បច្ចេកវិទ្យាជាន់ខ្ពស់និងទំ
នើបបំផុតដើម្បីប្រើប្រាស់ក្នុងការស្រាវជ្រាវអភិរក្ស
និងការអភិវឌ្ឍន៏អង្គរ ត្រូវបានអ្នកបច្ចេកទេសជំនាញរបស់គណៈ
កម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ
និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC-Angkor)
លើកយកមកបង្ហាញនៅក្នុងកិច្ចប្រជុំបច្ចេកទសលើកទី២៣របស់គណៈកម្មាធិការអន្តរ
ជាតិសម្របសម្រួលកិច្ចគាំពារ
និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ
(ICC-Angkor)ដែលប្រារព្ធធ្វើនៅក្រុងសៀមរាបរយះពេល២ថ្ងៃកន្លងមកនេះ ។
នៅ
ក្រោយពីបញ្ចប់កិច្ចប្រជុំបច្ចេកទេសលើកទី២៣
របស់គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ
និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC-Angkor)
នៅល្ងាចថ្ងៃព្រហ្បសតិ៍ទី០៥មិថុនាឆ្នាំ២០១៤ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយក
រដ្ឋមន្រ្តី រដ្ឋមន្រី្តទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី
និងជាប្រធានអាជ្ញាធរអប្សរាបានមានប្រសាសន៍ឲ្យដឹង ថា
កិច្ចប្រជុំដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃមកនេះក្រុមអ្នកជំនាញ
ជាន់ខ្ពស់ជាង២០០នាក់ មកពីបណ្តាប្រទេសផ្សេងៗ
និងមកពីអង្គការយូណេស្កូបាន ពិភាក្សាលើបញ្ហាជំនាញ
និងបានពិនិត្យលើលទ្ធផលទាំងឡាយ ដែលអ្នកជំនាញទាំងអស់
បានធ្វើការអភិរក្ស និងការជួសជុលប្រាសាទផ្សេងៗ
ជាពិសេសនៅក្នុងកិច្ចប្រជុំនេះគណៈប្រតិភូបានលើកបង្ហាញអំពី
បច្ចេកទេសទំនើបបំផុតដែលពុំធ្លាប់មានដើម្បីការប្រើប្រាស់លើការ
សិក្សាអំពីប្រាសាទដើម្បីអភិរក្ស
និងជួសជុលប្រាសាទនានា។កិច្ចប្រជុំនេះក៏បានផ្តោតការយកចិត្តទុក
ដាក់សំខាន់បន្ថែមទៀតគឺការបណ្តុះបណ្តាលធនធានមនុស្ស ដោយ
ICC
បានបញ្ចាក់ពីជំហរជាថ្មីថានឹងជួយដល់ការបណ្តុះបណ្តាលធនធាន
មនុស្ស
ទាក់ទងនិងការងារបណ្តុះបណ្តាលធនធានមនុស្ស ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានឲ្យដឹងដែរថា
អាជ្ញាធរអប្សរា បានរៀបចំបង្កើតជាមជ្ឈមណ្ឌល
សម្រាប់ធ្វើការបណ្តុះបណ្តាលលើមុខវិជ្ជា
និងជំនាញខ្ពស់ៗដែលយើងត្រូវការ។
សូមបញ្ជាក់ដែរថានៅ
ក្នុងឱកាសនៃកិច្ចប្រជុំបច្ចេកទេសលើកទី២៣ របស់
គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ
និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ICC-Angkor) នេះ
ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយរវាងរាជរដ្ឋា
ភិបាលកម្ពុជាជាមួយ និងរដ្ឋាភិបាលនូវ៉ែលហ្សេឡង់
លើកគម្រោងដំណាក់កាលទីបីមានទឹកប្រាក់ជាង៣លាន៧សែន
ដុល្លារអាមេរិក
ដើម្បីបន្តអនុវត្តន៏ការងារសហគមន៏ប្រជាពលរដ្ឋក្នុងការជួយ
សម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនដែលរស់នៅក្នុងតំបន់អង្គរ
នេះ ទាំងនេះគឺជាលទ្ធផលថ្មីៗ
ដែលសម្រេចបានពីកិច្ចប្រជុំបច្ចេកទេស រយៈពេលពីរថ្ងៃមកនេះ។
ឯកឧត្តមបានបញ្ជាក់ទៀតថា
កិច្ចប្រជុំនេះគឺធ្វើឡើងដើម្បីបន្តអនុវត្តនូវអ្វីដែលសន្និសីទ
អន្តររដ្ឋាភិបាលលើកទី៣ ប្រចាំទសវត្សរ៏ស្តីពីការអភិរក្ស
និងការអភិវឌ្ឍន៏អង្គរដែលបានកំណត់ទិសដៅសំខាន់ៗ ដើម្បីការអភិរក្ស
និងអភិវឌ្ឍន៏អង្គរដោយផ្អែកលើទិដ្ឋភាពបីមាន វប្បធម៌, ធម្មជាតិ
និងមនុស្ស ដែលបានរៀបចំនៅទីក្រុងសៀមរាបអង្គរកាលពីខែធ្នូ
ឆ្នាំ២០១៣ កន្លងទៅ។