Thursday, October 11, 2012

ស​ម្តេ​ច​តេ​ជោ​៖ ប្រ​កា​ស​​​​ ​ផ្អា​ក​ផ្ត​ល់​ដី​ស​ម្ប​ទា​ន​សេ​ដ្ឋ​កិ​ច្ច​ ​បន្ត​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​វា​ស់​វែ​ង​ដី​ធ្លី​ចែ​ក​ជូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​

សម្តេ​ចអគ្គ​មហាសេ​នាបតី​តេជោ ​ហ៊ុន ​សែន ​នៅក្នុ​ងពី​ធីចែកប័​ណ្ណកម្ម​សិទ្ធិដី​ធ្លីជូនប្រជាព​លរដ្ឋចំ​នួន ៥៣២គ្រួ​សារស្នើនឹង ១០៥៣ ប៍ណ្ណ ក្បាលដី​មានផ្ទៃដី​ទំហំជាង​ ១៣៨០ ហិកតា ​នៅឃុំត្រពាំ​ងភ្លាំង និង​ឃុំល្បើក ស្រុក​ឈូក ខេត្តកំពត​ នាព្រឹកថ្ងៃទី​ ១០ តុលា ​ឆ្នាំ២០១២ បានប្រកាស​ឱ្យដឹង​ថា រាជរ​ដ្ឋាភិបា​លក្រោម​ការដឹ​កនាំរ​បស់ស​ម្តេចនឹ​ងបន្ត​ផ្អាកកា​រផ្តល់​ដីសម្ប​ ទាន​សេដ្ឋកិ​ច្ចរយៈ​ពេលយូ​រហើយ​អាចរ​ហូតដ​ល់ពេល​សម្តេចចូល​និវត្តន៍ដោ​យសម្តេច​យកចិត្តទុក​ដាក់តែទៅលើ​ការវាស់វែ​ងបែងចែ​កដីធ្លី និ​ងផ្តល់ក​ម្មសិទ្ធិជូ​នប្រជាពល​ រដ្ឋតែប៉ុ​ណ្ណោះ។
សម្តេ​ចតេជោ​នាយករ​ដ្ឋមន្រ្តីមា​នប្រសាសន៍​ថា ខ្ញុំបានប្រ​កាសរួច​ហើយថា ​ការ ផ្តល់ដី​បន្ថែមឲ្យអ្ន​កវិនិ យោគ​គឺមិន​អាចធ្វើ​ទេ ត្រូ​វផ្អាក​រយៈពេល​វែងដែលអា​ចផ្អាកដល់​រយៈពេលដែ​លខ្ញុំចូល​និវត្តន៍។​ សម្តេចតេ​ជោថ្លែងបញ្ជា​ក់ថា ខ្ញុំមិនអា​ចមានសិទ្ធិនឹ​ងប្រកាសរ​ហូតនោះ​ទេ គឺអា​ចធ្វើបាន​ត្រឹមតែ ​អាណត្តិរ​បស់ខ្ញុំ ហើ​យនៅពេលដែ​ល នាយក​រដ្ឋមន្រ្តី ក្រោ​យឡើងមក​ចង់ឲ្យត​ទៅទៀត​ ក៏ឲ្យ​ទៅ ព្រោះនេះ​ជាសិទ្ធិ​របស់​គេ។
ស​ម្តេចតេជោ​មានប្រសាសន៍​ថា រាជរដ្ឋាភិបាល​ផ្តល់អាទិភាព​នៅក្នុងការ​វាស់វែងបែង​ចែកផ្តល់ក​ម្មសិទ្ធិជូន​ប្រជាពល​រដ្ឋជា​មុន ដែល​ស្ថាន ​ភាពបែ​បនេះវាបើ​កឱកាស​សម្រាប់ប្រ​ជាពលរ​ដ្ឋអភិវ​ឌ្ឍន៍ តាម​ក្រុមគ្រួសា​រ និងក្រុម​ហ៊ុនក៏អា​ចមកវិនិ​យោគបាន​ដែលដំណើរ​ការនេះ​ ជាដំ ណើរ​ការឈ្នះ ឈ្នះនៅ​ ក្នុងការ​អភិវឌ្ឍប្រ​ទេសជាតិ ។
ទា​ក់ទង​និងកា​រវិនិ​យោគនេះ​សម្តេច​ តេជោនាយករ​ដ្ឋមន្រ្តី ​មានប្រសាសន៍​ថា បើក្រុមហ៊ុ​នណាចង់ចូ​លរួមវិនិយោគ​នោះគេ អាចម​ក ធ្វើ ការ​រៀបចំ​ធ្វើការ​កែច្នៃ ព្រោះ​រាជរដ្ឋាភិ​ បាលជំ​រុញកា​រកែច្នៃ ដោ​យសារ​តែយើងមា​នផលិតផ​លច្រើនណា​ស់ ដែ​លកែច្នៃអ​ត់ទាន់។​សម្តេចតេ​ជោឱ្យដឹង​ថា ឆ្នាំនេះ គ្រា​ន់តែនៅក្នុង​ ខេត្តបាត់ដំបង​ និងខេត្តពោធិ៍សា​ត់យើងមានដំ​ឡូងមីជាង​ ៣ លាន​តោន។ ​យើងខ្វះកា​រកែច្នៃ​ ដូច្នេះ​យើង ​ទាក់ទាញ​វិនិ យោ​គពីខាងក្រៅ​សម្រាប់កា​រកែច្នៃ​។ យើ​ងមិនត្រូ​វភ្លេចទេ​ថា កា​រវិនិ​យោគវា​ក្លាយទៅជា​ទីផ្សាររ​បស់កសិ​កររ​បស់យើ​ង ដែ​លយើង​មិនត្រូវ​ មើលស្រាល​ពីបញ្ហានេះ​ទេ។​
សម្តេច​តេជោថ្លែ​ងថា កា​រដាំដុះចាំបា​ច់ត្រូវរក​ទីផ្សារ ដែល​នេះហើយ​ជាកង្វល់​របស់រា​ជរដ្ឋា​ភិ បាល ដែ​លបាន និ​ងកំពុ​ងធ្វើកា​រស្វះស្វែ​ង រ​កទីផ្សា​រជូន​ប្រជា​ពល​រដ្ឋ ហើយនេះមិន​មែនជាបញ្ហា​ដាច់ដោយ​ឡែកមួយទេ​ប៉ុន្តែវាជាក​ញ្ចប់នៃគោលន​យោបាយអភិ​វឌ្ឍន៍រ​បស់រា​ជ រដ្ឋា​ភិបាល​។
ជុំ​វិញបញ្ហាផ្ត​ល់កម្មសិទ្ធិ​ដីធ្លីជូនប្រ​ជាពលរ​ដ្ឋនេះ ស​ម្តេចតេជោនា​យករដ្ឋ​មន្រ្តីថ្លែងថា​ នេះជារឿង​ ចាស់របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល បាន​ចាប់ផ្តើម​បំផ្លាញចោ​លរបបកម្ម​សិទ្ធិសមូហ​ភាពរបស់ ​ប៉ុល ព​តក្នុងទំនាក់ទំ​នងផលិតកម្ម​បែបទាសករ​ នៃសម័យ​ទាសភាព​ ដែល ជា​ទំនាក់ទំ​នងរវា​ងអង្គកា​រ ដែលជាម្ចា​ស់ទាសករ​និងប្រជាពលរ​ដ្ឋដែលជាទា​សករ។សម្តេច​តេជោនាយ​ករដ្ឋមន្រ្តីមា​នប្រសាសន៍​បញ្ជាក់​ថា យើង​ បាន​បំផ្លាញចោ​លបែបផែន​ផលិតក​ម្មរបស់​ពួក ប៉ុល​ ពត ធ្វើរួមស៊ី​រួម មកឲ្យមាន​ ជីវិតឡើងវិញ​ ក្នុងនោះកម្ម​សិទ្ទិដី​ធ្លី ក៏ត្រូ​វបាន​ប្រគល់ ឲ្យប្រជាព​លរដ្ឋពី​ឆ្នាំ ១៩៧៩ ​ដែលយើងមិ​ន ត្រឹមតែ ​រំដោះមនុស្ស​នោះទេ ប៉ុន្តែ​យើងបានរំ​ដោះទាំងប្រេត​ទៀតផង​ ហើយយើង​អាច ចោទ​ជា សំណួ​រថា បើគ្មា​ន ៧ មករា​ ឆ្នាំ ១៩៧៩ ​ទេតើអាចរ​ស់បាន​ឬទេ​។
នៅក្នុង​ពិធី​សំណេះសំណាល និង​ចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឈូក​ខេត្តកំពត​ នោះដែរសម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ ​ហ៊ុន សែន ​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាក៏​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ ទៅ​នឹង​អង្គការ​មួយ​នៅ​ស្រុក​ជាំ​ក្សាន្ត ​ខេត្តព្រះវិហារ​ ដែល​យក​ដីសប្បទាន​សង្គមកិច្ច​ដែលរដ្ឋចែកឱ្យ​ទៅ​លក់ ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ​មិន​ចេះចប់។
​ សម្ដេច​តេ​ជោ​មានប្រសា​សន៍ព្រមានថា​«​សូម​និយាយ​ពី​ទីនេះ​ទៅកាន់​លោក​ចៅហ្វាយ​ខេត្តព្រះវិហារ​យ៉ាងម៉េច​បានជា​ដោះស្រាយ​មិន​ចេះចប់​? ពី ​លើក​មុន​មក​ប្ដឹង​មកហើយ ដោះចេញ​ម្ដង​ហើយ​តែ​ពេលនេះ​មក​ទៀត​។ អា​សមាគម​សុំ​ដី​នេះ​ខ្ញុំ​ថា​មិន​គួរ​គប្បី​នឹង​ធ្វើ​ទេ ព្រោះ​សមាគម​សុំ​ដី​នេះ​យក​ទៅលក់​អស់ហើយ​។ អាហ្នឹង​មិន​គួរ​ធ្វើ​ទេឥឡូវ​មាន​សមាគម​អេដស៍​ឯណា​ទៀត​ដោះ​ឲ្យ​ចេញទៅ​មើល​ប្រជាពលរដ្ឋ​មក​រកតែ​ហ៊ុន សែន ឲ្យ​ដី​ធ្វើជា​ដី​សង្គមកិច្ច​ដើម្បី​ចែក​ឲ្យ​ប្រជាពលរដ្ឋ បែរជា​យកទៅលក់ អាហ្នឹង​ត្រូវ​វ៉ៃខ្នោះ​វា​បាន​វា​ត្រូវ ​ឮថា​ឧកញ៉ា​ផង​ហើយ ជាទី​ប្រឹក្សា​ទៀត​ផង​។ អត់​ទេ កុំ​ថា​លោក​ឯង​ពាក់​ត្រឹម​ផ្កាយ​ពាក់​លោក​ខែ ក៏ត្រូវ​មានទោស​ដែរ»។
​ ​ទាក់ទងនិងបញ្ហានេះ ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានដាក់​បញ្ជា​ទៅ​អាជ្ញាធរ​ឲ្យ​ដោះស្រាយ​ជូន ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ចប់​ដើម្បី​កុំ​ឲ្យ​ពួកគាត់​ឡើងមក​តវ៉ា​នៅផ្ទះ​របស់​ សម្ដេច​តទៅទៀត។
​ សម្ដេចតេ​ជោនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ចេញ​ប្រតិកម្ម​ទៅលើ​ករណីនៃការកាត់​ទោសលើករណី​លោក ម៉មសូណង់ដូ​ដែលជាប់ពា​ក់ព័ន្ធនិ​ងធ្វើអ​ប្បគម​ន៍ផងដែរ។ សម្តេចតេ​ជោបាន​លើកឡើងថា​«​ដើម្បី ​រួច​ពី​ទោសទណ្ឌ​ត្រូវ​បង្កើត​អង្គការក្រៅរដ្ឋាភិបាល​ អ្នកកាសែត​ ឬ​បក្សន​យោបាយ​។ ប៉ុន្តែ​ករណីនេះ​បើ​ទោះជា​ទៅ​លួច​គេ ក៏​គេ​ត្រូវ​វាយ​បែកក្បាល​ដែរ តែ​យើង​ចាប់​ដាក់គុក គេ​ថា​យើង​បំបិទ​សិទ្ធិ​សេរីភាព ហើយ​កាល​កាត់ទោស​កន្លងទៅ​គេ​មិនបាន​បិទ​វិទ្យុ​ទេ​គឺ​តុលាការ​បាន​កាត់​ពី​ ករណី​បំផុសបំផុល​ប្រឆាំង​អាជ្ញាធរ​សាធារណៈ​មិនមែនជា​ករណី​វិទ្យុ​ទេ​។ ដល់​យើង​ចាប់​ដាក់ទោស​ស្រែក​តវ៉ា អត់​បានទេ ជា​អង្គការ ជា​អ្នកនយោបាយ​ស្អី​ក៏​មាន​ទោស​ដែរ»។
នេះគឺ​ជាលើក​ទី ៦ ​ហើយដែល​សម្តេច​តេជោនា​យករ​ដ្ឋមន្រ្តី​អញ្ជើញ​ចុះសំ​ណាល​សាកសួ​រ សុខ​ទុក្ខ និ​ងចែក​បណ្ណក​ម្មសិ​ទ្ធដី​ធ្លីចែ​កជូ​ន ​ប្រជាព​លរ​ដ្ឋនៅតាមទីប្រជុំជនរា​ជធានីខេត្តមួយ​ចំនួនក្នុង ប្រទេ​សកម្ពុជាដោយលើកទី​ ១ សម្តេចតេជោ​នាយករដ្ឋម​ន្រ្តី និងលោក​ជំ ទាវ​កិត្តិព្រឹទ្ធ​បណ្ឌិត ​អញ្ជើញ ​ចែកជូនប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីជូនប្រជា​ពលរដ្ឋចំ​នួន ៥៦០​ គ្រួសារស្មើ​ នឹង ៨៩០​ ប័ណ្ណរស់​ នៅឃុំស្រែ​ចារ និង ​ឃុំ ២ ធ្នូស្រុក​ស្នូលខេត្តក្រ​ចេះកាលពី​ថ្ងៃទី ២១ កញ្ញា​ លើកទី ​២ ចែកជូន ប្រជា​ពលរដ្ឋ​ចំនួន ៥៩៤ គ្រួសារស្មើនឹ​ងប័ណ្ណក​ម្មសិទ្ធិ ៩៧២​ប័ណ្ណរ​ស់នៅឃុំ​ឆ្នាល់មាន់​ស្រុកគាស់​ ក្រឡខេត្តបា​ត់ដំបង ​ថ្ងៃទី ៣០​ កញ្ញាឆ្នាំ ២០១​២ និងលើកទី​ ៣ ចែកប័ណ្ណក​ម្មសិទ្ធិជូន​ប្រជាពល​ រដ្ឋចំនួន​ ៦៨៥​ គ្រូសារ​ស្មើនឹង​ប័ណ្ណ កម្មសិទ្ធិ​ចំនួន ១០៨៦​ ប័ណ្ណ លើក​ទី ៤ចែក​ជូនប្រជ​ពលរដ្ឋចំ​នួន ៥១០ ​ក្បាលដីមាន​ផ្ទៃដីទំហំជា​ង ៤៣៦ ហិកតា​ និងមា​នប្រជាព​លរដ្ឋ រស់នៅ ​២៩៨ គ្រូសាររស់​នៅឃុំត្រស់​ និងឃុំគគីរ​ស្រុករមាស​ហែក ខេត្តស្វា​យរៀង និងលើ​កទី ៥ ចែកប័​ណ្ណកម្ម​សិទ្ធិជូ​នប្រជាព​លរដ្ឋ​ចំនួន ៧៤៤ ​គ្រូសារប័ណ្ណ​ក្បាលដី ១១០៨ ​ក្បាលដី​ស្មើនឹង ​២៨៨៦ ហិ​កតារស់​នៅឃុំប​ន្ទាយ ឆ្មា​ស្រុកថ្ម​ពួកខេត្តប​ន្ទាយមានជ័យ​ និងស្រុក​ បន្ទាយអំ​ពិល ខេត្ត​ឧត្តរមា​នជ័យ​៕