Thursday, January 12, 2012

ទីស្តីការ​​គណៈ​រដ្ឋ​​មន្ត្រី សូម​ផ្តល់​​ព័ត៌មាន​​ទាក់ទង​​ទៅ​នឹង​​ការតែង​​តាំង​​សហ​ចៅ​ក្រម​ស៊ើប​​អង្កេត​​អន្តរជាតិ​​ថ្មីមួយ​​សំរាប់​​អង្គ​​ជំនុំ​​ជម្រះ​វិសាមញ្ញ​​នៅក្នុង​​តុលាការ​​កម្ពុជា (អ.វ.ត.ក)


     ភ្នំពេញ, ចុះថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១២
សេចក្តីប្រកាសព័ត៌មាន

          ទីស្តីការ​គណៈរដ្ឋ​មន្ត្រី សូមផ្តល់​ព័ត៌មាន​ទាក់ទង​ទៅនឹង​ការតែង​តាំង​សហចៅ​ក្រម​ស៊ើប​អង្កេត​ អន្តរជាតិ​ថ្មីមួយ​សំរាប់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​នៅក្នុង​តុលាការ​ កម្ពុជា (អ.វ.ត.ក) នៅក្នុង​ទស្សនៈ​​នៃសារ​ព័ត៌មាន​ផ្សព្វផ្សាយ​មួយ​ចំនួន​និយាយ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ពាក់​ព័ន្ធនៅ​ក្នុង​ការ​រាំងខ្ទប់ ឬ​ពន្យារ​ពេល​ដំណើរ​ការនេះ។

          តាមការ​ពិតនោះ នៅ​ចនោ្លះពីខែ តុលា ដល់ខែ ធ្នូ ឆ្នាំ ២០១១ មាន​ទំនាក់​ទំនង​ផ្ទាល់​មាត់​និង​លាយ​លក្ខណ៍​អក្សរ​ជាច្រើន​វគ្គរ​វាងរាជ​ រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហ​ប្រជាជាតិ ​ស្តីពី​កិច្ច​ការ​នេះ​រាប់​បញ្ចូល​ទាំងការ​ពិភាក្សា​បច្ចេក​ទេស​រវាង​ក្រុម ​អ្នក​ច្បាប់​ទាំងពីរ​ភាគី។

          ឥឡូវ​កិច្ចការ​នេះ កំពុង​ស្ថិត​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ឧត្តម​ក្រុមប្រឹក្សា​នៃអង្គ​ចៅ​ ក្រម ដែល​កំពុង​អនុវត្ត​ការងារ​ដោយ​ឯករាជ្យ​ទៅតាម​នីតិវិធី​ជា​ប្រក្រតី និង​ការ​ពិចារ​ណាតាម​ផ្លូវ​ច្បាប់​របស់​ខ្លួន​មុន​ពេល​ដែល​សេចក្តី​សម្រេច​ ចិត្ត​ណា​មួយ​នឹង​ត្រូវ​បាន​គេ​ធ្វើ​ឡើង៕