Monday, June 23, 2014

ប្រ​សិន​បើ​គណ​បក្ស CNRP អះ​អាង​ថានឹង​​និយាយ​ដើម្បី​ប្រ​ជា​ជន តើ​ភស្តុ​តាង​នៅ​ឯ​ណា​ ?​

 The Cambodia Daily ចុះថ្ងៃទី​ ២៣ ខែ មិថុនា ឆ្នាំ ២០១៤
         
          នៅ​ក្នុង​អត្ថ​បទ​បញ្ចេញមតិ​​របស់​​លោក​ស្រី​ មូរ សុខ​ហួរ ដែល​មាន​ចំណង​ជើង​ថា «​គោល​ដៅ​របស់​គណ​បក្ស​ CNRP គឺ​ដើម្បី​កសាង​អំ​ណាច​​ដល់​​ប្រ​ជា​ជន​ និង​ស្ថាប័ន​ជាតិមួយ​ចំនួន​ទៀត» (ចុះ​ផ្សាយ​នៅ​លើ​ទំព័រ​ទី​២២ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិ​ថុ​នា​)បាន​ប្រ​កាស​ថា​​«​ប្រ​ជា​ជន​កាន់​តែ​ហ៊ាន​និយាយ ហើយ​យើង​គួរ​តែ​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ​»​

          មធ្យោ​បាយ​មួយ​ក្នុង​ចំណោម​មធ្យោ​បាយ​ជា​ច្រើន​ទៀត​ដែល​ប្រ​ជា​ជន​កាន់​តែ​ហ៊ាន​និយាយ​គឺ​តាម​រយៈ​ប្រ​អប់​​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ឆ្នាំ​មុន។

          គណ​បក្ស​ CNRP បាន​អះ​អាង​ម្តង​ហើយ​ម្តង​ទៀត​ថា​​លទ្ធ​ផល​ជា​ផ្លូវ​ការ​​គឺ​វា​ខុស​ពី​ការ​ពិត​ ដែល​គណ​បក្ស​ប្រ​ឆាំង​មួយ​នេះ​ពិត​ជា​ទទួល​​បាន​​ចំនួន​៦៣​​អាសនៈ​​​ មិន​មែន​៥៣អាសនៈ​​នោះ​ទេ។ ប៉ុន្តែ​​គណ​បក្ស​ CNRP មិន​ដែល​បង្ហាញ​នូវ​​ការ​អះ​អាង​ជាក់​ស្តែង​ទេ​ ទាក់​ទិ​ន​ទៅ​នឹង​សន្លឹក​ឆ្នោត​សរុប​ក្នុង​ខេត្ត​ណា​មួយ៖ គឺ​ថា​ខ្លួន​មិន​បាន​បង្ហាញ​អ្វី​ទាល់​តែ​សោះ​ដែល​អាច​ត្រូវ​បាន​ពិនិត្យ​ដោយ​អ្នក​សង្កេត​ការ​ណ៍​ដែល​គ្មាន​ភាព​លំអៀង។​

          ​ប្រ​សិន​បើ​​លោក​ស្រី មួរ សុខ​ហួរ​ ពិត​ជា​ចង់​លើក​ទឹក​ចិត្ត​ដល់​ការ​សម្តែង​មតិ​របស់​ប្រ​ជា​ជន​មែន ខ្ញុំ​ស្នើ​ឲ្យ​លោក​ស្រី​បង្ហាញ​នូវ​ការ​អះ​អាង​ដ៏​ពិត​ប្រា​ក​ដ​អំ​ពី​តួ​លេខ​របស់​គណៈ​កម្មា​ធិ​ការជាតិ​​រៀបចំ​ការ​បោះ​ឆ្នោត​ពី​ខេត្ត​មួយ​ចំនួន​ដែល​ខុស​ ឬ​ក៏​សារ​ភាព​ថា​ការ​អះ​អាង​របស់​​គណ​បក្ស​ CNRP ថា​ទទួល​បាន​៦៣​អា​សនៈ​នោះ​គឺ​វា​ខុស៕

ដោយ  Allen Myers