Monday, March 5, 2012

បទវិចា​រណក​ថា៖ លោក​ស្រីមូរ សុខហួរ កំពុង​តែ​ដណ្តើម​តួនាទី​មេបក្ស​សម រង្ស៊ី ឬ?


បទវិចារណកថា      

លោកស្រីមូរ សុខហួរ កំពុងតែដណ្តើមតួនាទីមេបក្សសម រង្ស៊ី  ឬ?

លោកស្រី មូរ សុខហួរ តំណាងរាស្រ្តប្រចាំខេត្តកំពត និងជាអគ្គលេខាធិការរងនៃគណបក្សសម រង្ស៊ី កំពុងតែដណ្តើមតួនាទីមេបក្សសម រង្ស៊ី ដែលមានប្រជាប្រិយភាពក្នុងគណបក្ស​របស់​ខ្លួន​ខណៈ​ពេល​ប្រធាន​បក្សគឺលោកសម​ រង្ស៊ី បាន និងកំពុងតែមានទោសហើយនិរទេសនៅក្រៅប្រទេស  ​ប៉ុន្តែ​ទោះ​ជា​លោក​ស្រីមូរ សុខហួរ ខិតខំយ៉ាងណាក៏មិនទាន់ដល់ពេល​ដែលលោកស្រីទទួល​តំណែង​ជាមេបក្ស​នោះឡើយ​ពីព្រោះ​តាម​ប្រភពពីគណបក្សសម រង្ស៊ី បានឲ្យដឹងថា លោកស្រី មូរ សុខហួរ  យ៉ាង​ហោច​ណាស់​ក៏​​ត្រូវ​តែ​ឆ្លង​កាត់​បុគ្គល​ពីរនាក់ទៀតសិន  គឺលោកស្រី ជូឡុង សូម៉ូរា ដែលជាភរិយាលោក សម រង្ស៊ី និងលោកស្រី កែ សុវណ្ណរតន៍ ជា​អគ្គលេខាធិការនៃគណបក្សសម រង្ស៊ី សព្វថ្ងៃ ទើបដល់វេន​លោក​ស្រី​មូរ​សុខហួរ ហេតុ​ដូច្នេះ​លោក​ស្រី​ប្រហែលជាគ្មានវាសនាធ្វើប្រធានបក្ស​នោះ​ទេ។
តាមរយៈការចុះផ្សាយក្នុងសារព័ត៌មានThe Cambodia Dailyកាលពីថ្ងៃទី២៧ខែកុម្ភៈ​ឆ្នាំ២០១២ បានឲ្យដឹងថា«លោកស្រី មូរ សុខហួរ បានទទួលការអញ្ជើញទៅកាន់​សង្កាត់​ប៉េស្សុង​វីល​ប្រទេស​ហៃទី​ក្នុង​ឋានៈ​​ជាឯកអគ្គរាជទូតសកល»(The Global Ambassador’s Program)​ដែល​ជា​គំនិត​ផ្តួច​ផ្តើម​រួម មួយ របស់ធនាគារអាមេរិក និងអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ Vital Voices ដែល​មានមូលដ្ឋាននៅសហរដ្ឋ អាមេរិកដោយធ្វើការណែនាំ និងបណ្តុះបណ្តាលស្រ្តីថ្នាក់ដឹកនាំ​និងសហគ្រិនផ្នែកសង្គម​នៅទូទាំង​ពិភព​លោក។
          យោងតាមសេចក្តីថ្លែងការណ៍មួយតាមគេហទំព័ររបស់លោកស្រី មូរ ​​សុខហួរ បានឲ្យដឹងថា ជា​ទូ​ទៅ​ស្រ្តីមិនត្រូវបានគេឲ្យតម្លៃ និងសិទ្ធិអំណាចទេ ហើយត្រូវ​​បាន​សង្គម​ហៃទី​ផាត់​ចេញ​មិន​ឲ្យ​ចូល​រួម​ក្នុង​ដំណើរ​ការ​​ធ្វើសេចក្តីសម្រេចលើផ្នែកសេដ្ឋកិច្ច និងសង្គមឡើយក្នុងសភាហៃទីមានសមាជិកសភា​ជាស្រ្តីភេទ​តែ៣​ភាគរយប៉ុណ្ណោះ។ត្រង់ចំណុចនេះសបញ្ជាក់ថា​ប្រទេសហៃទីមិនឲ្យតម្លៃ និងសិទ្ធិអំណាចដល់ស្រ្តី ផ្ទុយ​ទៅ​វិញ​នៅប្រទេស​កម្ពុជា​ខុស​ពីប្រទេស​ហៃទីគឺ​កម្ពុជា​បាន​លើក​តម្កើង​ដល់​ស្រ្តី​ក្នុង​ការដឹកនាំ​បើមិន​ដូច្នេះ​នោះ​ទេ​ម៉្លេះ​​លោកស្រី មូរ សុខហួរ ម្តេច និងមានបទពិសោធន៍ក្នុងការក្លាយជាមេដឹកនាំតស៊ូមតិដ៏ខ្លាំងក្លា រហូត​ដល់​ហ៊ានប្តឹងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាទៀតផងតែលទ្ធផលគឺបានចាញ់ក្តី នាយករដ្ឋមន្រ្តីតេ​ជោ​ហ៊ុន សែន ​ពីបទបរិហាកេរ្តិ៍ យ៉ាងអាម៉ាស់ម្តងរួចទៅហើយ។​
មានមតិខ្លះតែង​តែនិយាយ​ថាបើចង់​ល្បីឈ្មោះ​ទាល់តែហ៊ានតវ៉ាឬប្តឹងជាមួយប្រមុខរាជរដ្ឋាភិបាល​ជា​ពិសេសសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ទើប​ល្បី​ឈ្មោះ​ម៉្លោះហើយក្រុមបក្សប្រឆាំងភាគច្រើន​គេមិនខ្លាចញញើត​ និងនិយាយ​រិះគន់ដល់​រាជរដ្ឋាភិបាល​អ្វី​សោះឡើយ ទោះបីរាជរដ្ឋាភិបាលខិតខំកសាង និងអភិវឌ្ឍជាតិដូចជាហេចដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តូច ធំ ប្រឡាយទឹក ស្ពាន សាលារៀន មន្ទីពេទ្យ ។ល។  និងរក្សាបានស្ថេរភាព​នយោបាយ​បានល្អ​យ៉ាងណា​ក៏​ដោយក៏​ក្រុមអ្នកប្រឆាំងទាំងនោះមិន​បានបើកភ្នែក​មើល​ហើយលើកសរសើរឬលើកទឹកចិត្តដល់ប្រមុខរាជរដ្ឋាភិបាលម្តងណាឡើយ។
          ខណៈពេលដែល​លោក សម រង្ស៊ី ត្រូវបានសាលាដំបូងខេត្តស្វាយរៀង និងសាលាដំបូងរាជ​ធានី​ភ្នំពេញ​បានផ្តន្ទាទោសជាប់គុកជាង១០ឆ្នាំ និងពិន័យជាប្រាក់រាប់លានរៀល ក្រោមបទ​ចោទ​ប្រកាន់​បំផ្លិច​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងករណីដកតម្រុយបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម​ និងញុះញង់​ឲ្យ​​មាន​ការ​រើស​អើងជាតិសាសន៍ និងក្លែងឯកសារផែនទីសាធារណៈ។បើយោងតាមរដ្ឋធម្មនុញ្ញកម្ពុជា១៩៩៣ ប្រជា​ពល​រដ្ឋទាំងពីភេទមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ដូច្នេះលោក សម រង្ស៊ី ក៏ជាប្រជា​ពល​រដ្ឋ​ម្នាក់​ដែរ​ត្រូវ​តែ​មានកាត្វកិច្ចគោរពច្បាប់ដូចប្រជាពលរដ្ឋដ៏ទៃទៀតដែរមិនគួរព្យាយាមនៅពីលើច្បាប់នោះទេ។   ដោយសាមេ
បក្សសម រង្ស៊ី​  នៅក្រៅប្រទេសបានធ្វើផ្ទៃក្នុង​គណបក្ស​បាន​ប្រកួត​ប្រជែង​ដណ្តើម​ស្នាដៃរៀងៗ​ខ្លួនដូចជា​ក្រុម​​​​​​លោក គង់ គាំ  លោក សុន ឆ័យ  លោក យឹម សុវណ្ណ  លោកស្រី កែ សុវណ្ណរតន៍       លោកស្រី លី ស្រីវីណា លោកស្រីជូឡុង សូម៉ូរា  និង​លោកស្រីមូរ សុខហួរ
តាមអ្នកវិភាគឯករាជ្យជាតិ អន្តរជាតិ​បាន​​កត់​សម្គាល់​​ឃើញ​ថាគណបក្សសម រង្ស៊ី ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ នេះមាន​ក្រុម​ជាច្រើន​បាន​ដណ្តើម​ស្នា​ដៃ​គ្នា​ទោះ​បី​ជា​លោកស្រី មូរ សុខហួរ បានទទួល​ស្នាដៃ​លេច​ធ្លោ​​​ក្នុងការងារតស៊ូមតិយ៉ាងណាក៏ដោយក៏លោក ស្រីមូរ សុខហួរ មិន​អាច​ទទួល​​តំណែង​​ជាប្រធាន​គណ​បក្ស​សម រង្ស៊ី បាន​ដែរ ត្រូវតែប្រឈម និងលោកស្រី ជូឡុង សូម៉ូរា និង​លោកស្រី កែ សុវណ្ណរតន៍ ទើប​ដល់​លេខ​រៀង​លោកស្រី មូរ សុខហួរ ហេតុដូច្នេះលោកស្រីមូរ សុខហួរ មិន​អាច​ទទួលតំណែងតួនាទីមេបក្សសម រង្ស៊ី បានឡើយ។។

រួម ជាតិ