Thursday, August 23, 2012

សេចក្តី​ជូន​ដំណឹង ស្តីពីការ​បើក​​សម័យ​ប្រជុំ​​ពេញ​អង្គ​គណៈ​រដ្ឋ​មន្រ្តី ​​ក្រោម​​អធិបតី​ភាព​ដ៏ខ្ពង់​​ខ្ពស់​​បំផុត​​របស់​ សម្តេច​​តេជោ​ ហ៊ុន សែន ថ្ងៃទី២៤ សីហា ២០១២


សេចក្តីជូនដំណឹង
ថ្ងៃទី​​ ២៤​​ ខែសីហា​​​​ ឆ្នាំ ​២០១២ វេលាម៉ោង​​ ០៨:៣​០នាទី​​ នៅ​វិមាន​សន្តិ​ភាព​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​​​ នឹង​មាន​បើក​សម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្រ្តី ​​ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​បំផុត​របស់​ សម្តេច​អគ្គ​​មហា​សេនា​​​បតី​​​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ក្នុង​អាណត្តិទី៤​​ ដើម្បី​ពិភាក្សា​លើ​របៀប​វារៈ​ដូចខាង​ក្រោម​​៖
១-​​​សេច​ក្តី​ព្រាង​របាយការណ៍​ ស្តីពី​សិទ្ធិពលរដ្ឋ​ និងសិទ្ធិនយោបាយ​។​ ​ ​​
២-​​សេចក្តី​ព្រាង​អនុក្រឹត្យ ស្តីពី​​ការ​បង្កើត​តំបន់គ្រប់គ្រង​ និងការពារសត្វផ្សោតទន្លេមេគង្គ​។​
៣-​​បញ្ហា​ផ្សេងៗ ៖

          អាស្រ័យហេតុនេះ​​សូមសាធារណៈមតិជាតិ និង​អន្តរជាតិ​ជ្រាបជាព័ត៌មាន។
រាជធានីភ្នំពេញថ្ងៃទី២៣ ខែសីហា​​​ ​​​ ឆ្នាំ២០១២
-របៀបវារៈនេះ​អាចនឹង​មានការ​កែប្រែ​​
នៅ​ក្នុង​ករណី​​ជាក់​ស្តែង​។