ថ្លែង
នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤នេះ
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីនៃសកលវិទ្យាល័យអាស៊ី
អឺរ៉ុបចំនួន ១.៨២៣នាក់ ដែលបានបញ្ចប់ការ សិក្សា
ក្នុងឆ្នាំសិក្សា២០១១-២០១២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បានមានប្រសាសន៍បង្ហាញពីដំណើរការជាធម្មតានៃជីវភាពប្រជាពលរដ្ឋក្នុង
សង្គមកម្ពុជា និងការងារដោយរលូនរបស់រាជរដ្ឋាភិបាល ទាំងការងារ
នយោបាយ សេដ្ឋកិច្ច
ជាពិសេសនៅក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ
កន្លងទៅថ្មីៗនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ដំណើរការធម្មតាទាំងអស់
ចូលឆ្នាំចូលអ៊ីចឹង!... អ្នកណាចង់នៅចូល ក្នុងស្រុកក៏ចូលទៅ
អ្នកណាគេចេញទៅក្រៅប្រទេសក៏ទៅ!... អ្នកណាទៅលេងសៀមរាប ក៏ទៅៗ អ្នក
ណាទៅលេងក្រុងព្រះសីហនុក៏ទៅៗ អ្នក ណាទៅរតនគិរីក៏ទៅៗ
រឿងវាតែប៉ុនហ្នឹង!”។
បើទោះជាយ៉ាងណាក៏ដោយ ដើម្បីធានាឲ្យដំណើរការជាធម្មតារបស់ជីវភាពសង្គម
ក៏ដូចជាការងាររបស់មន្ត្រីរាជការក្នុងស្ថាប័នរដ្ឋ
សម្ដេចតេជោបានក្រើនរំលឹកជាថ្មីម្ដងទៀត
ឱ្យថ្នាក់ដឹកនាំស្ថាប័នរបស់រាជរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះ
ការបើកប្រាក់ខែ របស់មន្ត្រីរាជការឱ្យបាននៅក្នុងខែនីមួយៗ
ដោយមិនឱ្យការបើកប្រាក់ខែ ហួសទៅដល់ ៤០ថ្ងៃ ៥០ថ្ងៃ ឬ៦០ថ្ងៃ
ដូចមុនទៀតនោះទេ។ សម្ដេចតេជោមានប្រសាសន៍ថា៖
“ប្រាក់ខែរបស់យើងវាមិនច្រើនទេ
ប៉ុន្តែបើបើកទាន់ពេលវាក៏សម្រួលរឿងច្រើនដែរ
ហើយរឿងហ្នឹងក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
តាមឱ្យជាប់! ខ្ញុំអត់ឱ្យរឿងនេះមួយរបូតទេ របូតរឿងហ្នឹង
ទទួលខុសត្រូវដោយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ,
អត់ឱ្យរបូតបានទេ!...”។ សម្ដេចបន្តថា “មួយខែមាន តែ៣០ថ្ងៃ ឬ ៣១ថ្ងៃ
តែប៉ុនហ្នឹង អត់មាន ១ខែ ៤០ថ្ងៃ ៥០ថ្ងៃ ៦០ថ្ងៃ ដូចកាលពីពេលមុនទេ
សុំបញ្ជាក់! សូមឱ្យដំណើរការវាទៅទាំងអស់។
ពាក់ព័ន្ធដល់
ការចរចាជាមួយបក្សប្រឆាំងសម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា
“និយាយម្ដងអីចេះ ម្ដងអីចុះ ខ្ញុំអត់និយាយរឿងនយោបាយទេ ខ្ជិល!
ទុកមួយកន្លែងទៅ! កុំខ្វល់ពេក!...”។ “អីចឹង ទេដំណើរការធម្មតា
វាអត់មានអី ព្រោះសង្គមប្រជាធិបតេយ្យ! ហើយនៅលើលោកិយ៍នេះ
វាអត់មានអ្វីដែលដូចគ្នាទាំងអស់ទេ វាមានអ្នកខ្លះ
គេសប្បាយទៅអ្នក ខ្លះគេយំទៅ ប៉ុន្តែធ្វើម៉េចឱ្យអ្នកសប្បាយ នោះ
វាច្រើនជាងអ្នកយំ នោះវាចប់រឿងហើយ!...
កុំខ្វល់ច្រើននិយាយតទៅវានាំបង្កើតរឿងតភាគ
អីចឹងខ្ជិលនិយាយ!...”។ សម្ដេចតេជោបានមានប្រសាសន៍ឲ្យដឹងដែរថា “១៨
ឧសភា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ស្រុក ខ័ណ្ឌ ក្រុងបោះទៅ!
អាហ្នឹងធម្មតា!គណៈកម្មាធិការជាតិ
រៀបចំការបោះឆ្នោតគេធ្វើការធម្មតារបស់គេទៅបក្សនយោបាយនានា រហូតដល់៥
ចុះឈ្មោះបោះឆ្នោតធម្មតា តើវាមានអីខុសធម្មតាឥឡូវហ្នឹង?
វាខុសតែអ្នកដែលធ្វើខ្លួនឯង ឱ្យខុសនោះ តើ!, ឧទាហរណ៍ គេចូលសាលា
ឯងអត់ ចូលសាលា អីចឹងចាប់បង្ខំឱ្យអ្នកចូលសាលា
ធ្វើតាមខ្លួនមិនចូលសាលាដែរ?... តែគេ ចូលសាលា, ចូលសាលាហើយអ្នកមិន
ចូលសាលា វានៅក្រៅសាលាហើយ វាចប់ ត្រឹមប៉ុណ្ណឹង!, ឱ្យយើងចូលសាលា
ហើយ អត់រៀន ដើម្បីរង់ចាំអ្នកនៅក្រៅសាលា អ្នកណាធ្វើកើត
ធ្វើវាមិនកើត ហើយមក បន្ទោសគេ!... ទៅហើយ!...”។
ទាក់
ទងទៅនឹងដំណើរទស្សនកិច្ចជាផ្លូវការ
និងជាប្រវត្តិសាស្រ្តទៅកាន់អាស៊ែបៃ ហ្សង់ និងបេឡារុសកាលពីពេលថ្មីៗនេះ
សម្តេចតេជោថ្លែងថា ដំណើរទស្សនកិច្ចនេះគឺ
មានគោលដៅលក់ទំនិញកម្ពុជាឲ្យគេ ដែលជាបញ្ហាធំ
និងមានគោលដៅទិញទំនិញពីគេ មកវិញដែលមានតម្លៃថោកផងដែរ ។
សម្តេចតេជោមានប្រសាសន៍ថា រឿងនយោបាយជា រឿងមួយ
ប៉ុន្តែការយកការទូតផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ
និងទេសចរណ៍ជាដើម ហើយការទូតបច្ចុប្បន្នគឺជាការទូតសេដ្ឋកិច្ច
ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ហើយ
យកបញ្ហាសេដ្ឋកិច្ចទៅពង្រឹងលើបញ្ហានយោបាយ។
សម្ដេចតេ
ជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផ្ដាំផ្ញើខ្លះទៅអ្នកច្បាប់
និងអង្គការក្រៅរដ្ឋាភិបាលសង្គមស៊ីវិលមួយចំនួន
ដែលបានរិះគន់ចំពោះរាជរដ្ឋាភិបាល
ដែលបានអនុម័តសេចក្ដីព្រាងច្បាប់ចំនួនបី
ដែលរៀបចំដោយក្រសួងយុត្តិធម៌
ថាមិនបានបញ្ជូនសេចក្ដីព្រាងច្បាប់ទាំងនោះ ឱ្យសង្គមស៊ីវិល
ដើម្បីបានផ្លាស់ប្ដូរយោបល់ជាមួយពលរដ្ឋនោះផងថា
វាគ្មានច្បាប់ណាដែលចែងថាឲ្យបញ្ជូនសេចក្តីព្រាងច្បាប់ទៅសង្គម
ស៊ីវិលត្រួតពិនិត្យនោះទេ គឺមានតែបញ្ជូនឲ្យរដ្ឋសភាអនុម័ត។
សម្ដេចតេជោបានមានប្រសាសន៍ថា
“បញ្ញត្តិច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ
គឺមិនអនុញ្ញាតឱ្យយើងទៅប្រគល់ឱ្យអ្នកណាក្រៅតែពី៖
អ្នកធ្វើសេចក្ដីព្រាងច្បាប់ ហើយគេបញ្ជូនមកគណៈរដ្ឋមន្ត្រី,
គណៈរដ្ឋមន្ត្រី មានកន្លែងសម្រាប់បញ្ជូន គឺសភា! គេអត់ប្រាប់ថា
ទៅអង្គការក្រៅរដ្ឋាភិបាល លោកនេះទេ, អត់ប្រាប់ទេ! សូមកុំអាល
ទារសិទ្ធិហួស!...” “សុំអស់លោកខ្លះមេត្តា ចេះខ្មាសអៀន
កុំទាមទារយកកិច្ចការរបស់គេទៅធ្វើ!... រួចច្បាប់នោះ
សួរថាអនុម័តបានទេ? លើកលែងតែអត់មានកូរ៉ុមប្រជុំ
តែមានកូរ៉ុមប្រជុំសំឡេងអនុម័តគ្រប់គ្រាន់គេ ធ្វើហើយ
កុំឆ្ងល់ពេក!”។
សូមបញ្ជាក់ថា និស្សិតជ័យលាភី ថ្នាក់ បរិញ្ញាបត្ររង, បរិញ្ញាបត្រ
និងបរិញ្ញាបត្រ ជាន់ខ្ពស់ នៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ចំនួន ១.៨២៣នាក់
ដែលបានបញ្ចប់ការ សិក្សា ក្នុងឆ្នាំសិក្សា២០១១-២០១២
បានទទួលសញ្ញាបត្រក្រោមអធិបតីភាព សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតលោក ឌួង លាង សាកលវិទ្យាធិការ
នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុបបានឱ្យដឹងថា ក្នុងចំណោមនិស្សិតជ័យលាភី
ដែលត្រូវទទួលសញ្ញាបត្រនេះក៏មាននិស្សិត អាហារូបករណ៍ របស់សម្តេចតេជោ
និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ៥២នាក់ ផងដែរ។
ព្រមជាមួយ សេចក្ដីរីករាយសាទរ និង សរសើរចំពោះនិស្សិតជាជ័យលាភី ក៏ដូច
ជា ការប្រឹងប្រែងរួមគ្នា ដែលធ្វើឱ្យវិស័យ អប់រំកម្ពុជា
បានរីកចម្រើននោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើ
ដល់គ្រប់គ្រឹះស្ថាន អប់រំទាំងរបស់រដ្ឋ និងឯកជនឱ្យបន្ត
ការយកចិត្តទុកដាក់លើការពង្រឹងគុណភាពអប់រំ
ឱ្យបានកាន់តែប្រសើរឡើងថែមទៀត៕
សម្តេចតេជោ
នាយករដ្ឋមន្រ្តីមានប្រសាសន៍ ថា
ខ្ញុំសូមថ្លែងនូវការអបអរសាទរចំពោះជ័យលាភី ដែលទទួលសញ្ញាបត្រ
នៅថ្ងៃនេះ ប៉ុន្តែសូមនិស្សិតទាំងអស់ចាំថា
ការសិក្សារបស់យើងមិនបញ្ចប់ត្រឹមថ្ងៃដែល
យើងទទួលសញ្ញាបត្រនាថ្ងៃនេះទេ និស្សិតទាំងអស់ត្រូវបន្តទៅ
ទៀតនៅក្នុងការសិក្សា របស់យើង ។ សម្តេចតេជោមានប្រសាសន៍ថា
គ្មានអ្នកណាមួយសិក្សាដោយចប់ថ្នាក់ បណ្ឌិតហើយ រួចហើយនិយាយថា ចប់នោះ
មិនមែនអញ្ចឹងទេ ហើយក៏សូម កុំនិយាយថា ខ្លួនធ្វើរដ្ឋមន្រ្តី
ធ្វើនាយករដ្ឋមន្រ្តី ឬឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី
ខ្លួនចេះអស់ហើយ មិន ចាំបាច់អ្នកណាប្រាប់នោះទេ ។
សម្តេចតេជោនាយករដ្ឋ
មន្រ្តីមានប្រសាសន៍ថា យើងទាំងអស់គ្នាត្រូវរៀនមិនឈប់ ហើយ
មនុស្សតែចូលក្នុងកម្រិតអភិរក្សហើយគ្រោះថ្នាក់ខ្លាំងណាស់ ។
យើងកុំភ្លេចថា សភាព ការណ៍ចេះតែវិវត្តន៍
ដែលតម្រូវឲ្យយើងតាមសភាពការណ៍នោះឲ្យជាប់ ។ ឥឡូវនេះ សម្ភារ ទំនើបណាស់
ប៉ុន្តែបើមនុស្សមិន ទំនើបក៏មិនដឹងធ្វើដូចម្តេចដែរ ។
សម្តេចតេជោ
ក៏បានអបអរសាទរការសរសើរចំពោះជ័យលាភី និងបានជំរុញដល់
គ្រប់គ្រឹះស្ថានអប់រំទាំងអស់ ទាំងគ្រឹះស្ថានអប់រំរបស់រដ្ឋ
និងឯកជនត្រូវបន្តការយកចិត្តទុក
ដាក់ពង្រឹងពីបញ្ហាគុណភាពអប់រំនេះឲ្យបានកាន់តែប្រសើរឡើងថែមទៀតផងដែរ។
សម្តេច តេជោនាយករដ្ឋ មន្ត្រីបានយកឱកាសនេះ
លើកឡើងពីកិច្ចការនានាជាច្រើនដែលសម្តេច
កំពុងបន្តយកចិត្តទុកដាក់គិតគូនិង ចុះហត្ថលេខាលើ ឯកសារជាច្រើន
ជាពិសេសការ ប្រគល់ប័ណ្ណកម្មសិទ្ធិ
ដែលកំពុងវាស់វែងដីធ្លីក្នុងក្របខណ្ឌនៃគោលនយោបាយចាស់ សកម្មភាពថ្មី
លើវិស័យដីធ្លី ដែលមាននិស្សិតអាស៊ី អ៊ឺរ៉ុបក៏បានចូលរួមនោះ៕