នៅ
ក្នុងឱកាសចូលជួបសម្តែងការគួសម ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤ នៅវិមានសន្តិភាព ឯកឧត្ដម Xu Qiliang
អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន
បានមានប្រសាសន៍ថា សម្តេចតេជោនាយករដ្ឋមន្ត្រី
ជាអ្នកនយោបាយមានបទពិសោធន៍ខ្ពស់
និងមានការគោរពស្រឡាញ់ពីប្រជាជនកម្ពុជា
និងការដឹកនាំរបស់សម្តេចបាននាំមកនូវការអភិវឌ្ឍគ្រប់វិស័យទាំង
អស់។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានថា ឯកឧត្ដម Xu Qiliang
បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ
ពីសំណាក់ឯកឧត្ដមប្រធានាធិបតី ឯកឧត្ដមនាយករដ្ឋមន្ត្រីចិន
ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី។
ឯកឧត្តមក៏បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង
និងអបអរសាទរចំពោះសមទ្ធិផលទាំងឡាយ
ដែលព្រះរាជាណាចក្រកម្ពុជាទទួលបាន
ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយឯកឧត្តមមានប្រសាសន៍ថា
ទស្សនកិច្ចរបស់ឯកឧត្ដមមកកាន់កម្ពុជានាពេលនេះ គឺត្រូវ
បានទទួលការអនុញាតពីឯកឧត្ដមប្រធានាធិបតី ហើយមានទិសដៅទី១,
បង្កើនការយល់ដឹងគ្នារវាងកម្ពុជា និងចិនជាយុទ្ធសាស្ត្រ។ ទី២,
ជំរុញកិច្ចសហប្រតិបត្តិការដែលផ្ដល់នូវផលប្រយោជន៍ទៅវិញទៅមករវាង
ប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងទី៣, ជំរុញទំនាក់ទំនងរវាងយោធា
នៃប្រទេសទាំងពីរ ជាពិសេសលើវិស័យអភិវឌ្ឍធនធានមនុស្ស
ក្នុងន័យធ្វើឲ្យប្រទេសទាំងពីរទទួលបាននូវភាពថ្កុំថ្កើងរុងរឿង។
សម្ដេចតេជោតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះការពាំ
នាំនូវ ការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្ដមប្រធានាធិបតី
ឯកឧត្ដមនាយករដ្ឋមន្ត្រី ហើយក៏បានថ្លែងអំណរគុណចំពោះឯកឧត្ដម Xu Qiliang
ដែលបានលើកឡើងនូវគោលដៅនៃការបំពេញទស្សនកិច្ចនេះ
និងក៏សូមស្វាគមន៍នូវរាល់គោលដៅដែលឯកឧត្ដមបានលើកឡើងផងដែរ៕