Tuesday, August 26, 2014

រដ្ឋសភាបោះឆ្នោតជ្រើសតាំងសមាសភាពក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភានិងប្រធាន គណៈកម្មការទាំង១០


MC:រដ្ឋសភានៅព្រឹកថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០១៤ បានបន្តបើក សម័យ ប្រជុំវិសាមញ្ញ ដើម្បីបោះឆ្នោ​តជ្រើស​តាំងសមាសភាព​ក្បាលម៉ាស៊ីនដឹក​នាំរដ្ឋសភានិងប្រធានគណៈ កម្មការទាំង១០នៃ​រដ្ឋសភាក្រោម​អធិបតីភាព​សម្ដេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ។
 សម្ដេចអគ្គ​មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសតែងតាំង ឯ.ឧ ងួន ញិល ជាអនុប្រធានទី២ និង អនុប្រធានគណបក្សសង្គ្រោះជាតិ ឯ.ឧ កឹម សុខា ជា អនុប្រធានទី១ នៃរដ្ឋសភាបន្ទាប់ ពីសមាជិកសភាបានបោះឆ្នោតយល់ព្រមរួចមក។
នៅថ្ងៃអង្គារ ទី២៦ខែសីហាវេលាម៉ោង៨ព្រឹក រដ្ឋសភា​បានបើក​សម័យប្រជុំវិសាមញ្ញ ដើម្បីបោះ ឆ្នោតជ្រើស តាំងក្បាលម៉ាស៊ីនដឹកនាំថ្មី នៃ​រដ្ឋសភាដែលការបោះឆ្នោតនេះធ្វើ ឡើងជារបៀប បោះ ឆ្នោត​ដោយ​សម្ងាត់។



លទ្ធផលនៃ​ការបោះឆ្នោតតែងតាំង ឯ.ឧ កឹម សុខា ជាអនុប្រធានទី១​នៃ​រដ្ឋសភា មានសមាជិក​សភាចំនួន១១៦​រូបគាំទ្រ​ក្នុងចំណោម​សមាជិក​សភា​ចូលរួមប្រជុំចំនួន១២២ រូប សមាជិកសភា៤រូបមិនគាំទ្រ និង២រូប​បាន​អនុប្បវាទ។

គួរបញ្ជាក់ថា មុនការបោះឆ្នោតជ្រើសតាំង ឯ.ឧ កឹម សុខា ជា​អនុប្រធាន​ទី១ ឯ.ឧ ងួន ញ៉ិល ត្រូវបានអ្នកតំណាងរាស្ត្រ១២២រូប បានបោះឆ្នោត​យល់​​ព្រមជាឯកច្ឆ័ន្ទ ជ្រើស តាំងជាអនុប្រធានទី២នៃរដ្ឋសភារួចហើយ ។
ឯរបៀបវារៈបន្ទាប់ គឺបោះឆ្នោត​តែងតាំងប្រធាន​គណៈកម្មការ​ជំនាញ​ទាំង១០នៃរដ្ឋ សភា។កិច្ចប្រជុំវិសាមញ្ញនៅព្រឹកថ្ងៃទី២៦ ខែ សីហា ក៏មានវត្តមានសម្ដេច តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាម​ជាអ្នក​តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និង ប្រធានគណបក្សសង្គ្រោះជាតិ ឯ.ឧ សម រង្ស៊ីក្នុងនាមជាអ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់​ចាមផងដែរ។



បន្ទាប់ពីការបោះឆ្នោតជ្រើសតាំង ឯ.ឧ ងួន ញ៉ិល ជាអនុប្រធានទី២ រដ្ឋសភា និង ឯ.ឧ កឹម សុខា ជាអនុប្រធានទី១រដ្ឋសភា រួចកិច្ច​ប្រជុំ​រដ្ឋសភា បានដំណើរការបោះឆ្នោត ជ្រើសតាំងជំនួស និង​បំពេញ​បន្ថែម​សមាជិក​គណៈ​កម្មការនានារបស់រដ្ឋសភា។ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិចំនួន៤៥ រូប ត្រូវបានរដ្ឋសភា បោះឆ្នោត ជ្រើសតាំង​ជាសមាជិក​គណៈកម្មការទាំង១០។ឯនីតិវិធីនៃ​ការបោះឆ្នោតនោះបានធ្វើ ឡើង១ គណៈកម្មការម្តង។


សូមបញ្ជាក់ថា គណៈកម្មការចំនួន៥ដែល​មានគណ​បក្ស​សង្គ្រោះជាតិ​ជាប្រធាននោះ គណបក្ស​សង្គ្រោះជាតិ​មានតំណាង​រាស្ត្រ៥​រូបនៅ​ក្នុង​គណៈកម្មការនោះ។ រីឯគណៈ កម្មការ៥ទៀត ដែលមាន​គណ​បក្ស​ប្រជាជន​កម្ពុជាជាប្រធានគឺមានអ្នកតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ៤ រូបត្រូវបានបោះឆ្នោតជ្រើសតាំងជាសមាជិកគណៈកម្មការ។


នៅព្រឹកថ្ងៃទី២៦ខែសីហា ដំណើរការបោះឆ្នោតជ្រើសតាំង ជំនួស និងបំពេញបន្ថែម សមាជិក​គណៈ​​កម្មការ​រដ្ឋសភា​បានចំនួន​៣គណៈ​កម្មការ​គឺ៖១គណៈ កម្មការសិទ្ធិ មនុស្សទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា។២គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវន​កម្ម និង៣គឺ គណៈ កម្មការ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក។ នៅ​ម៉ោងប្រមាណ​១២​ថ្ងៃត្រង់​រដ្ឋសភាបានសម្រេចផ្អាកកិច្ចប្រជុំនឹងប្រកាសបន្តនៅ
ព្រឹក​ថ្ងៃ​​ពុធទី២៧សីហា ដើម្បី បោះឆ្នោតជ្រើសតាំងជំនួស និងបំពេញបន្ថែមសមាជិក គណៈកម្មការ៧ផ្សេងទៀត៕