នៅពេលអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត ង៉ អេងហែន
(Ng Eng Hen)
រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសសឹង្ហបុរីចូលជួបសំដែងការគួរសម
នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញនាថ្ងៃទី ១៨ មេសា ឆ្នាំ ២០១២
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឲ្យបង្កើនកិច្ចសហការ
និងបង្កើនសមត្ថភាពរវាងកងទ័ពប្រទេសទាំងពីរ
ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ
និងបានផ្តល់នូវអនុសាសន៍ដ៏មានសារៈសំខាន់មួយចំនួនលើការងាររក្សា
សន្តិសុខផងដែរ។
ឯកឧត្តម
អ៊ាង សុផល្លែត
ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីឲ្យដឹងថាសម្តេចតេជោ
នាយករដ្ឋមន្ត្រីមានប្រសាសន៍ បានវាយតម្លៃ
ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ សម្តេចតេជោ មានប្រសាសន៍បញ្ជាក់
ថា អ្វីដែលជាកត្តាសំខាន់ នៅពេលនេះគឺការកសាងសមត្ថភាពកងទ័ព
ដើម្បីជួយសង្គ្រោះប្រជាជននៅពេលដែលមានគ្រោះ មហន្តរាយ
ដែលបានកើតមានឡើងញឹកញាប់នាពេលនេះ
ហើយអ្វីដែលជាការសំខាន់ដែរនោះគឺការ ផ្លាស់ប្តូរព័ត៌មានផ្នែកចារកម្ម
និងព័ត៌មានពាក់ព័ន្ធនឹងអំពើភេរវកម្មតែម្តង។
ឯកឧត្តមបណ្ឌិត ង៉ អេងហែន (Ng Eng Hen)
បានសំដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោនាយក
រដ្ឋមន្ត្រីក៏ដូចជាព្រះរាជាណាចក្រកម្ពុជាផងដែរ
ក្នុងមានជាម្ចាស់ផ្ទះបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានទទួលបាន
ជោគជ័យយ៉ាងត្រចះត្រចង់។ ឯកឧត្តមបណ្ឌិត ង៉ អេងហែន (Ng Eng Hen) បាន
ជំរាបជូនសម្តេចតេជោនាយក រដ្ឋមន្ត្រីថា
ទំនាក់ទំនងរវាងក្រសួងការពារជាតិកម្ពុជា
ជាមួយក្រសួងការពារជាតិសឹង្ហបុរីមានភាពល្អជា ទីបំផុត
ហើយកិច្ចសហប្រតិបត្តិការក៏បាន និងកំពុងតែមានរូប
ភាពរលូនល្អលើវិស័យជាច្រើនដូចជា វិស័យប្រយុទ្ធប្រឆាំងអំពើភេរវកម្ម
វិស័យអភិវឌ្ឍធនធានមនុស្ស និងវិស័យដទៃៗទៀតផងដែរ។
សូម
បញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងមកប្រទេសកម្ពុជា
ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួង
ការពារជាតិប្រទេសសិង្ហបុរីឯកឧត្តមបណ្ឌិត ង៉ អេងហែន
(Ng Eng Hen) បានជួបពិភាក្សាការងារ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់
ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៨
ខែមេសា ឆ្នាំ២០១២ នៅ ទីស្តីការក្រសួងការពារជាតិកម្ពុជា។
យោងតាមសេចក្តីថ្លែងការរួមឲ្យដឹងថា ក្នុងជំនួប
ពិភាក្សាគ្នានោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់ និងឯកឧត្តមបណ្ឌិត Ng
Eng Hen បាន ពិភាក្សាយ៉ាងទូលំទូលាយ អំពីបញ្ហាសន្តិសុខ និងការពារជាតិ
ព្រមទាំងបានបញ្ជាក់ជាថ្មីម្តងទៀតអំពីទំនាក់ទំនង
ទ្វេភាគីក្នុងវិស័យការពារជាតិយ៉ាងកក់ក្តៅ
និងប្រកបដោយមិត្តភាពរវាងកម្ពុជានិងសិង្ហបុរី។
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ និងឯកឧត្តមបណ្ឌិត Ng
Eng Hen ក៏បានទទួលស្គាល់នូវសារសំខាន់នៃការផ្លាស់
ប្តូរទស្សនកិច្ចជាប្រចាំ ក៏ដូចជាការ ផ្លាស់ ប្តូរជំនាញនិង
បទសោធន៍រវាងកងយោធពលខេមរមភូមិន្ទកម្ពុជា និងកងទ័ពសិង្ហបុរី។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ បាញ់
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ និងឯកឧត្តមបណ្ឌិត Ng Eng
Hen រដ្ឋមន្រ្តីក្រសួងការពារជាតិ ប្រទេស សិង្ហបុរី
បានគូសបញ្ជាក់អំពីជំនឿរបស់ប្រទេសទាំងពីរ ដែលថា
កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ( ADMM)
និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន បូក ជាផ្នែកគន្លឹះមួយនៃ
និម្មាបនកម្មសន្តិសុខតំបន់។ ADMM និង ADMM-បូក
គឺជាមាគ៌ាដ៏សំខាន់ដើម្បីឆ្ពោះ ទៅរកការជម្រុញកិច្ចសហប្រតិបត្តិការ
ជាក់ស្តែងនៅក្នុងចំណោមកងទ័ពនៅក្នុងតំបន់ ដែលនឹងរួមចំណែក
ដ៏សំខាន់ក្នុងការជម្រុញឲ្យ មានទំនាក់ទំនងយោធានិងយោធានៅក្នុងតំបន់
ដែលនឹងរួមចំណែកដ៏សំខាន់
ក្នុងការជម្រុញឲ្យមានទំនាក់ទំនងយោធានិងយោធានៅក្នុងតំបន់ប្រកបដោយ
ស្ថិរភាព។
ចុងបញ្ចប់
ឯកឧត្តមបណ្ឌិត Ng Eng Hen បានបង្ហាញនូវការជឿទុកចិត្តយ៉ាងមុតមាំថា
កម្ពុជាក្នុងឋានៈ ជាប្រធានអាស៊ាននាឆ្នាំនេះ នឹងអាចបន្តពង្រឹង
ស្ថាប័ន អាស៊ាន ADMM និង ADMMបូក និង ជំរុញ អាស៊ានខិត
ទៅរកទស្សនៈសហគមន៍អាស៊ាន ឆ្នាំ២០១៥។ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់
បានបញ្ជាក់អំពីជំហរ របស់កម្ពុជានៅក្នុងការលើកកម្ពស់ការឯកភាពអាស៊ាន
ដើម្បីសហគមន៍មួយដែលមានសុខដុមនីយកម្មនិង សន្តិសុខ។
រដ្ឋមន្រ្តី
ទាំងពីរបានសម្តែងនូវការគាំទ្រកិច្ចសហប្រតិបត្តិការរឹងមាំក្នុងពេល
កម្ពុជាធ្វើជាប្រធាន អាស៊ាននិងកិច្ចប្រជុំ ADMM៕