Tuesday, April 1, 2014

ឯក​អគ្គ​រដ្ឋ​​​ទូត​​​ឡាវ​​​ចាត់​​​ទុក​​​សម្តេច​​​តេជោ​​​ជា​​ព្រឹទ្ធ​​​បុរស ​នៃ​នាយក​​រដ្ឋ​​មន្ត្រី​​​ក្នុង​​ពិភព​​លោក

ឯកឧត្តម យ៉ាសេង ឡាវ (Yaseng Lao) ឯកអគ្គរដ្ឋ​ទូត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រមា​និត​ឡាវ​ប្រចាំ​ព្រះរាជា ​ណា​ចក្រ​កម្ពុជានា​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ បាន​ចាត់ទុក​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ជាព្រឹទ្ធបុរស​នៃនាយករដ្ឋមន្រ្តី​ក្នុង​ពិភពលោក ដែល​បាន​នាំប្រទេស​កម្ពុជា​ពី​សង្រ្គាម​មក​កាន់សន្តិភាព និងការអភិវឌ្ឍ​។
 
នៅក្នុង ​ជំនួប​សម្តែង​ការគួរសម និង​ជម្រាបលា​នៅវិមានសន្តិភាព ​ឯកឧត្តមបណ្ឌិត កៅ គឹម​ហួន រដ្ឋមន្រ្តី​ប្រតិភូអម​នាយករដ្ឋមន្រ្តី​បាន​ឲ្យដឹង​ថា ឯកឧត្តម​ឯកអគ្គ​រដ្ឋទូតឡាវ​ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​ការ​ទូត​ពី​កម្ពុជា ​បាន​សម្តែង​នូវការ​កោតសរសើរ សម្តេច​តេជោនា​យក​រដ្ឋ​មន្រ្តី ដោយចាត់ទុក​សម្តេចតេជោ​​ជាព្រឹ​ទ្ធបុរស​នៃ​នាយក​រដ្ឋមន្រ្តីក្នុង​ពិភពលោក ដោយសារ​សម្តេច​មាន​បទ​ពិសោធន៍ ៣ទសវត្សរ៍ ក្នុង​ការដឹកនាំ​ប្រទេស​កម្ពុជា ជាពិសេស​ធ្វើឲ្យកម្ពុជា មាន​សុខ​សន្តិភាព សន្តិសុខ ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​លើគ្រប់​វិស័យ ដូចជា វិស័យ​ហេដ្ឋា​រចនា​សម័្ពន្ធ ការ​អភិវឌ្ឍន​ធន​ធាន​មនុស្ស ការ​នាំអង្ករ​ចេញ វិស័យ​កាត់ដេរ​ជាដើម ដែល​កត្តា​ទាំង​អស់​នេះ​ហើយ​ជាការបង្កើន​ចំណូល​សម្រាប់​ប្រទេស​ជាតិ ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច ធ្វើឲ្យ​អត្រានៃ​ភាព​ក្រីក្រត្រូវ​បាន​កាត់​បន្ថយ​អស់ ៨០%។​
 
 សូម ​បញ្ជាក់​ថា នៅក្នុងបេសក​កម្មការទូត ៤ឆ្នាំ​នៅកម្ពុជា​ឯកឧត្តម Yaseng Lao បាន​រៀបចំ​ដំណើរទស្សន​កិច្ច​របស់ថ្នាក់​ដឹកនាំ​កំពូល​ជាច្រើន​ដង ហើយ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ មាន​ប្រ​មុខ​រដ្ឋាភិបាល​ឡាវ​បាន​មកធ្វើទស្សនកិច្ច​នៅ​កម្ពុជា​ចំនួន ៥ដង ហើយស​ម្តេច​តេជោ​នាយក​រដ្ឋមន្រ្តីបា​នអញ្ជើញ​ទៅប្រ​ទេសឡាវ​ចំនួន ៣ដង។ ក្រៅពីនេះ​ក៏មាន​ថ្នាក់​ដឹក​នាំជា​ន់​ខ្ពស់ នៃ​ប្រទេសទាំងពីរ​ទាំងស្ថាប័ននីតិប្បញ្ញត្តិ នីតិ​ប្រតិបត្តិ​បាន​អញ្ជើញ​បំពេញ​ទស្សន​កិច្ចទៅវិញ​ទៅមក​ផង​ដែរ។ នៅក្នុង​ក្របខណ្ឌ​ទ្វេភាគី ប្រទេសទាំងពី​របានចាត់ទុក​ថា បញ្ហា​ព្រំ​ប្រទល់​​ប្រទេស​ទាំងពីរ​ជាព្រំប្រទល់​ដែល​មានមិត្តភាព សន្តិភាព និង​កិច្ច​សហប្រតិបត្តិការ៕