Tuesday, August 26, 2014

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​ អនុប្រធានគណៈកម្មការកំនែទម្រង់ និងអភិវឌ្ឍជាតិ ចិនចូលជួបសំដែងការគួរសម

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា ឯកឧត្តម លាន វៃលាំង(Lian Weiliang) អនុប្រធាន​គណៈ​កម្មការ​កំណែ​ទម្រង់ និងអភិវឌ្ឍជាតិ នៃសាធារ​ណ​រដ្ឋ​ប្រជា​មានិតចិន ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ ប្រជាមា​និត​ចិនចូលជួបសំដែងការគួរសម និងពិភា​ក្សា​ការ​ងារ។

ក្រោយពីជំនួបបញ្ចប់​នៅវិមានសន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី នាថ្ងៃទី២៦សីហានេះ ឯកឧត្តម អ៊ាង សុ​ផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា៖ នៅក្នុងជំនួបនេះ ជាមួយ​នឹងការ​នាំមកនូវពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិនជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តម លាន វៃលាំង បានមានប្រសាសន៍ថា នេះជាលើកទី១ហើយដែលឯកឧត្តម បានមកកាន់កម្ពុជា ហើយឯកឧត្តមមានប្រសាសន៍ថា ប្រទេសយើងទាំងពីរ កម្ពុជា ចិន មានបញ្ហាប្រឈម ប្រហែលគ្នាក្នុងការធ្វើកំណែទម្រង់ដែលប្រទេសយើងអាចធ្វើការផ្លាស់ប្តូរ និងដក ពិសោធន៍ពីគ្នាទៅវិញទៅមក ។ ឯកឧត្តម មានប្រសាសន៍ថា ដំណើរទស្សនកិច្ច របស់ឯកឧត្តម មកកម្ពុជា នៅពេលនេះ គឺជាឱកាសដែលឯកឧត្តម បានមកដកស្រង់យកបទពិសោធន៍នៃកំណែទម្រង់ពីកម្ពុជាផង និងចែករំលែកនូវបទពិសោធន៍ដែលឯកឧត្តម មាន ជូនដល់កម្ពុជាវិញផងដែរ។


 ឯកឧត្តម លាន វៃលាំង បន្តថា សម្តេចតេជោ គឺជា​បង​ប្អូន និងមិត្ត ភក្តិរបស់ចិន ពិតប្រាកដ ។ក្នុងន័យ​នេះ រដ្ឋាភិបាល បក្សកុម្មុយនីសចិន សូមបន្តការគាំ ទ្រនិងជំរុញឱ្យមានស្ថិរភាព​និងការ​អភិវឌ្ឍដល់​កម្ពុជាកាន់តែមានល្បឿថែម ទៀត។

ជាការ​ឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បក្សកុម្មុយនីស ចិនមាន​បទពិសោធន៍​ច្រើនដែលយើង​អាចរៀន​សូត្រដក​ស្រង់​បាន ជាពិសេសលើបញ្ហា កំណែ​ទម្រង់​វិមជ្ឈការតែម្តង៕

S…thy