Tuesday, June 26, 2012

ចិន​នឹង​ជួយ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ក្នុង​ការ​ពង្រឹង​សមត្ថភាព និងផ្តល់ លទ្ធភាព​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​អង្គភាព​ព័ត៌មាន និងប្រតិ​កម្មរហ័ស

          នៅរ​សៀល​ថ្ងៃច័ន្ទ ទី ១៨ ខែ មិថុនា ឆ្នាំ២០១២ គណៈ​ប្រតិភូ​នៃ​អង្គភាព​ព័ត៌មាន និង ប្រតិ​កម្មរ​ហ័ស (PRU)​ នៃទីស្តី​ការគណៈ​រដ្ឋមន្ត្រី នៃរាជរ​ដ្ឋាភិបាល​កម្ពុជា (RGC) ដែល​ដឹក​នាំ ដោយ​ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋ​លេខា​ធិការ និង​ជា​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ត្រូវបាន​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​ដោយ ឯកឧត្តម Hong Liang អគ្គនាយ​ករង​ក្រសួង​ការ បរទេស​នៃសាធារ​ណរដ្ឋ​ប្រជា​មានិត​ចិន ដើម្បី​ធ្វើកិច្ច​ពិភាក្សា​ដែល​មាន​រយៈ​ពេល​មួយ​ម៉ោង ស្តីពី​បញ្ហា​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅក្នុង​បរិ​បទ​នៃ​ភាព​ជា​ដៃគូ​យុទ្ធ​សា​ស្ត្រ​ទ្វេភាគី​គ្រប់​ជ្រុង ជ្រោយ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ចិន។
          ឯកឧត្តម ស្វាយ ស៊ីថា បាន​សំដែង​នូវការ​អបអរ​សាទរ​ចំពោះ​មិត្តភាព​ដ៏យូរ​អង្វែង និង​កាន់​តែរឹង​មាំ ដោយ​ផ្អែកលើ​ផល​ប្រយោជន៍ និង​ការ​គោរព​ទៅវិញ​ទៅមក​រវាង​ចិន និង​កម្ពុជា ហើយ​ឯកឧត្តម​ក៏បា​ន​សង្កត់​ធ្ងន់​អំពី​តម្រូវ​ការ​ជា​បន្ទាន់ឱ្យ​មាន​ទំនាក់​ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ ស៊ី​ជម្រៅ​ជាង​មុននៅ​ក្នុង​វិស័យ​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ដើម្បីជា​មធ្យោបាយ​ដ៏ត្រឹម​ត្រូវ និង ទូលំ​ទូលាយ​ក្នុង​ការកាត់​បន្ថយ​ឥទ្ធិពល​អវិជ្ជមាន នៃ​ការ​ផ្សព្វផ្សាយ​របស់​បរទេស នៃការ​ផ្តល់​ព័ត៌មាន ខុស និង​ការ​ផ្តល់​ព័ត៌មាន​មិនត្រឹម​ត្រូវ​អំពី​គោល​នយោ​បាយ​របស់​រដ្ឋាភិបាល ក៏ដូច​ជាការ​ចោទ ប្រកាន់​នានារ​បស់​បរទេស​ដែល​ត្រូវបាន​ធ្វើឡើង​មក​លើ​កម្ពុជា​ និងចិន ហើយ​និង​ដើម្បី​ប្រាប់​ទៅ ពិភព​លោក​អំពីការ​ពិត គុណ​តម្លៃ និង​អទិភាព​ជាក់ស្តែង​នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា និង​សាធារណ រដ្ឋ​ប្រជា​មា​និត​ចិន។


ឯកឧត្តម Hong Liang បាន​បញ្ជាក់ យ៉ាង​ច្បាស់​ថា ប្រជាជន​កម្ពុជា​គឺ​ជា មិត្ត​ដ៏ល្អ និង​ជាអ្នក​ជិត​ខាង​ដ៏ល្អ ចំពោះ ប្រជាជន​ចិន ហើយ​ដោយ​សារ​ប្រជាជន ចិន​គាំ​ទ្រយ៉ាង​ខ្លាំងក្លា ដល់​ប្រជាជន កម្ពុជា​នោះ រដ្ឋាភិ​បាល​ចិន​នឹង​នៅ​តែមា​ន សិទ្ធិ​ស្រប​ច្បាប់ ដើម្បី​ជួយ​ដល់​រដ្ឋា ភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ប្រជាជន​កម្ពុជា​តាម​រយៈ ដំណើ​រការ​បោះ​ឆ្នោត​ដោយ​សេរី និង​ប្រជា​ធិប​តេយ្យ។

ជំនួប​ពិភាក្សា​នោះ បាន​បញ្ចប់​ទៅ​​ជា​មួយ​នឹង​ការ​ស​ន្យាគាំទ្រ​ដែល​ថា ចិន​នឹង​ជួយ​ដល់​អង្គភាព​ព័ត៌​មាន និង ប្រតិ​កម្ម​រហ័ស  ពង្រឹង​សមត្ថភាព​របស់​ខ្លួន ក្នុង​ការងារ​ផ្សព្វ​ផ្សាយ និង​ប្រតិកម្ម មិន​ថាតាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ធម្មតា ឬ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម ដែល​កំពុង​តែ​រីក​ដុះ​ដាល​នោះ​ទេ ហើយ​ក៏​ដើម្បី​ធ្វើឱ្យ​មាន​តុល្យ​ភាព​រវាង​សេចក្តី​រាយ​ការណ៍​ព័ត៌មាន និង​បទ​វិភាគ​នានា​នៃ ប្រទេស​អភិវឌ្ឍន៍ និង​សេចក្តី​រាយ​ការណ៍​ព័ត៌មាន និងប​ទវិភាគ​នានា​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដូចជា​ប្រទេស​កម្ពុជា និងចិន។ 
 


នៅថ្ងៃ​នោះ​ដែរ គណៈ​ប្រតិភូ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ ត្រូវ​បាន​ទទួល​ស្វាគមន៍ យ៉ាង​កក់​ក្តៅពី​សំណាក់​ឯកឧត្តម​ Wang Chen រដ្ឋមន្រ្តី​នៃ​ក្រុម​ប្រឹក្សា​រដ្ឋទទួល​បន្ទុក​ស្ថាប័ន​ព័ត៌មាន (SCIO) ដែល​សវនាការ​នេះ បាន ប្រព្រឹត្ត​ទៅក្នុង​បរិយា​កាស​ប្រកប​ដោយ​អត្ថន័យ និង​ជាមិត្ត​ភាព ក្នុង ក្របខណ្ឌ​នៃការ​ពង្រឹង​កិច្ចសហ ប្រតិបត្តិ​ការ​រវាង PRU និង SCIO ក្នុង​វិស័យ​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វ ផ្សាយ​។


ប្រធាន​អង្គភាព​ព័ត៌មាន និង ប្រតិ​កម្មរ​ហ័ស និង​រដ្ឋ​មន្រ្តីនៃ SCIO បាន​ផ្លាស់​ប្តូរ​ទស្សនៈ​យោ​បល់ ស្តី អំពី​បញ្ហា​ប្រឈ​មដែល​កម្ពុជា និង ចិន​កំពុង​ជួប​ប្រទះ​ក្នុង​ការ​បង្ហាញនូវ ការពិត​នៃ​ប្រទេស​រៀងៗ​ខ្លួន គុណ តម្លៃ​ជាទី​ស្រលាញ់ដ៏​ជ្រៀល​ជ្រៅ របស់​ប្រជាជន​ទាំង​ពីរ និង​អាទិ​​ភាព​នៃរ​ដ្ឋាភិ​បាល​ទាំង​ពីរ ចំពោះ​ពិភព​លោក ដែល​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​សារព័​ត៌​មាន និងការ​ផ្សាយ​បរទេស។​

ឆ្លើយ​តប​ទៅនឹង​ប្រសាសន៍​របស់​ឯកឧត្តម ស្វាយ ស៊ីថាដែល​ស្នើឱ្យ​មា​ន​ការ​អនុញ្ញាត ឱ្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ប្រើ​ប្រាស់​បាន​នូវ​មធ្យោ​បាយ​ដ៏​ទំនើប និង​សំបូរ​បែប របស់ SCIO ក្នុង​ការ​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​ព័ត៌​មាន​សំខាន់​ៗរ​បស់ អង្គភាព​ព័ត៌​មាន និងប្រតិកម្ម រហ័ស ដែល​រួម​មាន​បទ​អាត្ថា ធិប្បាយ វិចារណ​កថា និង​អត្ថបទ​វិភាគ នោះ ឯកឧត្តម Wang Chen  មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា SCIO នឹ​ង​ជួយ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម រហ័ស​លើ​បញ្ហា​ទាំង​នេះ។​



នាថ្ងៃ​អង្គារ ទី​១៩ ខែ​មិថុនា ឆ្នាំ ២០១២ គណៈ​ប្រតិភូ PRU បាន​អញ្ជើញ​ទៅធ្វើ​ទស្សន​កិច្ច​នៅ ​ក្រុម​បោះ​ពុម្ព​អន្តរ​ជាតិ​ចិន និង​សមាគម​អ្នក​បក​ប្រែ​នៃ​ប្រទេស​ចិន (CIPG) ដឹក​នាំ ដោយ​លោក Guo Xiaoyong ដែល​ជា​អនុ​ប្រធាន​ប្រតិបត្តិ ។ បន្ទាប់​ពីទស្ស​នា​ការិយា​ល័យ ក្រុម​បោះ​ពុម្ព​អន្តរ​ជាតិ​ចិន (CIPG) នេះ ដែល​មាន​អ្នក​និពន្ធ​ភាសា​បរទេស​ជាច្រើន​រយ​នាក់ ធ្វើការ​ជាមួយ​នឹងទីតាំង មាន​បំពាក់​បច្ចេក​វិទ្យា​ឈានមុខ ចុង​ក្រោយ​ដ៏មា​ន​អត្ថ​ប្រយោជន៍​ បំរើ​ប្រព័ន្ធ​អ៊ីន​ធើណិត​ចិន ហើយ និង បន្ទប់​សម្រាប់​ថត​សំឡេង និង ផ្តិត​យក​រូបភាព​ដើម្បី​រៀប​ចំ​ការ​បោះ​ពុម្ព​ផ្សាយ និង​ការ​បង្ហោះ​តាម​អ៊ីន​ធើណិត​នោះ ​អនុ​ប្រធាន​ប្រតិ បត្តិ និង​បុគ្គលិក CIPG ព្រម​ទាំង គណៈ​ប្រតិភូ​អង្គភាព​ព័ត៌មាន និង ប្រតិ​កម្មរ​ហ័ស បាន​បើក​កិច្ចប្រជុំ មួយ​ដើម្បី​ផ្លាស់​ប្តូរ​ទស្សនៈ​យោបល់ លើ​បញ្ហា​សារព័ត៌​មាន និងការ បោះ​ពុម្ព​ផ្សាយ ជា​ពិសេស​តាម រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បណ្តាញ​សង្គម បែបថ្មី។​

ដោយ​យោង​តាម​សំណើ​របស់ ឯកឧត្តម ស្វាយ ស៊ីថា ស្តី​ពីជំនួយ​ដែល​ជាប់​ទាក់​ទង​នឹង​ការ​ផ្សព្វផ្សាយ​របាយ​ការណ៍​សំខាន់ៗ របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស អនុ​ប្រធាន​ប្រតិបត្តិ​របស់ CIPG បាន​ឆ្លើយ​តប​ប្រកប​ដោយ ភាព​វិជ្ជមាន ដែល​នេះ​មាន​ន័យ​ថា អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស អាច​នឹង​ផ្សព្វ​ផ្សាយ​របាយ​ការណ៍ ព័ត៌មាន​តាមរយៈ​គេហទំព័រ China.org.cn ដែល​មាន​គេហ​ទំព័រ​ចំនួន ៣០ ផ្សេង​ទៀត​នៅ​ក្រោម​ការ​គ្រប់គ្រង របស់​ខ្លួន។ កិច្ច​ប្រជុំត្រូវ​បាន​បញ្ចប់​ដោយ​បរិយា​​​កាស ប្រកប​ដោយ សហ​ប្រតិ​បត្តិការ និង​មិត្តភាព។

 នៅទី​ក្រុង​ប៉េកាំង នេះ​ដែរ គណៈ​ប្រតិភូ​អង្គ​ភាពព័ត៌មាន និង ប្រតិ​កម្ម​រហ័ស បាន​ទៅ​ធ្វើទស្សន កិច្ច​តំបន់​វប្បធម៌​បុរាណ​ល្បីល្បាញ មានទី​លាន​ធាន​អាមិន (Tiananmen Square), វាំង​ចាស់ (The forbidden City) និង​មហា​កំផែង។
នៅ​ថ្ងៃ​ទី២០ ខែមិថុនា គណៈ​ប្រតិភូ អង្គភាព​ព័ត៌មាន និង​ប្រតិក​ម្មរហ័ស ត្រូវ​បាន​ស្វាគមន៍ យ៉ាង​កក់​ក្តៅ​ដោយ​លោក​ស្រីWang Yanwen សមាជិក​របស់​គណៈ​កម្មាធិកា​របក្ស​ខេត្ត និង​ជា​ប្រធាន​នាយក​ដ្ឋាន​សាធារ​ណៈ​នៃបក្ស​កុំម្មុយ​នីស្ត​ចិន គណៈ​កម្មា​ធិការ​បក្សខេត្ត Jiangsu និង សហ​កា​រី​របស់​លោក​ស្រី រួមទាំង​អ្នក​តំណាង​មកពីសារ​ព័ត៌មាន Xinhua និង​ស្ថា​នីយ៍ផ្សព្វ​ផ្សាយខេត្ត Jiangsu ។ 
ឯកឧត្តម ស្វាយ ស៊ីថា និង​លោក​ស្រី Wang Yanwen បាន​ផ្លាស់​ប្តូរ​ចំណាប់​អារម្មណ៍​ដ៏​កក់ ក្តៅ​ស្តីពី​ចំណង មិត្ត​ភាព​យូរ​អង្វែង​រវាង​​ប្រជាជន និង​រដ្ឋាភិ​បាល​របស់​ប្រទេស​កម្ពុជា និង ចិន។
នៅក្នុង​ឱកាស​នេះ ទន្ទឹម​នឹង​ការ កោត​សរសើរ​ចំពោះ​សកម្មភាព និង ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ ដែល​​សម្រេច បាន​ដោយ​ខេត្ត Jiangsu ឯកឧត្តម ស្វាយ ស៊ីថា ក៏​បាន​បង្ហាញ​នូវក្ដី សង្ឃឹម យ៉ាង​​មុត​មាំថា ប្រព័ន្ធ​ផ្សព្វ ផ្សាយ​នៅ​ក្នុង​ប្រទេស​ចិន ទាំង​ប្រព័ន្ធ ផ្សព្វ​ផ្សាយ​ធម្មតា និង​ប្រព័ន្ធ​បណ្ដាញ ​សង្គម នឹង​ជួយ​ចែក​ចាយ​ព័ត៌មាន និងដំណឹង​ផ្សេងៗ​អំពី​កម្ពុជា​ទៅឱ្យ​​អ្នក​អាន​រាប់​លាន​នាក់​ក្នុង​ប្រទេស​ចិន​ដើម្បី​បង្កើន​នូវការ​យល់​ដឹង
​ឱ្យកាន់​តែ​ទូលាយ និង​ពង្រឹង​នូវ​ចំណាប់​អារម្មណ៍​ចំពោះ​ប្រទេស​កម្ពុជា​ក្នុង​ឋានៈ​ជាគោល​ដៅ ទេសចរ​ណ៍ និង​ការ​វិនិយោគ​ពាណិជ្ជ​កម្មពី​សំណាក់​ប្រជាជន​ចិន។ នៅក្នុង​ខេត្ត Nanjing គណៈ ប្រតិភូ អង្គភាព​ព័ត៌មាន និងប្រតិកម្ម​រហ័ស ក៏មាន​ឱកាស​ធ្វើ​ទស្សន​កិច្ច​នៅ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​មួយ​ចំនួន ព្រម​ទាំង​ទីតាំង​ផ្នូរ Sun Yat-sen (Sun Yat-Sen Mausoleum) ហើយ​នឹង​អតីត​រាជ​វាំង​សន្ត​តិវង្ស ម៉ីង​ (Ming) ដែល​ត្រូវ​បាន​កែសម្រួល​ជាមជ្ឈ​មណ្ឌល​ទេសចរណ៍​បុរាណ​ចិន ផង​ដែរ។
នៅ Shanghai នៅថ្ងៃទី ២២ ខែ​មិថុនា ក្រោម​ការ​រៀប​ចំ​របស់​ការិយា​ល័យ​ព័ត៌មាន ទីក្រុង shanghai (Information Office of Shanghai Municipality) គណៈ​ប្រតិភូ​អង្គ​ភាព​ព័ត៌មាន និង ប្រតិ​កម្ម​រហ័ស ក៏បាន​ទៅ​ពិនិត្យ​គេហ​ទំព័រ EastDay.com ដែល​ជា​គេហទំព័រ​រដ្ឋដ៏​សំខាន់​មួយ នាំមុខ​គេនៅ​ក្នុង​ការ​ទទួល និង​ចែក​ចាយ​ព័ត៌មាន ដោយ​មាន​ក្រុម​ប្រតិកម្ម​រហ័ស (Emergency Reaction Group - ERG) នៅ​ប្រចាំ​ការ ហើយ​និង​ឆ្លើយ​តប​ទៅនឹង​ព្រឹត្តិការណ៍​បន្ទាន់​ផ្សេងៗ។ ការិយា​ល័យ​ព័ត៌មាន​ទីក្រុង Shanghai ក៏​បាន​រៀបចំ​ឱ្យ​គណៈ​ប្រតិភូ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម រហ័ស បាន​ធ្វើទស្សន​កិច្ចនៅ​ការិយាល័យ​ផែនការ អភិវឌ្ឍ​ទីក្រុង Sanghai (Planning Office of Shanghai Municipality) ហើយ​និង​អគារ អង់តែន TV ខ្ពស់​ត្រដែត លេច​ធ្លោ​នៃ​ក្រុង Shanghai (Landmark Shanghai TV Tower).
ជា​រួម ដំ​ណើរ​ទស្សន​កិច្ចជា ផ្លូវ​ការ​របស់​គណៈ​ប្រតិភូ​អង្គភាព ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ទៅ​កាន់ សាធារ​ណរដ្ឋប្រ​ជា​មានិត​ចិន តាម ការ​អញ្ជើញ​ពីក្រុម​ប្រឹក្សា​រដ្ឋ ទទួល បន្ទុក​ស្ថាប័ន​ព័ត៌មាន (SCIO) បាន​បញ្ចប់​ទៅ​ដោយ​ផ្លែផ្កា និង ទទួល​បាន​នូវ​ជោគ​ជ័យ​អាស្រ័យ ដោយ​សារការ​ធ្វើ​បដិ​សណ្ឋារ​កិច្ច​យ៉ាង​កក់​ក្ដៅ និងការ​រៀប​ចំដ៏​ល្អ​របស់​ភាគី​ម្ចាស់​ផ្ទះ។ សំខាន់​ជាង​នេះ​ទៅ​ទៀត តាម​រយៈ​ដំណើរ ទស្សន​កិច្ច​នេះ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស (PRU) នៃ ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី មិនត្រឹ​ម​តែ បាន​ទទួល​នូវ​បទ​ពិសោធន៍​ថ្មី និង​ល្អៗ​នៅក្នុង​វិស័យ​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ពង្រីក​នូវ​បណ្ដាញ​រប​ស់ខ្លួន​សំរាប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដោយ​មានការគាំទ្រ សហការ​ពី​សំណាក់​ភាគីចិន​ផង​ដែរ៕