Thursday, August 21, 2014

ក្រុមហ៊ុនអាកាសចរណ៍កម្ពុជានឹងវៀតណាម ឈ្មោះ កម្ពុជា អង្គរអ៊ែរ បានព្រមព្រៀង គ្នាបង្កើននិងពង្រីក ជើងហោះហើរទៅ ប្រ ទេស ជប៉ុន ខាងមុខនេះ នៅគ្រាដែល វិស័យទេសចរណ៍ និងអ្នកធ្វើដំ ណើរកើនជាងមុន

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និង រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃប្រទេសវៀតណាម ឯកឧត្តម ឌីញ ឡាថាង កាល​ពីព្រឹកថ្ងៃទី២១ ខែ សីហានេះ បានជួបចរចា គ្នាទ្វេរភាគី និងបាន ព្រមព្រៀង​គ្នាថា​នឹងពង្រីកការហោះហើរ ដោយត្រង់ របស់យន្តហោះរបស់កម្ពុជា ឈ្មោះ កម្ពុជា អង្គរអ៊ែរទៅកាន់ទីក្រុង តូក្យូ ប្រទេសជប៉ុនចាប់ពីដើមឆ្នាំ២០១៥ខាងមុខនេះតទៅ។
ភាគីទាំងពីរក៏បានឯកភាពគ្នាទៀតលើការបន្តអនុវត្តផែនការសកម្មភាពរយៈពេល៥ឆ្នាំ ចាប់ ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០ខាងមុខ ដែលនឹងបង្កើនចំនួនយន្តហោះ (កម្ពុជាអង្គរអ៊ែរ) ពីចំនួន៦គ្រឿងនាពេលបច្ចុប្បន្នទៅចំនួន១២គ្រឿងនៅឆ្នាំ ២០២០​ខាង​មុខដើម្បីហោះហើរ ទៅកាន់គោលដៅថ្មីនិង​ធ្វើកិច្ចសហ​ប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុនអាកាសចរណ៍ធំៗ មួយ ចំនួនទៀត​ដើម្បីហោះ​ហើរដោយ​ប្រសិទ្ធិភាព​និង​ទទួលប្រាក់ចំនូលច្រើន។

សូមរំលឹកថាក្រុមហ៊ុនអាកាសចរណ៍កម្ពុជាឈ្មោះ (កម្ពុជាអង្គរអ៊ែរ) គឺជាការ​រកស៊ី​ចូល​ហ៊ុន គ្នារវាង​កម្ពុជា​ចំនួន​៥១%​និង​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ចំនួន​៤៩%​តាំងពីឆ្នាំ ២០០៩ កន្លងមក។

រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម តឹក រ៉េតសំរេច ទទួល​បន្ទុក​អាកាស​ចរណ៍ ស៊ីវិល បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតមួយនៅទី ស្តីការ​គណៈ រដ្ឋមន្រ្តី ក្រោយពីជំនួបចរចានោះថា៖ ( សេដ្ឋកិច្ច​កម្ពុជា​ពឹងផ្អែក​យ៉ាង​ច្រើន​លើវិស័យ អាកាសចរណ៍ សីវវិលកន្លង​មកនេះ​ដូច្នេះអាកា​សចរណ៍​ស៊ីវិល​នឹង​បំរើយ៉ាងសកម្មថែមទៀតដល់ការ ធ្វើ ដំណើរ របស់អ្នក​ទេសចរណ៍​មក​ទស្សនា​កម្ពុជា។ ជាមួយគ្នានេះ ទាក់ទងថាតើ ហេតុអ្វីបាន ជាភាគីវៀតណាម​យល់ព្រម​ជាមួយ​កម្ពុជានោះនាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍វៀតណាម លោក ផាម ង៉ុកម៉ីញបានមាន ប្រសាសន៍ ថា៖ ( យើងជាដៃ គូរយុទ្ធសាស្រ្ត ជាមួយគ្នា។ យើងអនុវត្តន៍តាមការបេជ្ញារចិត្ត រវាងរដ្ឋាភិបាលវៀតណាម និងរាជរដ្ឋាភិ បាល​កម្ពុជា ដែលបានព្រមព្រៀងគ្នាកន្លងមក ដើម្បី អភិវឌ្ឍន៍ អាកាស​ចរណ៍​ជាតិ​កម្ពុជា។ )

សូមកត់សំគាល់ថា៖ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​ឈ្មោះកម្ពុជា អង្គរអ៊ែរ) នោះ កាល​ដើម​ឡើយ​បាន​ចាប់​ផ្តើម​ហោះ​ហើរ​ក្នុង​ស្រុក​រវាង​រាជធានី​ភ្នំពេញ ទៅខេត្ត​សៀម​រាប ខេត្តព្រះសីហនុ និងទីក្រុងហូជីម៉ីញ ប្រទេសវៀតណាមប៉ុណ្ណោះ។
ប៉ុន្តែ​ចាប់​ពីឆ្នាំ​២០១២ ក្រុមហ៊ុន​នេះបាន​ពង្រីក​ការ​ហោះ​ហើយ​ទៅតី​ក្រុងហាន​ណូយ​ប្រទេសវៀតណាម ទីក្រុងបាងកក ប្រទេសថៃទីក្រុងសៀងហៃ និងទី​ក្រុង​ក្វាង​ចូវ ប្រទេសចិន។ មានការហោះហើរទំរង់ជួលចំនួន១០ទៀតនៅប្រទេសចិន។

គេមានផែនការឲ្យមានការហោះហើរពីភ្នំពេញនិងខេត្តសៀមរាបទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និងទីក្រុងប៉េកាំង ប្រទេសចិន និងការ​ហោះហើរ​ពីខេត្ត​ព្រះសីហនុ ទៅទីក្រុងហូជីម៉ីញ ប្រទេ សវៀតណាមនាពេលឆាប់ៗនេះ។ រីឯការ​ពង្រីក ការហោះ ហើរត្រង់រវាងកម្ពុជាទៅទីក្រុងតូក្យូ ប្រទេសជប៉ុននៅដើមឆ្នាំ ២០១៥​ខាងមុខនេះ នៅគ្រាដែលគេបានមើលឃើញថា៖ អ្នកទេស​ចរណ៍​ជប៉ុន​បានធ្វើដំណើរមកអង្គរវត្តកាន់តែ ច្រើនឡើងៗ​កន្លងមកនិង​បានឈប់​សំចត​ជាច្រើន​កន្លែងដូចជា ប្រទេសថៃ វៀតណាម និងសឹង្ហបុរីជាដើមទម្រាំមកដល់កម្ពុជា៕