Thursday, March 6, 2014

ទស្សនៈ រក​ឃើញ​សីលធម៌​ថ្មីមួយ

ខ្ញុំគិតថា ខ្ញុំ​ឆ្លើយ​តប​យឺត​ជាជាង​មិន​បាន​ឆ្លើយ​តប។ ក្នុង​ន័យ​នេះ​ខ្ញុំ​គួរ​តែ​ស្វាគមន៍​​ការ​ប៉ុន​ប៉ង​របស់​លោក Gareth Evans(ចេញផ្សាយថ្ងៃ ២៨ កុម្ភៈ ឆ្នាំ២០១៤)​ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ពិចារណា​​ផ្នែក​សីលធម៌​នៅ​ក្នុង​បញ្ហា​រដ្ឋាភិបាល និងបញ្ហាការទូត បើ​ទោះ​បី​ជា​ការប៉ុនប៉ងនោះ វា​យឺតពេលបន្ដិច​ទៅ​ហើយក៏ដោយ។

ពេល​អានអត្ថបទ​ដែល​សរសេរ​ដោយមាន​កំហឹង​របស់គាត់​ ​អំពី​ការ​សម្លាប់​កម្មករ​ ៥នាក់ ដែល​​បាន​ធ្វើ​បាតុកម្ម​​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ខែ​មករា​កន្លង​ទៅ​នោះ វា​មិន​អាច​ទៅ​រួច​ទេ ដែល​មិនឲ្យ​រំលឹក​ពី​ការ​ព្រួយ​បារម្ភ​មិន​គ្រប់​ជ្រុង​ជ្រោយ ក្នុង​នាម​ជា​​រដ្ឋ​មន្ដ្រី​ការ​បរទេស​របស់​ប្រទេស​​អូស្រ្ដា​លី កាល​ពី​ទសវត្ស ឆ្នាំ​១៩៨០ នៅ​ពេល​ដែល​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​សម្លាប់​ប្រជាជន​រាប់​ម៉ឺន​នាក់ នៅ​ក្នុង​ទីម័រ​ខាង​កើត​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​របស់​ប្រទេស​អូស្ដ្រាលី​នោះ​ឡើយ។

តាម​ការពិតកេរ្តិ៍ឈ្មោះរបស់ លោក Evans បានធ្លាក់ចុះគួរកត់សម្គាល់នៅ​ពេល​ដែល​គាត់​ត្រូវគេថតជាប់ពេលដែលលើកកែវស្រាសំប៉ាញ ជាមួយឧត្ដមសេនីយ៍​​ឥណ្ឌូនេស៊ី​ដែលបាន​ដឹកនាំ​ការសម្លាប់នេះដោយផ្ទាល់។ វាហាក់ដូចជាថា សីលធម៌ជា​ចំណុច​ចុងម្ជុល​ដែកឈាន​មួយ​របស់ លោក Evansដែលវាមិនមែនជាការពិត និងយុត្តិ​ធម៌ទេ ប៉ុន្តែវា​ជាប្រភព​ប្រេង​នៃឆ្នេរ​សមុទ្រ​របស់​ប្រទេសទីម័រ។

ហើយវាជាការពិបាកដើម្បីគេចវេស​​ពីការសង្ស័យដែល​ថា​ ជាការ​កំណត់​ពេល​វេលា​​នៃ​បូជនីយកិច្ច​សីលធម៌ថ្មីរបស់ លោកEvans ដែល​បាន​ផ្ដល់​ផល​ប្រយោជន៍​ដ៏​ធំ​ធេង​មួយ​នៃ​នយោបាយប្រទេសអូស្ត្រាលី។ ដូចដែល​បាន​រាយការណ៍​យ៉ាងទូលំ​ទូ​លាយ​មក ​រដ្ឋាភិបាល​អូស្ដ្រាលី​​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​គណបក្ស​ Liberal Party គឺកំពុងបញ្ចុះ​បញ្ចូល​ប្រទេស​កម្ពុជា​ឲ្យ​​ទទួលយកជនភៀសខ្លួនខ្លះ​ ដែល​រដ្ឋាភិបាលអូស្ត្រាលី​និរទេសចេញផ្ទុយពីច្បាប់អន្តរជាតិ។ ក្នុង​នាម​ជាអ្នកនយោបាយ​ដ៏យូររបស់គណបក្ស Labor Party លោក Evans បាន​ដឹង​ពី​របៀប​បោះ​ដុំ​ដែក​ដាក់​លោក ហ៊ុន សែន ដើម្បី​ឲ្យ​ប៉ះ​លោកTony Abbott នាយករដ្ឋមន្ត្រីអូស្ត្រាលី។

ការព្រួយបារម្ភអំពីសីលធម៌របស់លោក Evans នឹងត្រូវគេបញ្ចុះបញ្ចូលឲ្យមានការ​កត់​សម្គាល់ថែមទៀត ប្រសិនបើគាត់បានពង្រីករឿងនេះ ទៅដល់​ការ​រំលោភ​លើ​ជន​ភៀស​ខ្លួន​ដែល​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាលអូស្ត្រាលី​ ដែល​បូករួម​ទាំង​រដ្ឋាភិបាល​មុន​របស់​គណបក្ស Labor Party ។ ការរំលោភបំពាននេះ​ ជាលទ្ធផល​បាន​បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់ជីវីតច្រើន​ជាង ៥នាក់ ឆ្ងាយ​ណាស់​៕

ដោយ  Allen Myers