទទួល​បាន សារុង​មួយ និង​ថវិកា​ ១០.០០០​រៀល សិស្ស ៣០០ នាក់ ម្នាក់ សៀវ​ភៅ ២ ប៊ិច ១ ​ដើម និង​​​ថវិកា​៥.០០០ រៀល ។​