Tuesday, June 26, 2012

សេច​ក្តី​ប្រកាស​ពត៌មាន ស្តីពី​ កិច្ច​ប្រជុំ​លើក​ទី ២ នៃ​ក្រុម​ការ​ងារ​រួម​កម្ពុជា-ថៃ ដើម្បី​អនុវត្ត​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​


សេច​ក្តី​ប្រកាស​ពត៌មាន
ស្តីពី​
កិច្ច​ប្រជុំ​លើក​ទី នៃ​ក្រុម​ការ​ងារ​រួម​កម្ពុជា-ថៃ
ដើម្បី​អនុវត្ត​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ
ចុះថ្ងៃទី ១៨ ខែ​កក្កដា​ឆ្នាំ ២០១១
រាជធានី​ភ្នំពេញ​ថ្ងៃទី ២៦-២៨ ខែ​មិថុនា​ឆ្នាំ ២០១២

          ក្រុម​ការងារ​រួម​កម្ពុជា-ថៃ (JWG) មាន​កិត្តិយស​សូមជម្រាប​ជនរួម​ជាតិឲ្យ​បាន​ជ្រាប​ថាថ្ងៃទី ២៦-២៨​ខែ​មិថុនា​ឆ្នាំ ២០១២ នារាជ​ធានី​ភ្នំពេញ​មាន​រៀប​ចំកិច្ច​ប្រជុំ​លើកទី ក្រុមការ​ងារ​រួមកម្ពុជា-ថៃ​ដើម្បី​អនុវត្ត​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ចុះថ្ងៃទី ១៨ ខែកក្កដាឆ្នាំ​២០១១​ក្រោម​អធិបតីភាព​សហ​ប្រធាន​ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍ នាង​ផាត​រដ្ឋលេខា​ធិការក្រសួងការពា​រជាតិ​និង​ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍ WorapongSanganetraនាយ​សេនាធិការ​ចំរុះនៃកងទ័ពភូមិន្ទថៃ។ កិច្ច​ប្រជុំ​នឹង​ប្រព្រឹត្ត​ទៅ​នៅវិមាន​សន្តិភាព ទីស្តីការ​នាយក​រដ្ឋមន្ត្រី​ដើ​ម្បីពិភាក្សាលើការងារសំខាន់ៗ​ដូចខាង​ក្រោម៖
-  ផែ​នការ​សកម្មភាព​ដើម្បី​អនុវត្ត​ពេញ​លេញ​ដីកា​របង្គាប់​តុលាការ​យុត្តិធម៌​អន្តរជាតិ​លេខ ១៥១ ចុះថ្ងៃទី ១៨ ខែ​កក្កដា​ឆ្នាំ២០១១។
-  រក្សា​បរិយា​កាស​និង​ស្ថានភា​ពស្ងប់​ស្ងាត់​នៅ​ក្នុង​តំបន់​គ្មាន​កង​ទ័ព​បណ្តោះ​អាសន្ន (PDZ) កំណត់​ដោយ​តុលារ​យុត្តិធម៌​អន្តរ​ជាតិICJឲ្យដូច​សភាព​ការណ៍​មុន​ថ្ងៃទី ១៥ ខែកក្កដា​ឆ្នាំ ២០០៨
-  ភាគី​ទាំងពី​រនឹង​បន្ត​ពិភាក្សា​ទៅ​លើ​លទ្ធផល​ដែល​សម្រេច​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​រួមលើក​ទី នៅទីក្រុង​បាង​កក​ពីថ្ងៃទី -៥មេសាឆ្នាំ ២០១២ ដើម្បី​លើក​ផែន​ការ​កែសម្រួល​កងទ័ពនិងតួនាទី​នៃក្រុម​សង្កេត​ការណ៍​រួម​យោង​តាម​គោល​ការណ៍​ដែលមាន​ចែង​នៅក្នុង​លក្ខខ័ណ្ឌ​​គោល​ការណ៍ប្រតិបត្តិ (TOR) ដែល​នឹងត្រូវ​សម្រេច​ដោយរាជរ​ដ្ឋាភិបាល​នៃប្រទេស​ទាំងពីរ។
         នៅមុន​កិច្ច​ប្រជុំ​នេះគណៈ​ប្រតិភូ​ក្រុម​ការងារ​រួមថៃ​នឹង​ចូល​ជួប​សម្តែង​ការ​គួរ​សម​ជា​មួយឯកឧត្តម​ទៀបាញ់​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។     
         អាស្រ័យ​ដូចបាន​ជម្រាប​ជូនខាង​លើសូម​ជនរួមជាតិ​មេត្តា​ជ្រាប​ជាព​ត៌មាន។