Thursday, August 22, 2013

ឯកឧត្តម ផៃ ប៊ុនឈឿន បើកកិច្ចប្រជុំគណៈអភិបាលខេត្ត នៅសាលាខេត្តកណ្តាល

នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៣ នៅ​សាលា​ខេត្ត​កណ្តាល​មានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត ក្រោម​អធិបតីភាព៖ ឯកឧត្តម ផៃ ប៊ុនឈឿន ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន និង​ជា​អភិបាល​ខេត្តកណ្តាល ។

របៀបវារៈនៃកិច្ចប្រជុំមាន៖
១-ពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍រីកចម្រើន ខែសីហា នៃការអនុវត្តផែនការសកម្មភាពរយៈពេល ៣​ខែ​(កក្កដា សីហា កញ្ញា) ឆ្នាំ២០១៣ របស់រដ្ឋបាលខេត្ត

២-ពិនិត្យពិភាក្សាជាបឋមលើផែនការចំណូល-ចំណាយ​ថវិកាឆ្នាំ ២០១៤របស់រដ្ឋបាលខេត្ត

៣-ពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០១៤-២០១៦ របស់រដ្ឋបាលខេត្ត

៤-ពិនិត្យពិភាក្សាលើសេចក្តីព្រាងប្រតិទិនស្តីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០១៤-២០១៦ របស់រដ្ឋបាលខេត្ត

៥-ពិនិត្យពិភាក្សាលើរបៀបវារៈកិច្ចប្រជុំសាមញ្ញលើទី ៥២ ក្រុមប្រឹក្សាខេត្តថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៣ ៕