Sunday, December 25, 2011
សំណួរខ្លី៖ ចាន់ ចេង យករថយន្តខ្លួនរំដោះជនសង្ស័យមែនទេ?
ដោយ ៖ នួន នរិន្ទ្រ
ថ្ងៃទី 23-12-2011 ម៉ោង 10:59:27
នៅក្នុង ការឆ្លើយតបតាមរយៈវិទ្យុបរទេសជាភាសាខ្មែរ អ្នកតំណាងរាស្ត្រ មណ្ឌលកណ្តាលមកពីគណបក្សសម រង្ស៊ី រួមទាំងអ្នកទូរស័ព្ទចូលនោះផងព្យាយាម អេះមិនឱ្យចំរមាស់អំពីមូលហេតុដែលនាំឱ្យមានការលើកអភ័យឯកសិទ្ធិ លោក ចាន់ចេង នោះ អំពីរឿងអ្វីឱ្យប្រាកដ។ រឿងដែលខ្លីហើយងាយស្រួលឆ្លើយថាតើ លោកចាន់ ចេង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១១ បានប្រើប្រាស់រថយន្តរបស់ខ្លួន ដើម្បីដឹកជនសង្ស័យដែលចៅក្រមសាលាដំបូងខេត្តកណ្តាលចេញពីការសម្រេច ឱ្យឃុំខ្លួនមែនដែរឬទេ? សំណួរមួយនេះមិនឃើញលោកចាន់ ចេងឆ្លើយឱ្យចំនោះទេ ប៉ុន្តែបែរជាពង្វាងដោយលើកឡើងអំពីតួនាទីអ្នកតំណាងរាស្ត្រដែលត្រូវ ជួយប្រជា រាស្ត្រឯណានោះទៅវិញ? ចម្លើយរបស់លោកចាន់ ចេង ហាក់ដូចជាច្បាប់កំណត់ ឱ្យតំណាងរាស្ត្រអាចមានសិទ្ធិរំដោះជនសង្ស័យដែលកំពុងនៅក្នុងដៃ តុលាការ។
លោកចាន់ ចេង បាននិយាយនៅក្នុងកម្មវិធីវិទ្យុនោះថា អ្នកតំណាងរាស្ត្រមាន តួនាទី ១-ធ្វើច្បាប់, ២-តាមដានការអនុវត្តច្បាប់ និង៣-ជួយប្រជាពលរដ្ឋ។ ដូច្នេះគ្មានចំណុចណាដែលលោកចាន់ ចេងនិយាយខ្លួនឯងថា អ្នកតំណាងរាស្ត្រ មានសិទ្ធិរំដោះជនសង្ស័យពីដៃតុលាការនោះឡើយ។ ដូច្នេះ ទង្វើរបស់អ្នកតំណាង រាស្ត្រ ចាន់ ចេង គឺជារឿងខុសច្បាប់ទាំងស្រុង នៅពេលដែលខ្លួនជាអ្នកតាក់តែង ងងឹតសូន្យឈឹងមិនយល់អំពីច្បាប់ ហើយនឹកស្មានថាការដែលគ្រាន់តែប្រើប្រាស់ រថយន្តដឹកបុគ្គលម្នាក់ដែលតុលាការចោទប្រកាន់ថាជារឿងធម្មតា។ លោកចាន់ ចេង យល់ថា គ្រាន់តែយករថយន្តរបស់ខ្លួនដឹកជនសង្ស័យគ្មានទោសពៃរ៍អ្វីទេ។ គំនិតរាក់ៗរបស់អ្នកតំណាងរាស្ត្រចាន់ ចេង បានធ្វើឱ្យលោកមិនអាចនិយាយបាន ចំពោះសំណួរដ៏ខ្លីខាងលើអំពីវត្តមាននៅមុខបន្ទប់ស៊ើបសួរលេខ៨ របស់ចៅក្រម លឹម សុគន្ថា ដែលបានដឹកដៃជនសង្ស័យមានមាស ប៉េង ឡើងលើរថយន្ត។
បញ្ហានេះមិនមែនជារឿងដែលធំដុំ ដូចដែលគណបក្សសម រង្ស៊ី និងបុគ្គលខ្លះខំ បំប៉ោងថាថ្នាក់ដឹកនាំរដ្ឋសភាមិនបានជួយការពារអ្នកតំណាងរាស្ត្រនោះ ទេ។ ទង្វើ ខុសឆ្គងរបស់អ្នកតំណាងរាស្ត្រចាន់ ចេង គួរតែត្រូវបានរដ្ឋសភាលើកអភ័យឯក សិទ្ធិ ដើម្បីឱ្យថ្ងៃក្រោយលោកយល់ច្បាស់អំពីតួនាទីរបស់តំណាងរាស្ត្រ ក្នុងការធ្វើ ការងារដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ។ បញ្ហាដែល បានកើតឡើង គឺជាទង្វើដ៏ឆ្គាំឆ្គងមួយដែលប្រការនេះ វាជារឿងធម្មតាដែល តុលាការត្រូវសួរមូលហេតុនៃការរំដោះជនសង្ស័យ។ ដើម្បីឱ្យតុលាការអាចសួរ អ្នកតំណាងរាស្ត្របាន ទាល់តែអ្នកតំណាងរាស្ត្រនោះត្រូវបានលើកអភ័យឯកសិទ្ធិ។ បន្ទាប់ពីបញ្ចប់ការងារតុលាការហើយនោះ រដ្ឋសភាអាចនឹងប្រគល់អភ័យឯកសិទ្ធិ ត្រឡប់មកវិញ។
ប៉ុន្តែអ្វីដែលលោកចាន់ ចេង និងគណបក្សសម រង្ស៊ី ខ្វល់ខ្វាយរហូតបញ្ជាឱ្យ ចាន់ ចេង រត់គេចពីក្នុងប្រទេស នោះក៏ព្រោះតែចង់ឱ្យរឿងតូចមួយនេះក្លាយទៅ ជារឿងធំ បង្កជាលេសនយោបាយដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍ អន្តរជាតិនិងប្រាថ្នាការចាប់អារម្មណ៍លៃយ៉ាងណាឱ្យលោកប្រធានសម រង្ស៊ី បាន បន្លឺសំឡេង និងអាចវិលត្រឡប់ចូលស្រុកវិញបាន។ ប៉ុន្តែរឿងមិនធំដូចគណបក្ស សម រង្ស៊ី និងលោកចាន់ ចេង បានគិតនោះទេ ។ ពោលគឺ គ្រាន់តែលោកចាន់ ចេង ទម្លាក់អភ័យឯកសិទ្ធិរបស់ខ្លួនតែប៉ុន្មានម៉ោង ដើរចូលក្នុងបន្ទប់ចៅក្រម ស៊ើបសួរសាលាដំបូងខេត្តកណ្តាលឆ្លើយនូវបញ្ហាដែលខ្លួនបានធ្វើ រួចហើយត្រឡប់ មកផ្ទះវិញ ហើយបើតុលាការយល់ថាអស់បញ្ហាហើយ ពេលនោះក្រសួងយុត្តិធម៌ នឹងស្នើឱ្យរដ្ឋសភាប្រគល់ឯកសិទ្ធិឱ្យលោកចាន់ ចេងវិញហើយ។ បែបនេះគេហៅ ថា នីតិរដ្ឋ! យល់ទេ លោកចាន់ ចេង និងគណបក្សសម រង្ស៊ី ។
អ្វីដែលគណបក្សសម រង្ស៊ី រុញលោកចាន់ ចេង ឱ្យរត់ចេញទៅក្រៅប្រទេសគឺ ពួកគេគិតថា យកលោកចាន់ ចេង ធ្វើជាធ្នាក់ ឬធ្វើជានុយ ដើម្បីដុតបញ្ហាតូចឱ្យ ក្លាយជាធំ បង្កឱ្យមានរឿង ហើយសហគមន៍អន្តរជាតិមានការយល់ច្រឡំ។ យល់ ច្រឡំមកលើរដ្ឋសភាកម្ពុជាថា គាបសង្កត់មកលើគណបក្សប្រឆាំង។ វាអាចនឹង មានការយល់ច្រឡំទៅតាមអ្វីដែលលោកចាន់ ចេង និងគណបក្សសម រង្ស៊ី បិទ មាត់មិននិយាយការពិតអំពីដែលលោកចាន់ ចេង យករថយន្តរបស់ខ្លួនដឹកជន សង្ស័យដែលចៅក្រមសម្រេចចេញដីកាឃុំខ្លួនហើយនោះ ចេញពីដៃតុលាការ។ បើសហគមន៍អន្តរជាតិគេដឹងការពិតអំពីទង្វើរបស់លោកចាន់ ចេង នោះ មុខជា គេថ្កោលទោសមិនខានឡើយ។
អ្វីដែលបានកើតឡើងគឺ គណបក្សសម រង្ស៊ី ជាអ្នកបង្ករឿងទាំងស្រុង ហើយអ្វី ដែលគេយល់ថា ការបញ្ឆោះបញ្ហាឡើងគឺគ្មានប្រាថ្នាអ្វីក្រៅពីចង់ឱ្យលោកសម រង្ស៊ី ចូលស្រុកនោះឡើយ។ លើកបញ្ហាមួយពូតផ្តុំឱ្យកើតជារឿងធំ ស្រែកឱ្យអន្តរជាតិ ជួយ។ ប៉ុន្តែរឿងសម រង្ស៊ី ដែលធ្វើខុសច្បាប់ មិនឃើញអន្តរជាតិណាជួយនោះឡើយ។ រីឯរឿងចាន់ ចេង ប្រព្រឹត្តអំពើខុសច្បាប់ក្នុងនាមអ្នកច្បាប់បែបនេះ ក៏គ្មានសហ គមន៍អន្តរជាតិណាឈឺក្បាលហាលថ្ងៃនឹងជួយនោះដែរ។ គេមិនជួយមនុស្សខុស ទាំងងងឹតងងុលអគតិដូចបុគ្គលម្នាក់ដែលប្រើឈ្មោះជា ម៉ន ស្រែកតាមកម្មវិធី ហេឡូវីអូអេ មិនយល់អំពីច្បាប់ទម្លាប់ ហើយចង់ឱ្យស្រុកទេសមានច្បាប់ទម្លាប់ នោះទេ។ បុគ្គលបែបនេះ បើទោះបីជាស្លាប់ទៅ ក៏នៅតែមិនស្ងប់អារម្មណ៍នោះ ដែរ ក៏ព្រោះតែមិនត្រឹមតែខួលក្បាលនោះទេ ដែលអគតិ សូម្បីតែរោមដៃរោម ជើង ក៏អគតិគ្រប់ពេលវេលាដែរ។ មានមនុស្សបែបនេះ បក្សសម រង្ស៊ី ដេករង់ ចាំតែថ្ងៃរលាយទៅហោង៕