Wednesday, July 3, 2013

កម្ពុជាឈប់ “ហាម” វិទ្យុបរទេសផ្សាយព័ត៌មានក្នុងការបោះឆ្នោត

ប្រភពៈ Daily News (ភាសាថៃ) ផ្សាយថ្ងៃទី ៣០ មិ​ថុនា  ២០១៣


          សេចក្តីថ្លែងការណ៍របស់ក្រសួងព័ត៌មានកម្ពុជាបញ្ជាក់ពីការអនុញ្ញាតឲ្យស្ថានីយ៍វិទ្យុគ្រប់ កន្លែងទូទាំងប្រទេសអាចផ្សាយកម្មវិធីគ្រប់ប្រភេទបានតាមធម្មតា ដោយសារក្រសួងការបរទេស​របស់សហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី (RFA) ចេញមករិះគន់ក្នុងពេលប្រហាក់ប្រហែល គ្នាថា រដ្ឋាភិបាលកំពុងតែបិទបាំងព័ត៌មាន និងបំពានសេរីភាពរបស់ប្រជាជនក្នុងការសម្តែងមតិ ក្រោយ​ ពីការប្រកាសឲ្យស្ថានីយ៍វិទ្យុបរទេសដែលបើកបណ្តាញភាសាខ្មែរក្នុងប្រទេសផ្សាយព័ត៌ មានពីរឿង ​ការបោះឆ្នោត “ជាអព្យាក្រឹត្យ” រហូតដល់ផុតថ្ងៃទី ២៨ កក្កដា ជាថ្ងៃបោះឆ្នោតទូទៅ ដែល​គ្រប់មជ្ឈដ្ឋានប៉ាន់ប្រមាណថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុខតែនឹងបាន​ជ័យជំនះ ដោយគ្មានការលំបាក ។