Thursday, August 23, 2012

បទវិចារណកថា​៖ ដល់ពេលដែល កឹម សុខា ចេញល្បិច​ដាក់ សម រង្ស៊ី ហើយ​


បទវិចារណកថា
ដល់ពេលដែល កឹម សុខា ចេញល្បិចដាក់ សម រង្ស៊ី ហើយ
យោងតាមខ្លឹមសារនៃបទវិចារណកថាក្នុងកម្មវិធីពន្លឺភ្លើងទៀនរបស់គណបក្ស សម រង្ស៊ី ដែលបានផ្សាយតាមវិទ្យុសំបុកឃ្មុំកាលពីថ្ងៃទី២០ ខែសីហាឆ្នាំ២០១២នោះប្រជាពលរដ្ឋ​​ស្តាប់ទៅ គឺហាក់ដូចជាប្រទេសកម្ពុជា កំពុងថិតនៅមាត់ជ្រោះមរណៈ ដូចសម័យរបបប្រល័យពូជសាសន៍​​ទៅហើយ ពីព្រោះក្រុមប្រមូលផ្តុំជាគណបក្សសំបកនោះ បានស្រែកក្តែងៗ​​ថា « សង្គ្រោះជាតិ» មិនដាច់ពីមាត់សោះ​​ ពួកគេអួតថាមានការចូលរួមពីប្រជាពលរដ្ឋ​​ ពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលទៅទៀតចំណុចនេះគឺពួកគេបានភូតកុហកប្រជាពលរដ្ឋ​​​​ស្រស់ៗតែម្តង តើមានមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយណាដែលសុខចិត្តចាក់អង្ករ ទៅយក​​អង្កាមនោះ​?​
ក្រុមប្រមូលផ្តុំនេះបានលើកទៀតថា​ ​មានប្រជាពលរដ្ឋរស់នៅក្រោមបន្ទាត់​​នៃភាពក្រីក្ររហូតដល់ទៅ៤០%​ ជាដើម។ចរឹតភូតកុហករបស់ពួកគេនេះគឺនៅដដែល ដូចកាលពីនៅក្នុង​​គណបក្ស​​ចាស់​​ដូច្នោះដែរ​​ តាមការពិតជារៀងរាល់ឆ្នាំប្រទេសកម្ពុជាបាន​​សម្រេច​​កំណើន​​សេដ្ឋកិច្ច​​ក្នុងអត្រាមួយខ្ពស់បង្គួរ​​ ​គឺ​​ប្រហែល​​​ពី % ទៅ៧% តាមរយះការពង្រីក​​យ៉ាងឆាប់​​រហ័ស​​នៃវិស័យកម្មន្តសាលកាត់ដេរ កសិកម្ម សំណង់និងវិស័យទេសចរណ៍។ល តាម​រយៈ​សុចនាករនេះរាជរដ្ឋាភិបាល​​កម្ពុជាគឺអាចឈានទៅសម្រេចគោលដៅនៃការកាត់បន្ថយ​ភាពក្រីក្របានយ៉ាងតិច​​%ក្នុងមួយឆ្នាំ​​​។ យោងតាមតួលេខដែលបានផ្សព្វផ្សាយលើគេហ​ទំព័​រ​​​​របស់​​អង្គការកម្មវិធី​​អភិវឌ្ឍ​​សហប្រជាជាតិ ( UNDP ) តួលេខនៃចំនួនប្រជាជនដែល​​ស្ថិត​​នៅ​​ក្រោម​​​​បន្ទាត់នៃភាពក្រីក្រ​​បានថយចុះជាបន្តបន្ទាប់ពី ៤៧% នៅឆ្នាំ១៩៩៣ មក​​៣៥​% នៅ​ឆ្នាំ២០០៤​​ ហើយបន្ត​​ថយមកនៅត្រឹម​​៣០% នៅឆ្នាំ២០០៧ ថ្មីៗនេះយោងតាមសេចក្តី​រាយ​ការ​ណ៍នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១១ ក្រសួង​ពាណិជ្ជកម្មបានរាយការណ៍ឲ្យដឹងថា ដោយសារកំណើនពាណិជ្ជកម្មកើនរហូតដល់៦៥% នៃ .. (GDP) វិស័យនេះបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងនយោបាយកាត់បន្ថយភាព​​ក្រីក្រ​​មក​​នៅត្រឹមតែ២៦​%​ ប៉ុណ្ណោះក្នុងឆ្នាំ២០១០។ដូច្នេះការបំប៉ោងតួលេខរបស់ក្រុមសង្គ្រោះ​​នេះគឺមិនបានយោងទៅលើតួលេខ​​ជាក់ស្តែងណាមួយឡើយហើយគ្រាន់តែជាការស្រែក​​ដើម្បី​​បំភ័ន្ត​​​មតិ​​ប្រជាពលរដ្ឋ​​តែប៉ុណ្ណោះ
តាមពិត​​ក្រុមដែលគេដាក់ឈ្មោះជាបណ្តោះអាសន្នថា សង្គ្រោះជាតិនេះ គឺជាយុទ្ធ​សា​ស្ត្រ​​ នយោបាយ​​បោកប្រាស់គ្នា​​រវាងគណបក្សកឹម សុខា និងគណបក្ស សម រង្ស៊ី ខ្លួនឯង​​តែប៉ុណ្ណោះពីព្រោះសូម្បីតែសមាសភាពគណៈកម្មការរបស់គេ ក៏ជាសមាសភាពបណ្តោះអាសន្ន​​ដែរ​​ គឺគ្មានអ្វីជាថិតថេរនោះទេ​​ ជាក់ស្តែងកឹម សុខា ដែលមុននេះបន្តិចបានអួតក្អេងក្អាង​​ទាំង​​​នៅក្នុងស្រុក ក៏ដូចជានៅបរទេសថា ខ្លួនជាអនុប្រធានគណបក្សសំបកនេះ​​​ឥឡូវមិនហ៊ានចូលរួមទេព្រោះដឹងច្បាស់ណាស់ថាគណបក្សសំបកនេះ នឹងប៉ើងតាមខ្យល់នាពេលដ៏ខ្លីខាងមុខ​​​ជាក់ជាមិនខាន
សម្រាប់គណបក្សប្រជាជនកម្ពុជាប្រជាពលរដ្ឋតែងតែបានផ្តល់នូវសុភៈវិនិច្ឆ័យជាបន្តបន្ទាប់​​ ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​​ដែលមាន សម្តេចអគ្គមហាសេនាបតី​​តេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងតែងតែឈរលើមូលដ្ឋាននៃការអភិវឌ្ឍដើម្បីឲ្យកម្ពុជា​​សម្រេចបាននូវជោគជ័យជាពិសេសគឺការធានានូវលំនឹងជីវភាពប្រចាំថ្ងៃ​​របស់ប្រជាជននិងការនាំ​​ប្រទេសជាតិឲ្យបានឆ្លងផុតស្ថានភាពលំបាកនានាដើម្បីធានាឲ្យមានស្ថេរភាព​​​សេដ្ឋកិច្ច​​ និងមានកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជា​​ពលរដ្ឋ​​ ស្របតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាឆ្នាំ ២០១៥ នាពេលខាងមុខ
ដូច្នេះការបោះឆ្នោតឆ្នាំ២០១៣ ខាងមុខនេះប្រជាពលរដ្ឋនៅតែមានជំនឿជាក់ និងបន្តបោះឆ្នោតគាំទ្រលើការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសការដឹកនាំ​​ប្រកប​​​ដោយគតិបណ្ឌិត​​របស់សម្តេចតេជោ​​ ដើម្បីបានបន្តដើរតួនាទីយ៉ាងសកម្មក្នុងការធ្វើសមាហរណកម្មចូលទៅក្នុងតំបន់និងពិភពលោកនិងកិច្ចសហប្រតិបត្តិការនានា ក្នុងឋានៈជាសមាជិក​​ស្មើភាព​​ និងស្មើសិទ្ធិលើឆាកអន្តរជាតិ
អត្ថបទៈ ពង្ស សុក្រឹត