Thursday, July 24, 2014

លោក សាយ សំ​អាល់៖« ភ្នំពេញ​លិច​ មិនមែន​ដោយសារ​លុប​បឹង​នោះទេ»

រដ្ឋមន្ត្រី​វ័យក្មេង​ថ្មី​របស់​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បាន​ច្រានចោល​ចំពោះ​មតិ​មួយចំនួន​ដែល​បាន​លើកឡើងថា រាជធានី​ភ្នំពេញ​តែងតែ​ជន់​លិច​នៅពេល​ដែលមាន​មេឃ​ភ្លៀង ដោយសារតែ​រដ្ឋាភិបាល​លុប​បឹងបួរ​សម្រាប់​បង្ហូរទឹក​អស់។ នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ភ្នំពេញ នា​ថ្ងៃ​ពុធ​នេះ លោក​រដ្ឋមន្ត្រី​បាន​អះអាង​ដូច្នេះ​ថា៖ « ខ្ញុំ​មិន​ឯកភាព​នោះទេ ចំពោះ​គំនិត​ដែល​និយាយថា ដោយសារតែ​យើង​លុប​បឹង​បាន​លិច។ ខ្ញុំ​គិតថា ការ​លិច​នេះ ដោយសារតែ​ចំនួន​ទឹកភ្លៀង​ច្រើន និង​ការស្រុតចុះ​ផ្ទៃដី​នៅក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​ប្រព័ន្ធ​លូបង្ហូរទឹក​មិន​គ្រប់គ្រាន់»។