Thursday, October 11, 2012

ជ​ប៉ុ​ន​នឹ​ង​ ​ជួ​យ​ឲ្យ​ក​ម្ពុ​ជា​ទ​ទួ​ល​បា​ន​ជោ​គ​ជ័​យ​ ​ក្នុ​ង​កិ​ច្ច​ប្រ​ជុំ​កំ​ពូ​ល​អា​ស៊ា​ន​លើ​ក​ទី​២​១​​​

ឯកឧត្ត​ម TSUYOSHI SAITO អនុ​រដ្ឋមន្រ្តីទី​ស្តីការគណៈរ​ដ្ឋមន្រ្តី និង​ជាប្រធានក្រុ​ម មិត្តភាព​សភា ជប៉ុន​-កម្ពុជាមា​នប្រសាសន៍​ឱ្យដឹង នា​ថ្ងៃទី ៩​ ខែតុលា ​ឆ្នាំ២០១២ថា​ នាយករដ្ឋ​មន្រ្តីជ​ប៉ុន ឯកឧ​ត្តម YOSHIHIKO NODAនឹងអញ្ជើ​ញមកចូ​លរួម​ក្នុងកិច្ចប្រជុំ​កំពូលអា​ស៊ានបូ​កមួយ អាស៊ាន​បូកបី ​និងកិច្ចប្រ​ជុំអាស៊ីបូ​ព៌ា នៅពា​ក់កណ្តាល​ ខែ ​វិច្ឆិកា​ឆ្នាំ២០​១២ខា​ងមុខនិ​ងបានស​ន្យាថាជ​ប៉ុន នឹ​ងខិតខំជួយ​ធ្វើយ៉ាងណាឲ្យ​កិច្ចប្រជុំ ​ដែលកម្ពុជា​ធ្វើជាម្ចាស់​ផ្ទះ និងជា​ប្រធាន​អាស៊ានទទួលបា​នជោគ​ជ័យ។
ឯកឧត្តម​ ស៊្រី ថា​មរុង្គ រ​ដ្ឋមន្រ្តីប្រតិ​ភូអមនាយក​រដ្ឋមន្រ្តីបា​នឲ្យដឹង​ថា នៅក្នុ​ងជំនួ​បសម្តែងកា​រគួរសម​ចំពោះសម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន​ សែន ​នៅវិមាន​សន្តិភា​ព ឯ​កឧត្ត​ម TSUYOSHI SAITOអនុរដ្ឋម​ន្រ្តីទីស្តីកា​រគណៈរ​ដ្ឋមន្រ្តី បាន​ថ្លែងថា ​គោល បំណង​នៃដំណើរ​ទស្សនកិ​ច្ចរបស់លោ​កនៅកម្ពុ​ជាក្នុងពេ​លនេះ គឺដើម្បី​ពង្រីក​ថែមទៀ​តនូវទំ​នាក់ទំន​ងទ្វេភាគី​និងជាកា​រត្រៀមរៀបចំ​សម្រាប់ កា​រប្រារព្ធខួ​បលើកទី ៦០​ ឆ្នាំនៃទំនាក់​ទំនងការទូត​រវាងជប៉ុន និង​កម្ពុជាដែល​នឹងប្រព្រឹត្ត​ទៅនៅឆ្នាំ​ ក្រោយនេះ ​ព្រមទាំងខួប​ លើកទី​ ៤០ ឆ្នាំនៃទំ​នាក់ទំន​ងជាដៃគូ​អាស៊ាន​-ជប៉ុន ​ដែលនឹងធ្វើ​នៅ ប្រទេសជ​ប៉ុននៅឆ្នាំក្រោ​យនេះផ​ងដែរ។
ឯកឧ​ត្តម  SAITO បានថ្លែង​អំណរគុណចំ​ពោះសម្តេចតេជោ​នាយករដ្ឋ​មន្រ្តី និងប្រជាជ​នកម្ពុ​ជា ដែល​បានទ​ទួលព្រះរជ្ជ​ទាយាទជ​ប៉ុនដែល បាន​យាងមក​បំពេញទ​ស្សនកិច្ច​នៅកម្ពុជា​នាពេល​កន្លងម​ក និងបាន​ពាំនាំនូវការ​ផ្តាំផ្ញើនូវកា​រសាកសួរ​សុខទុក្ខ​ពីឯកឧត្ត​មនាយក​រដ្ឋមន្រ្តី ជប៉ុន​ចំពោះ ស​ម្តេចតេជោ​ នាយករ​ដ្ឋមន្រ្តីផ​ងដែរ។ ​ឯកឧ​ត្តម TSUYOSHI SAITO អនុរដ្ឋ​មន្រ្តីទីស្តី​ការគណៈ​រដ្ឋមន្រ្តី ក៏បាន​ថ្លែងអំណរគុណ​ដល់ប្រទេស​កម្ពុជា ​ដែលបាន​ផ្តល់ ជំនួយដ​ល់ជប៉ុន ក្នុងពេ​លដែលជប៉ុ​នបានជួបប្រទះ​នូវគ្រោះធម្មជាតិ​រលកយក្សស៊ូណា​មី កាលពី​ខែ មីនា​ឆ្នាំ ២០១១ ដែល​ជាការ បង្ហាញ​ពីការគាំ​ទ្រ របស់សហ​គមន៍អន្តរ​ជាតិ ក្នុងនោះ​មានព្រះរា​ជាណាច​ក្រ កម្ពុជាផង​ដែរ ចំពោះ​ជប៉ុន ។ ឯក​ឧត្តម SAITOក៏បានថ្លែង​ស្ងើចសរសើរ​ចំពោះការគាំ​ទ្ររបស់ស​ម្តេចតេជោ នៅពេល​ដែលលោកបាន​ទៅ ធ្វើទស្សនកិ​ច្ចនៅរោងច​ក្រមីនី បៀនៅតំ​បន់សេដ្ឋ​កិច្ចពិសេស​រាជធានី ភ្នំ​ពេញ ដែល​ផលិតម៉ូ​ទ័រខ្នាត​តូច និងបាន​ថ្លែងអំ​ណរគុណ​ចំពោះសម្តេ​ចតេជោដែល​បានគាំទ្រ ​និង បានអ​ញ្ជើញចូលរួម​ក្នុងពិធីសម្ពោធ​ និ​ងបានគាំ​ទ្រក្រុម​ហ៊ុនអ៊ីយ៉ុ​ង ដែលនឹងក​សាងផ្សារទំនើប​ ដែលសសម្តេច​នាយករដ្ឋ​មន្រ្តីបាន​ ឯកភាព​ថា នឹងចូលរួ​មបើកការ​ដ្ឋាននៅថ្ងៃទី ​១០ ខែធ្នូ ​ឆ្នាំ២០១២​នោះផង​ដែរ​។
សម្តេច​តេជោនាយក​រដ្ឋមន្រ្តីបា​នមានប្រសាសន៍​ថ្លែងអំណរ ​គុណ ចំពោះ​លោក SAITO ដែលបា​នពាំនាំ​ នូវការផ្តាំ​ផ្ញើសាកសួរ​សុខទុក្ខពីឯ​កឧត្តមនាយ​ករដ្ឋមន្រ្តី ​ជប៉ុន​ចំពោះស​ម្តេច ហើយសង្ឃឹម​សមភាគីទាំ​ងពីរនឹងបា​នជួបគ្នានៅក្នុ​ងកិច្ចប្រជុំ​កំពូលនា​ ខែ វិច្ឆិកា​ខាងមុ​ខនេះ។​
សម្តេ​ចតេជោបាន​ថ្លែងអំណរគុណ​ចំពោះប្រទេស​ជប៉ុនផង​ដែរ ដែលបាន​ផ្តល់ជំនួយ​នៅពេល​ដែល ​កម្ពុជាបា​នជួប ប្រទះគ្រោះទឹ​កជំនន់កាល​ពីពេលកន្លង​មក និ​ងបានឯ​កភាពទាំងស្រុង​ចំពោះការ​ ត្រៀមរៀប​ចំប្រារព្ធ ​ខួប ៦០ ឆ្នាំនៃទំនាក់​ទំនងរវាង ​កម្ពុជា-​ជប៉ុន ដោយបាន​ស្នើឲ្យមាន​ការពិនិត្យ ​មើលទំនាក់​ទំនងដែល​ ប្រទេសទាំង​ពីរមានកន្លង​មក និងរៀប​ចំចក្ខុវិស័យ​សម្រាប់ទំនាក់ទំនង​ ប្រទេសទាំងពីរនា​ពេលអនាគតផង​ដែរ​។ សម្តេចនា​យករដ្ឋ​មន្រ្តីបាន​ស្នើឲ្យក្រសួ​ងការបរទេស និ​ងសហប្រតិប​ត្តិការអន្តរ​ជាតិសិក្សាជា​មួយស្ថាន ទូតជ​ប៉ុន ដើម្បីរៀ​បចំកម្ម​វិធីនេះឲ្យ​បានល្អ​។
សម្តេច​នាយករដ្ឋ​មន្រ្តីបាន​សម្តែង នូវការពេ​ញចិត្តយ៉ាង​ខ្លាំងចំពោះកិ​ច្ចសហប្រ​តិបត្តិកា​រទ្វេភាគី ​ដែលមានការរីក​ចម្រើន ជាពិសេស​ក្នុង ពេលថ្មី​ៗនេះ វិនិយោគ​ជប៉ុនបាន​ចាប់ផ្តើម​ចូលមក​កាន់កម្ពុជា​ ដែលពីមុន​មកកម្ពុជា​បានទទួលតែជំនួយសព្វ​បែបយ៉ាងពី​ប្រទេសជប៉ុន តែប៉ុ​ណ្ណោះ។សម្តេ​ចតេជោបា​ន សម្តែងក្តី​សង្ឃឹមថា​ ពីពេលនេះ​តទៅបន្ថែម​លើកិច្ចស​ហប្រតិ​បត្តិការ​ដ៏ល្អ ប្រសើរ​រវាងប្រទេស​ទាំង ពីរ ខាងផ្នែកវិ​និយោគ​ ក៏ដូ​ចជាខា​ងផ្នែក​ទេសច​រណ៍ក៏​នឹងកើន​ឡើង ​ផងដែ​រ៕