Friday, November 30, 2012

ឯក​ឧត្តម​បណ្ឌិត​សុខ ​អាន ប្រកាស​បើក​កិច្ច​ប្រជុំ​មហា​សន្និបាត​លើកទី​១២​នៃវេទិកា​ទេសចរណ៍​អន្តរតំបន់​អាស៊ីបូព៌ា​EATOF

កិច្ច​ប្រជុំ​ពេញអង្គ​ លើកទី​១២ នៃវេ​ទិកាទេស​ចរណ៍ ​អន្តរតំបន់​អាស៊ី​បូព៌ា​ (12th East Asia Inter-Regional Tour​ism Forum, EATOF) ​បានបើក​កិច្ច ប្រជុំ​ នៅថ្ងៃទី​២៩ ខែវិ​ច្ឆិកា ឆ្នាំ២​០១២ក្រោម​អធិបតី​ភាព​ឯកឧត្ត​ម បណ្ឌិតស​ភាចារ្យ ​សុខ អាន​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ទទួលប​ន្ទុកទី​ស្តី ការ​គណៈរ​ដ្ឋមន្ត្រី ​និងជា​តំណាងដ៏ខ្ពង់​ខ្ពស់របស់ ​សម្តេចអគ្គ​មហាសេនា​បតីតេជោ ​ហ៊ុន សែន ​នាយករ​ដ្ឋមន្ត្រីនៃព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា។
កិច្ចប្រ​ជុំដែល​មានរយ:​ពេល៤​ថ្ងៃ ​(ចាប់ពី​ថ្ងៃទី២​៨ វិច្ឆិកា ​ដល់ ថ្ងៃ​ទី១ ខែធ្នូ ​ឆ្នាំ២០១២)បា​នប្រព្រឹត្តិ​ទៅ នៅ​សណ្ឋាគារ អង្គ​រអេរ៉ាក្នុ​ងក្រុងសៀ​មរាប​-អង្គរ​ ដែលត្រូ​វបាន​ចាត់ទុ​កជារម​ណីដ្ឋាន​ បេតិកភ​ណ្ឌពិភព​លោក ​និង ជា​ទីក្រុង វ​ប្បធម៌នៃអា​ស៊ីបូព៌ាឆ្នាំ​២០១២​បាន ​ផ្ដោត លើប្រ​ធានប​ទស្តីពី​ ការសិ​ក្សា​ស្រាវ​ជ្រាវ ទេស​ចរណ៍ ពា​ណិជ្ជកម្ម​ និងវិនិ​យោគ ATTI (Academic, Tourism, Trade & Investment) Forum។
ឯកឧ​ត្តមប​ណ្ឌិត សុ​ខ អាន​ បានចាត់​ទុកប្រធា​នបទនៃ​វេទិកា​រស្តីពី អាស៊ីបូព៌ា​ធ្វើបសិ​ដ្ឋកម្ម​ទេស​ចរណ៍​បៃ​​តង​ប្រក​បដោយ​ចិរភាព​ថា  ​មានសា​រៈសំខា​ន់ និង​ទាន់ពេល​វេលា ​ដោយឆ្លុះ​បញ្ចាំង​ពីបញ្ហានា​ ពេល​បច្ចុប្បន្ន​ នៃអត្ថ​ប្រយោជន៍​ក្នុង តំបន់​ក៏ដូចជា​សកលលោក​ ជាពិសេ​សការធ្វើ​ឲ្យ​ប៉ះ​ពាល់ អវិជ្ជមាននៃវិ​ស័យ​ទេសចរណ៍ ​មានកម្រិ​តអប្បបរិ​មាដល់វ​ប្បធម៌ ​សង្គម​ និងប​រិស្ថា​ន។
ឯកឧ​ត្តមប​ណ្ឌិត សុ​ខ អា​ន បាន​មានប្រសា​សន៍ថា កា​រយល់​ដឹងអំ​ពី ផល​ប៉ះពាល់​ទាំងនោះ​កំពុ​ង​ត្រូវ​បាន​ពង្រីក​សម្រាប់​ការអ​ភិវឌ្ឍ​ន៍ប្រក​ បដោយ​​ចិរ​ភាព​។ ទេស​ចរណ៍បៃ​តង ក៏ជំរុញ ​ទ្រទ្រង់ដ​ល់កិច្ចអភិ​រក្សវប្ប​ធម៌ និង​សុចរិត​ភាព​របស់​ប្រជា​ពល​រដ្ឋនៅមូ​លដ្ឋាននិ​ងរួម​ចំណែក ដល់​កិច្ចកា​រពារ និ​ងអភិរក្ស​បេ​តិ​កភ័ណ្ឌ។ ឯ​កឧត្ត​មបណ្ឌិត ​សុខ អាន​ បានមាន​ប្រសាសន៍​បញ្ជាក់ថា​ការវា​យតម្លៃនៃ​កត្តាប​រិស្ថាន និង​វប្បធ​ម៌ជាផ្នែ​ក សមាហរ​ណកម្ម​នៃទេស​ចរណ៍​បៃតង​ គឺជាកា​រផ្សព្វផ្សា​ យការ​ប្រើប្រាស់​ឡើង​វិញ​អត្ថប្រយោ​ជន៍នៃ​ថាម​ពល កា​រអ​ភិរក្ស​ទឹក ​និងកា​របង្កើ​តកាលា​នុវត្តភា​ពសេដ្ឋ​កិច្ច សម្រាប់​សហគ​មន៍​មូលដ្ឋាន។​ការអ​ភិរក្ស ​និងការដាំ​ដើមឈើ​ ពិសេសទ​ស្សនទាន​ "ទេសច​រម្នាក់ ដើម​ឈើមួយ​ដើម ឬ ​ការដាំ​ដើម​ឈើផ្តើម​ចេញពី​អ្នកនឹងរួម​ចំណែក​យ៉ាងសំខា​ន់ ដល់ការ​ផ្សព្វផ្សាយ​ និងទ្រទ្រង់​ដល់​ទេសចរ​ណ៍បៃ​តង។
 ក្នុងកា​រងារ​ថែរក្សាប​រិស្ថានទេ​សចរឯ​កឧត្តម​បណ្ឌិតសុ​ខអានមា​នប្រសា​ សន៍ឱ្យ ថា​ យើងក៏ជំ​រុញយុទ្ធ​នាការ​កាត់​បន្ថយ​ការប្រើ​ប្រាស់ថ​ង់ប្លាស្ទី​កតាម​ រូបម​ន្ត 3Rs (Reduce, Reuse, Recycle) “កាត់បន្ថយ​ការ​ប្រើ​​ប្រាស់ ប្រើប្រាស់​ឲ្យបានច្រើន​ដង និងកែ​ច្នៃប្រើប្រា​ស់ឡើង​វិញ” និង​ប្តេជ្ញាល​ប់បំបា​ត់ថង់ប្លាស្ទីក​ហើរតាម ​ខ្យល់ឲ្យបា​នមុនឆ្នាំ២០១៥​ ដែលនេះគឺ​ជាអនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់ស​ ម្តេចតេ​ជោនាយករដ្ឋ​មន្ត្រី​យើង​ខ្ញុំ។
យោង​តាមស​ន្ទរកថារ​បស់ឯក​ឧត្តម ប​ណ្ឌិត សុខ​ អាន​បានឱ្យដឹ​ងថា ព្រះរា​ជាណាច​ក្រក​ម្ពុជា​មានរម​ណី​យដ្ឋាន​ទេស​ចរណ៍​ជាច្រើន​ដែលស​ក្តិសម​ សម្រាប់ទេ​សចរណ៍​វប្បធម៌។ ក​ម្ពុជាប្រក​បដោយ​ទាយ​ជ្ជ​ទាន​ដ៏សម្បូ​របែប​ មានកា​រទាក់​ទាញខា​ងធម្ម​ជាតិ និ​ងបរិ​ស្ថានធ​ម្មជាតិ​ដ៏ស្រស់​ត្រកាល​ រួមមាន​ ព្រៃ ​ស្ទឹង ​ទន្លេ ​បឹងបួរ​ ឆ្នេរសមុទ្រ​ខ្នាតអន្ត​រជាតិ ​កោះ និ​ងសត្វ​ព្រៃ ជា​ពិសេស​សត្វផ្សោ​តមេគ​ង្គដ៏ក​ម្រ។ បុ​ព្វបុរ​សខ្មែរ​បានបន្សល់​ទុកឲ្យយើង​ នូវបេតិក​ភ័ណ្ឌរូ​បីយ និង​អរូបីយជា​អាទិ៍ប្រាង្គ​ប្រាសាទ​ សិល្បៈ​ និងរ​បាំបុរា​ណ។ការ​ទាក់ទាញ​ខាង​វប្បធម៌ និង​ធម្មជាតិ​មាន​សណ្ឋាគារ​ខ្នាត​អន្តរជាតិធំៗ​ជាច្រើនចាប់​ពីផ្កាយ​៣ រហូតដល់​ផ្កាយ៥ (រួមមាន​ប្រមាណ​ ៤៥០​សណ្ឋាគារ​នៅទូទាំង​ប្រទេស និង​នៅដោ​យឡែក​នៅខេត្ត​សៀមរាបមាន​ជាង ​១០០​សណ្ឋាគារ) រមណីយដ្ឋាន ​ ព្រម​ទាំង​នយោបាយ​បើក​ចំហរ​ជើង​មេឃ ដែល​ជា​នយោបាយ​ផ្តួច​ផ្តើម​ដោយ​សម្តេចតេជោនាយករដ្ឋ​មន្ត្រី​បានធ្វើឱ្យ ​ភ្ញៀវ​ទេសចរអន្តរជាតិ​ចូល​មក​ទស្សនាកម្ពុជា​បាន​កើនឡើង​រហូត​ដល់​២,៨៨លាន​ នាក់​ក្នុង​ ឆ្នាំ២០១១ ដែល​ឆ្នាំ​១៩៩៣ យើង​ទទួលបាន​​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ១១​៨ ០០០ នាក់​តែ​ប៉ុណ្ណោះ។ ក្នងរយៈ​ពេល​​១០ខែ ឆ្នាំ២០១២នេះ កម្ពុជា ​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ២,៨លាន​នាក់ក្នុង​កំណើន ២៣,៧% ក្នុង​នោះ​ខេត្ត​សៀមរាបទទួលបាន​ទេសចរ​អន្តរជាតិ​ចំនួន ១,៦ លាន​នាក់ ក្នុង​កំណើន ៥៧,៤%  ធៀប​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ២០១១។
ទាក់ទង​និងកំណើន​ភ្ញៀវទេសចរ​នេះឯកឧត្តម​បណ្ឌិត សុខ​ អាន ​បានមាន​ប្រសាសន៍ប​ញ្ជាក់ថា ​យើង​រំពឹង​ទុកថា​នៅ​ក្នុង​ឆ្នាំ​២០១២​នេះ យើងទទួលបាន​ទេសចរ​ចំនួន ​៣,៣លាន​នាក់ ក្នុង​នោះ​សៀមរាប​នឹងបានចំនួន​ប្រមាណ​ ២លាន​នាក់។ នៅ​ថ្ងៃទី០៣ ​ខែធ្នូ ឆ្នាំ២​០១២​នេះ យើង​នឹងប្រារព្ធ​ពិធីអបអរសាទរ​ការ​មក​ដល់​នៃ​ភ្ញៀវលើកទី២លាន​នាក់ មក​កាន់​ខេត្ត​សៀមរាប​តាម​ផ្លូវ​អាកាស។ ជាមួយ​និង​បេតិភ័ណ្ឌ​វប្បធម៌ ធម្មជាតិ​សម្បូរ​ណ៍បែប​ អរិយធម៌ដ៏​រុងរឿង ​ស្ថិរភាព​នយោបាយ ​សុខ​សន្តិភាព​ សុវត្ថិភាព​ទូទាំង​ប្រទេស ឯ​កឧត្តម​ បណ្ឌិត​ សុខ អាន​មានប្រ​សាសន៍​បញ្ជាក់​ថា យើង​រំពឹង​ថា​នឹងទទួលបាន​ទេសចរ​អន្តរជា​តិប្រមាណ​ ៤,៥លាន​នាក់នៅឆ្នាំ​២០១៥ និង​ប្រមាណ ​៧លាន​នាក់​នៅឆ្នាំ​២០២០ ក្នុង​នោះ​ខេត្ត​សៀមរាប​នឹង​ទទួលបាន​ប្រមាណ ​៤លាន​នាក់។
ដើម្បីប​ម្រើឱ្យវិ​ស័យទេ​សចរ ​ឯកឧត្តម​ បណ្ឌិត​ សុខ អាន​មានប្រសាសន៍​ឱ្យដឹងថា ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ផែន​ការ​យុទ្ធសាស្ត្រ ពិសេស​ការពង្រីក​គោលដៅ​ទេសចរណ៍​ និង​ការ​ធ្វើ​ពិពិធកម្ម​ពីតំបន់​សៀមរាប​អង្គរទៅ​កាន់​តំបន់​បឹង​ទន្លេសាប ​តំបន់​ប្រាសាទ​ព្រះវិហារដែល​ជា​គោល​ដៅ​ទេសចរណ៍​​បេតិកភ័ណ្ឌ​ទី២​ តំបន់​អេកូ​ទេសចរណ៍​ និង​តំបន់​ឆ្នេរ​សមុទ្រដែល​​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​សមាជិក​ក្លិប​ ឆ្នេរ​សមុទ្រ​​ដ៏ស្អាត​បំផុត​លើ​ពិភព​លោក និង​ត្រូវ​បាន​ប្រសិទ្ធនាម​ថាជា “តារា​រះ​នា​ទិស​និរតី” ។ ម្យ៉ាង​ទៀត យើង​យក​ចិត្ត​ទុកដាក់​ខ្ពស់​ដល់​ការ​អភិវឌ្ឍ​បៃតង​ និង​ការ​រៀបចំ​សណ្តាប់​ធ្នាប់​ របៀបរៀបរយ និង​សោភ័ណ្ឌភាព​ទីក្រុង​ ទីប្រជុំ​ជន​នៅ​តំបន់​ទេសចរណ៍។ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញនូ​វយុ​ទ្ធនាការ​ប្រលង​ប្រណាំង​ “ទីក្រុ​ងស្អាត ​រមណីយ​ដ្ឋាន​ស្អាត សេ​វាល្អ” ពិសេស ​ការ​ដាក់​ចេញ​នូវ​ស្តង់ដារ​ទីក្រុង​ទេសចរណ៍​ស្អាត​កម្ពុជា​ ដែល​អាស៊ាន​បាន​យក​ជាគំរូ​ក្នុង​ការ​រៀបចំ​ស្តង់ដារ​ទីក្រុង​ទេសចរណ៍​ស្អាត​ អាស៊ាន។​ យើង​ក៏យក​ចិត្ត​ទុកដាក់​ផង​ដែរ​ក្នុង​ការ​រៀប​ចំ​ទីក្រុង​ បៃតង “Eco-City” ដោយ​រៀបចំ​ឲ្យ​មាន​ផ្លូវ​ថ្មើរ​ជើង ផ្លូវ​ជិះ​កង់​ ការ​ប្រើ​បច្ចេក​វិទ្យា​បៃតង និងថាម​ពល​កកើត​ឡើង​វិញ​។
ទន្ទឹមនិ​ងការស្វាគមន៍​ចំពោះប្រតិ​ភូអន្តរជាតិ​ដែលបាន​មកចូល​រួមនិង​ ថ្លែងអំណ​រគុណចំពោះគ​ណៈកម្មាការ​រៀបចំវេ​ទិការអ​ង្គ លើក​ទី១​២ នៃវេ​ទិកាទេ​សចរណ៍​ អន្តរតំបន់អា​ស៊ីបូព៌ា ​(12th East Asia Inter-Regional Tourism Forum, EATOF) ​ឯកឧត្ត​ម ប​ណ្ឌិត សុ​ខ អា​ន បាន​ថ្លែងស្វា​គមន៍​ចំពោះ​ការ​បង្កើត​ឲ្យ​មាន​មជ្ឈម​ណ្ឌល​ស្រាវជ្រាវ​ និង​អប់រំ EATOF ។
ឯកឧត្តម​ ស៊ូ ភី​រិន អភិ​បាលគណៈ​អភិបាលខេ​ត្តសៀម​រាបបាន​មានប្រ​សាសន៍​ឱ្យដឹងថា​ ក្នុង​ឆ្នាំ២០០៩​ ខេត្តសៀម​រាប​បាន​ក្លាយ​ទៅជាស​មាជិក​នៃ​វេទិកា​រនេះ។នៅឆ្នាំ២​០១០កិច្ចប្រ​ ជុំពេញអ​ង្គនៃ EATOF បានអ​នុម័តឱ្យខេ​ត្តសៀមរា​បធ្វើជាម្ចា​ស់ផ្ទះនៃកិ​ ច្ចប្រជុំលើ​កទី​១២ នៃ EATOF។
សូម​បញ្ជាក់​ថា គោល​ដៅអភិវឌ្ឍន៍​រយៈពេល​វែងរប​ស់ EATOF ដើម្បី​ឲ្យក្លាយ​ទៅជាវេ​ទិកាទេ​ សចរណ៍​សក​លមួយ​តាមរ​យៈការ​ពង្រឹង​តួនាទី​របស់​ខ្លួននៃ​ការស្នើ​ឡើងនូ​វជម្រើ ​សគោល​នយោបា​យផ្សេង​ៗ ការផ្តោះ​ប្តូរព័ត៌​មានទេ​សចរណ៍​និងកា​រពិភាក្សា​ ពីបញ្ហា​ទេសច​រណ៍ជា​សកល​នាពេល​បច្ចុប្បន្ន​។ ខេត្ត​ជាសមាជិ​កទាំង១​២ រប​ ស់ EATOF រួមមានខេត្ត ៖ ស៊ី​ប៊ូ Cebu (ហ្វីលីពីន)​ ឈៀ​ងម៉ៃ Chiang Mai (ថៃ) កាង​វុន Gangwon (កូរ៉េ) ជី​លីន Jilin (ចិន) ព្រីម៉ូ​ស្គី Primorsky (រូស្សី)ក្វាង​និញ Quang Ninh (វៀត​ណាម​) សារាវ៉ាក់Sarawak (ម៉ាឡេ​ស៊ី) តូ​តូរី Tottori (ជប៉ុ​ន) តូវ Tuv (ម៉ុងហ្គោ​លី) ជោគ​ហ្សាកា​តា Yogyakarta (ឥណ្ឌូ​នេស៊ី) សៀម​រាប (កម្ពុ​ជា) ហ្លួង​ប្រាបា​ងLuang Prabang (ឡាវ)។
ប្រតិ​ភូដែលចូ​លរួមកិច្ច​ប្រជុំពេញ​អង្គ លើក​ទី១២ ​នៃវេទិកាទេ​សចរណ៍ ​អន្តរតំបន់​អាស៊ីបូ​ព៌ា (12th East Asia Inter-Regional Tourism Forum, EATOF) គឺជាអ​ភិបាល​ខេត្ត ម​ន្ត្រីជាន់ខ្ព​ស់នៃខេត្ត​ជាសមា​ជិក គ្រឹះ​ស្ថាននិ​ងសាក​លវិទ្យា​ល័យនៃ​ ស្រាវជ្រា​វមួយ​ចំនួន​និងអ្ន​កចូល​រួមពី​ឧស្សាហ​កម្មទេ​សចរ​ណ៍ (ប្រតិ​បត្តិ​ករ​ទេសចរ​ណ៍ សណ្ឋាគា​រ សេវាដឹ​កជញ្ជូន ​ប្រតិបត្តិ​ករហិរ​ញ្ញវត្ថុ ពាណិ​ជ្ជកម្ម ​និងវិនិ​យោគក្រុ​មហ៊ុ​នពិ​គ្រោះ​យោ​បល់​។ល។)
របៀប​វារៈសំ​ខាន់ៗកិ​ច្ចប្រជុំ​ក្នុងរយ:​ពេល ​៤ថ្ងៃនេះមា​ន ចំនួន​៩ គឺ
១-កា​រអនុ​ម័តលើកា​រតែងតាំង​អគ្គលេខាធិ​ការថ្មី​រប​ស់ EATOF
 ២-ការ​បង្កើន​សមាជិក​ភាព តា​មរយៈវិសោ​ធនកម្ម​នូវបទ​បញ្ញតិ្តមួ​យចំនួន​របស់​ខ្លួន
​ ៣-កា​រគាំទ្រ​រួមគ្នា​ឆ្ពោះទៅរ​កការជំ​នះឲ្យបាន​នូវវិប​ត្តិទេសច​រណ៍នៅ​ក្នុងតំ​បន់
 ៤-ការ​កែប្រែនិង​ផែនការ​ធ្វើឲ្យប្រ​សើរឡើង​ផ្សេងៗចំ​ពោះកម្មវិ​ធីនានានៅ​ក្នុងមហា​សន្និ​បាត
 ៥-ការ​កែទម្រង់​លើកម្មវិធី​ប្តូរគ្នាមួ​យចំនួន​ជាលក្ខណៈព​ហុភាគី​
៦-ការ​ជំរុញដោ​យសមា​ជិកអស​កម្មឲ្យចូ​លរួមក្នុ​ងសកម្ម​ភាពផ្សេ​ង
 ៧-កា​រពង្រឹង​នូវទេស​ចរណ៍កី​ឡា តាមរ​យៈការ​ជំរុញឲ្យមា​នប្រតិក​ម្ម ទៅវិញ​ទៅមក​រវាង​ក្រុមកី​ឡានា​នានៅ​ក្នុងខេត្ត​សមា​ជិក
៨- ការ​បង្កើត​ និងកា​រគ្រប់គ្រ​ងមជ្ឈម​ណ្ឌល​ EATOF TREC (ម​ជ្ឈមណ្ឌល​ស្រាវជ្រា​វ និងអ​ប់រំ​វិស័យ​ទេសច​រណ៍)
 ៩-ការ​ជ្រើសរើ​សខេត្ត​ដែលត្រូវ​ធ្វើជាម្ចាស់​ផ្ទះសម្រាប់​មហាស​ន្និបាត​វេទិកា​ EATOF លើក​ទី១៤ នៅឆ្នាំ​២០១៤៕