Wednesday, March 19, 2014

“ធ្វើប្រសើរជាងថា”



(បទពាក្យប្រាំបី)

-   ពាក្យស្លោកមួយឃ្លាបានលើកសរសើរ          អ្នកដែលបានធ្វើប្រសើរជាងថា
    ចាត់ជាពាក្យពិតគួរពិចារណា                      ជាបាវចនាបុព្វបុរស                             
-   ពលរដ្ឋកម្ពុជា សុទ្ធតែចងចាំ                       គ្រាន់តែ ឆ្នាំ ប្រាំបីខែសោះ
    ខ្មែរស្លាប់រាប់លាន រស់ទាំងក្រៀមក្រោះ         “សម័យលោតផ្លោះខ្មែររស់ទាំងភ័យ       
-   សម្តេចទាំង បានធ្វើពលិកម្ម                   សស្រាក់សស្រាំប្រចាំយប់ថ្ងៃ
    ហ៊ានប្តូរជីវិត ដណ្តើមយកជ័យ                    ពីបនប្រល័យពូជសាសន៍ជាតិឯង           
-   ខ្មែរសល់ពីស្លាប់ ប្រញាប់ម្នីម្នា                     ខំពួតដៃគ្នា ពុះពារស្វះស្វែង
    កសាងជីវភាពតាមការជាក់ស្តែង                 កាប់គាស់លីសែង ប្រឹងប្រែងរែកពុន        
-   សព្វថ្ងៃកម្ពុជាកំពុងអភិវឌ្ឍ                          ចំរើនធំធាត់ គ្រាន់បើជាងមុន
    ស្ពានផ្លូវខ្វាត់ខ្វែង សាលាគ្រប់ធុន                មនុស្សម្នាមហាជន មានប្រាក់កាសចាយ  
-   រោងចក្រសហគ្រាសវារីអគ្គិសនី                  នៅគ្រប់ទិសទី ទំនប់ប្រឡាយ
    វត្ត មន្ទីរពេទ្យ ពេញពាសជិតឆ្ងាយ               សុខភាពស្រស់ស្រាយ ទឹកមុខភ្លឺថ្លា         
-   ពុំគួរមានខ្លះ ចេះត្រឹមនិយាយ                     ពូកែទ្រឹស្តី លកលៃសង្ហា
    អាងខ្លួនបរទេស ពូកែភាសា                       ចេះត្រឹមតែថា ថាខ្លួនស្អាតស្អំ             
-   ខ្លះជាសមាគមអ្នកប្រជាធិបតេយ្យ                ឆ្កាជើងឆ្កាដៃ ធ្វើឫកបែបហំ
    លើកពីសិទ្ធិមនុស្សឲ្យគេច្រឡំ                 រុងរឿងឧត្តម ប្រសើរខ្លាំងក្លា                   
-   ម្នាក់ៗគេតែងពោលពាក្យរិះគន់                   ចុះតើពេលមុនលោកនៅឋានណា
    ពេលពលរដ្ឋខ្មែររងទុក្ខខ្លោចផ្សា                  តើលោកដឹងថា ទុក្ខខ្មែរគ្មានល្ហែ              
-   ទើបតែពេលនេះ បានគេចេញមុខ                ហាក់ស្គាល់សុខទុក្ខជនបទស្រុកស្រែ
    គេថាស៊ូស្លាប់ដើម្បីជាតិខ្មែរ                        ដឹកនាំពូកែឲ្យខ្មែរហ៊ឺហា                         
-   ចេះត្រឹមស្រែកជេរខ្មែរណាសរសើរ              ក្មេងចេះត្រឹមដើរក៏ចេះស្តីថា
    ជេរគេជេរឯងតាមតែចិន្តា                           បន្លឺវាចាសាស័ព្ទឆ្លើយឆ្លង                      
-   ល្មមៗបានហើយវីរបុរស”                         ចិត្តជាកូនប្រុស សុំមើលគេផង
    អាចខ្លួនដុកទ័របរទេសក្រោយខ្នង                អាចផ្លោះរបង អាចឡើងយន្តហោះ          




ដោយ មូល  មិត្ត