Thursday, August 21, 2014

និស្សិត​ជ័យ​លាភី ​ថ្នាក់ប​រិញ្ញាប​ត្រ​រង​ ថ្នាក់​បរិញ្ញា​បត្រ​ និង​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ​ផ្នែក​ភាសា​អង់​គ្លេស ​ចំនួន​ ៧៣៥​នាក់​ ​បាន​ទទួល​សញ្ញា​បត្រ​ ជាលើក​ទី​១​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្ដេច​តេជោ​នាយក​រដ្ឋ​ មន្ត្រី​

សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​ម​ន្ត្រីនៃ​ព្រះរា​ជា​ណាច​ក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ ​និង​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​អគារ​សាកល​វិទ្យាល័យ​ ប៊ែល​ធី ​អន្តរជាតិ​ ដែល​មាន​កម្ពស់១​៥ជា​ន់ ​ដែលប្រារព្ធ​ធ្វើ​ឡើង​នៅ ​វិទ្យា​ស្ថាន​ជាតិ​អប់រំ​ នាព្រឹក​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ២០១៤ ។

យោង​តាម​របាយ​ការណ៍​ ស្ដីពី​សកម្មភាព​បណ្ដុះ​បណ្ដាល ​របស់ ឯ.ឧ ​លី ​ឆេង​ សាកល​វិទ្យាធិការ ​នៃ​សាកល​វិទ្យាល័យ​ ប៊ែល​ធី​អន្តរជាតិ ​បាន​ឱ្យ​ដឹង​ថា ​មាន​និស្សិត​ជ័យ​លាភី ​ថ្នាក់ប​រិញ្ញាប​ត្រ​រង​ ថ្នាក់​បរិញ្ញា​បត្រ​ និង​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់ ​ផ្នែក​ភាសា​អង់​គ្លេស ​ចំនួន​ ៧៣៥​នាក់​ ដែល​បាន​ទទួល​សញ្ញា​បត្រ​ ជាលើក​ទី​១​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្ដេច​តេជោ​នាយក​រដ្ឋ​ មន្ត្រី​ ។ច្ចុប្បន្ន​នេះ ​សាលា​ប៊ែល​ធី​អន្តរ​ជាតិ ​មាន ​១៤​ទីតាំង​ក្នុង​នោះ​ ១៣​ទីតាំង​នៅ​រាជ​ធានី​ភ្នំពេញ ​និង​១​ទីតាំង​កំពុង​សាង​សង់នៅ​ទី​ក្រុង​តាខ្មៅ ​ខេត្តក​ណ្ដាល។​ ក្នុងឆ្នាំ​សិក្សា ​២០១៣-​២០១៤ ​មាន​សិស្សា​នុសិស្ស ​កំពុង​សិក្សា ​សរុប​ចំនួន​ ២៧.៤៤៧​នាក់​ ។ ចាប់ពី​ឆ្នាំ​សិក្សា ​២០០៥​-២០០៦ ​មក​ដល់​ឆ្នាំ​សិក្សា​ ២០១៣-​២០១៤​នេះ​ សិស្សា​នុសិស្ស ​បាន​បញ្ចប់​ការ​សិក្សា​សរុប​ ១៤.៥០៤​នាក់​ ​។

សម្ដេច​តេជោ ហ៊ុន​សែន ​នាយក​រដ្ឋ​មន្ត្រី​ បាន​អបអរ​សាទរ​និង​សរសើរ ​ចំពោះ​វឌ្ឍន​ភាព​ទាំង​ឡាយ​ របស់​គ្រឹះ​ស្ថាន​សិក្សា​ប៊ែលធី​ ហើយ​ក្នុង​នេះ​ដែរ​ សម្ដេច​តេជោ ​រម្លឹក​ជា​ថ្មី​ម្ដង​ទៀត​ ដោយ​បង្ហាញ​នូវ​មោទន​ភាព​ និង​សុទិដ្ឋិ​ចំពោះ​នយោបាយ​បើក​ឱ្យ​វិស័យ​ឯកជន ​ចូលរួ​មវិ​និយោគ​ ក្នុង​សេវា​អប់រំ​ នៅ​ប្រទេស​កម្ពុជា ​ហើយ​ក្នុង​នេះ​សម្តេច​ក៏​សង្កត់​ធ្ងន់​ជា​ថ្មី​ដែរ​ថា ​បញ្ហា​គុណ​ភាព​នៅ​តែ​ជា​បញ្ហា​សំខាន់ ​ដែលត្រូ​វ​ប្រឹង​ប្រែង​បន្ត​ទៀត។​ ទាក់ទិន​នឹង​បញ្ហា​ក្រៅ​ប្រទេស ​សម្តេច​តេជោ ​នាយក​រដ្ឋម​ន្ត្រី ​បាន​ចូលរួម​ជា​មួយ​លោក​ប្រធានាធិបតី ​អាមេរិក​ អូបាម៉ា ,​ប្រជាជន​អាមេរិក និងក្រុមគ្រួសារ​,ក៏ដូ​ច​ជា​ប្រជាជន​ស្នេហាស​ន្តិភាព​ នៅ​ក្នុង​ពិភពលោក​ ថ្កោល​ទោស​ចំពោះ​ អំពើ​កាច​សាហាវ ​ព្រៃផ្សៃរ​បស់​ពួក អាយស៊ីស​ ដែល​ជា​រដ្ឋ​ឥស្លាម​នៅ​អីរ៉ាក់​ និង​ស៊ីរី​ដែល​បាន​កាត់​ក​សម្លាប់​អ្នក​កាសែត​អាមេរិក ​។ ដោយ​រួម​ទាំង​រូប​ភាព​នៃកា​រ​បាញ់​សម្លាប់​មនុស្ស​ទាំង​ហ្វូង​ៗ​ដែល​បាន​ ធ្វើ​ឡើង​ពួក​អាយ​ស៊ីស​នោះ។ ​សម្តេច​តេជោបានលើក​ឡើងថា​ អំពើ​ឃោរ​ឃៅ​បែប​នេះមិ​នអា​ច​អត់​ឱន​បាន​ទេ ​ ហើយ​សម្តេច​​គូស​បញ្ជាក់​ថា ​ទោះ​បីជា​​ក្រុម​ឥស្លាម​និយម​នោះ ​ទទួល​ជោគជ័​យ ​បង្កើ​ត​រដ្ឋ​បាន​ក៏ដោ​យ ​ក៏គ្មា​ន​អ្នក​ណាទៅ​​ទាក់ទ​ង​ដែរ ។​ ទាក់​ទង​នឹង​បញ្ហា​នោះ​ដែរ​សម្តេច​តេជោ​នាយក​រដ្ឋម​ន្ត្រី​បា​ន​ថ្លែង​ថា ​យើង​ត្រូវតែ​​ប្តេជ្ញាថែ​ម​ទៀត​ក្នុង​ការ​ប្រឆាំងភេ​រវកម្ម​បែបនេះ ។

សូម​រំលឹក​ថា ​ពួក​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​នៃ​ក្រុម​ឧទ្ទាម​មក​ពី​រដ្ឋ​អ៊ីស្លាម​និយម​ នៅអីរ៉ាក់ និង​ស៊ីរីបាន​បញ្ចេញ​វីដេអូ​មួយ​កាលពី​ថ្ងៃ​អង្គារ ទី១៩ សីហា ​ដោយ​បង្ហាញ​អំពី ​សកម្ម​​ភាព​ដ៏​ព្រៃផ្សៃ ​ដោយ​កាត់​ក​អ្នក​កាសែត​អាមេរិក​ម្នាក់​គឺលោ​​ក James Foley​ ដែល​បាន​បាត់​ខ្លួន​អស់​រយៈពេល​ជិត​២​ឆ្នាំ​​មក​ហើយ​នោះ​។​

 នៅក្នុង​ឱកាស​នេះ ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​សំដែង​នូវ​ការ​មិន​ពេញ​ចិត្ត​ និង​ប្រតិកម្ម​ទៅ​នឹង​​អ្នក​បក​ស្រាយ​ខុស​ ចំពោះ​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែលទា​ក់​ទង​ទៅ​នឹ​ង​សំដី​ដែល​សម្តេច​ បាន​លើកឡើង​អំពី​បញ្ហា​ដីធ្លី​ ដែល​មន្ត្រី​ អាជ្ញាធរ​ បាន​បណ្តែត​បណ្តោយ​មិន​​ដោះស្រាយ​ ដោយ​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ឡើង​មក​ដាក់​ញាតិ ​ស្វែង​រក​ការ​អន្តរាគមន៍​ពី​សម្តេច​នោះ៕

S…thy