Sunday, December 25, 2011

រោគ​ប្រកាំង​មិន​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​ឡើយ​

ដោយ​ ៖ ម៉ៅ បុប្ផាមករា

ប្រកាំង ​ជា​អា​កា​រៈ​រោគ​មួយ​ដែល​តែង​តែ​កើត​ឡើង​ជា​រឿ​យៗ​ ​ដោយ​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ភាគ​ច្រើន​មាន​អារម្មណ៍​ឈឺ​ក្បាល​ ​ហើយ​រោគ​នេះ​មាន​វេលា​មួយ​កំណត់​ ​ដោយសារ​តែ​ហេតុ​នេះ​ហើយ​ ​ទើប​កន្លង​មក​មាន​ការ​អះអាង​ថា​ ​វា​អាច​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ប្រសា​ទ​។​ ​ប៉ុន្ដែ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ៗនេះ បាន​បញ្ជាក់​ថា​ ​រោគ​ប្រភេទ​នេះ​មិន​ប៉ះ​ពាល់​ ​ឬ​បំផ្លាញ​ដល់​ខួរ​ក្បាល​ឡើ​យ​។
លោក​វេជ្ជ​បណ្ឌិត Christophe​ ​Tzourio មក​ពីសា​កល​វិទ្យា​ល័​យ Marie​ ​Curie នៅ ​ទី​ក្រុង​ប៉ា​រី​ស​ ​ប្រទេស​បារាំង​ ​បាន​លើក​ឡើង​ថា​ ​“យើង​មាន​ច​ម្ង​ល់​ជា​ច្រើន​ដែល​តែង​តែ​ចោទ​សួរ​មក​យើង​ថា​ ​រោគ​មួយ​នេះ​វា​បែប​ណា​ ​ហើយ​យ៉ាង​ម៉េច ?”
លោក ​វេជ្ជ​បណ្ឌិត​រូប​នេះ​បាន​ប​ន្ដ​ថា​ ​ ​“ពេល​នេះ​យើង​អាច​ផ្ដល់​ចម្លើយ​ដ៏​សម​ស្រប​បាន​ ​វា​មិន​មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ឡើយ​”។
លោក ​បាន​បញ្ជាក់​ថា​ ​រោគ​ប្រកាំង​ជា​ប្រភេទ​រោគ​ម្យ៉ាង​ដែល​តែង​តែ​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ភាគ​ ច្រើន​មាន​អា​កា​រៈ​ឈឺ​ក្បាល​ម្ដង​ម្កាល​ ​តែ​ការ​ឈឺ​នេះ​ជា​ប្រចាំ​ថ្ងៃ​តែ​ម្ដង​វា​ស្រ​ដៀង​នឹង​អា​កា​រៈ​ឈឺ​ក្បាល​ ​ដែ​រ​។​ ​តែ​វា​មាន​ម៉ោង​ពេល​ដែល​កំណត់​ច្បាស់លាស់​ ​ហើយ​រោគ​នេះ​តាម​ការ​សិក្សា​ ​និង​តាម​ដាន​បាន​រក​ឃើញ​ថា​ ​វា​មិន​ពាក់​ព័ន្ធ​នឹង​ខួរ​ក្បាល​ឡើយ​ ​ពិសេស​មិន​អាច​បង្ក​បញ្ហា​អ្វី​ដល់​ខួរ​ក្បាល​ ​និង​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដែ​រ​។
គេ ​បាន​ដឹង​ច្បាស់​ថា​ ​រោគ​មួយ​នេះ​បាន​បង្ក​ឡើង​ ​ហើយ​វា​កើត​ចេញ​ពី​ការ​ប្រែ​ប្រួល​សម្ពាធ​ឈាម​នៅ​ក្នុង​ខួរ​ក្បាល​តែ​ ប៉ុណ្ណោះ​ ​ទើប​បណ្ដាល​ឱ្យ​មាន​អា​កា​រៈ​ឈឺ​ក្បាល​កើត​ឡើ​ង​។
ផ្អែក ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ជា​លើក​ដំបូង​បាន​បញ្ជាក់​ថា​ ​អ្នក​ដែល​កើត​រោគ​នេះ​អាច​ប្រឈម​មុខ​នឹង​ការ​បំផ្លាញ​ដល់​ប្រព័ន្ធ​សរសៃ​ ប្រសាទ​ ​និង​ខួរ​ក្បា​ល​។
ក្រុម ​អ្នក​ស្រាវជ្រាវ​បាន​លើក​ឡើង​ ​ដែរ​ថា​ ​រោគ​នេះ​វា​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ពេល​ដែល​ចរ​ន្ដ​ឈាម​ប្រែ​ប្រួល​ ​ហើយ​បញ្ហា​នេះ​វា​មិន​ចាត់​ទុក​ថា​ ​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដូច​ជំងឺ​ផ្សេ​ងៗ​ទៀត​ឡើយ​ ​តែ​វា​ជា​ការ​រំខាន​ដល់​ដំណើរ​ការ​ឈាម​រត់​ដែ​រ​។
ផ្អែក ​តាម​ការ​ប្រៀប​ធៀប​ជំងឺ​នេះ​ទៅ​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ ​និង​ជំងឺ​លើស​ឈាម​ ​វា​មាន​សភាព​ប្រហាក់​ប្រហែល​គ្នា​បើ​ពិ​និត្យ​តាម​រោគ​ស​ញ្ញា​។
ក្រុម ​អ្នក​ស្រាវជ្រាវ​បាន​ប​ន្ដ​ថា​ ​“បើ​ទោះបីជា​បញ្ហា​នេះ​មិន​ត្រូវ​បាន​ចាត់​ទុកជា​បញ្ហា​ធំ​ ​តែ​ក៏​ត្រូវ​ការ​ព្យាបាល​ដែរ​ ​ព្រោះ​វា​មិន​ទាន់​ប្រាកដ​ថា​ ​បើ​វា​មិន​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​ ​តែ​មិន​ទាន់​ដឹង​ថា​វា​បង្ក​បញ្ហា​អ្វី​ផ្សេង​ទៀ​នោះ​ដែរ​ ​ដោយ​ក្រុម​យើង​កំពុង​តាម​ដាន​នៅ​ឡើ​យ​៕