Wednesday, July 3, 2013

សហរដ្ឋអាមេរិកបានជំរុញប្រទេសកម្ពុជាឲ្យបោះបង់ចោល​នូវ​ការបិទផ្សាយវិទ្យុបរទេស


ប្រភព : Channel News Asia ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៣
          កាលពីថ្ងៃសុក្រកន្លងទៅនេះ សហរដ្ឋអាមេរិកបានរិះគន់យ៉ាងខ្លាំងទៅលើការបិទផ្សាយ​របស់វិទ្យុបរទេស​ដោយរដ្ឋាភិបាលកម្ពុជា នៅមុនពេលការបោះឆ្នោតក្នុងខែក្រោយនេះ ថាជា «ការ​រំលោភបំពានយ៉ាងខ្លាំង»ទៅលើ​សេរីភាពសារព័ត៌មាន។
          លោក Patrick Ventrell អ្នកនាំពាក្យរងរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក​បានមាន​ប្រសាសន៍​ថា ក្រសួងព័ត៌មានរបស់កម្ពុជាបានចេញផ្សាយនូវបទបញ្ជាមួយ ដែលបិទការផ្សាយ​កម្ម​វិធី​វិទ្យុ ដែល​បង្កើតដោយបរទេសសំរាប់រយៈពេល ៣១ថ្ងៃ មុនពេលការបោះ​ឆ្នោត​ក្នុង​ថ្ងៃ​ទី​២៨ ខែ​កក្កដា ​ខាងមុននេះ។
          លោកបានប្រាប់អ្នកព័ត៌មានថា «នេះជាបទបញ្ជាមួយ ដែលរំលោភបំពានយ៉ាងខ្លាំង​ទៅ​លើ​​​សេរី​ភាព​​សារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ហើយផ្ទុយទៅនឹងដំណើរ​ការប្រជា​ធិប​តេយ្យ»។
          «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពបែបនេះ ហើយក៏បានជំរុញឲ្យ​រដ្ឋា​ភិ​បាល​កម្ពុជាធ្វើការពិចារណាឡើងវិញចំពោះសេចក្តីសម្រេចនេះ»។
          វិទ្យុអាស៊ីសេរី(Radio Free Asia-RFA)បានរាយការណ៍កាលពីថ្ងៃសុក្រនេះថា កម្មវិធីខ្មែរ​របស់ពួកគេ ព្រមទាំងកម្មវិធីខ្មែររបស់វិទ្យុអាមេរិក និងអូស្ត្រាលី (Voice of American and Radio Australia) នឹងត្រូវបានបិទផ្សាយ ក្រោមបទបញ្ជានេះ។
          លោក Ventrell បានព្រមានទៅលើសេចក្តីសម្រេចរបស់រដ្ឋាភិបាលកម្ពុជា​ដែលបាន​បង្ក​ឲ្យមានភាពងឿយឆ្ងល់ទៅលើ«បំណងប្រាថ្នា និងការជឿជាក់នៃដំណើរការណ៍បោះឆ្នោត បើ​ទោះ​​​​បី​​​ជាមន្ត្រីកម្ពុជាបានចុះផ្សាយជាសាធារណៈថា ពួកគេមានបំណងចង់ឲ្យមានការ​បោះ​ឆ្នោត​​​ដោយ​​​ភាពសេរី និងយុត្តិធម៌ក៏ដោយ។
        យុទ្ធនាការបោះឆ្នោតជាផ្លូវការសំរាប់ការបោះឆ្នោតជាសកល​ក្នុងខែក្រោយ​នេះ​ ដែល​គេរំ​ពឹង​ថា នឹងត្រូវទទួលជ័យជំនះដោយបុរសខ្លាំង លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃព្រ​ហស្បតិ៍ ហើយ។​                                                                         

          ខណៈដែលគណបក្សនយោបាយទាំងអស់បានទទូចសុំសន្លឹកឆ្នោតពីអ្នកបោះឆ្នោត ហើយ​​បាន​បង្កើតព្រឹត្តិការណ៍ជាសាធារណៈនោះ អ្នកសង្កេតការណ៍មួយចំនួន បាន​មាន​ប្រ​សាសន៍​ថា មាន​ឱកាសតិចតួចណាស់ចំពោះការរបូតចេញនូវកៅអីរបស់លោក ហ៊ុន សែន នឹង​គណ​បក្ស​​​ប្រជា​ជនកម្ពុជា ដែលបានឈ្នះឆ្នោតពីរលើកយ៉ាងភ្លូកទឹកភ្លូកដី បើ​ទោះ​បី​ជាមាន​ការ​ចោទ​ប្រកាន់​​ថា មានភាពមិនប្រក្រតី និងការបន្លំសន្លឹកឆ្នោតក៏ដោយ។