Thursday, October 30, 2014

សាលាក្តី​ខ្មែរ​ក្រហម​ប្រកាសពី​ព័ត៌មាន​ ស្តី​ពី​ វី​ដេអូ នៃ​កិច្ច​ប្រជុំ​អំ​ពី​ការ​រៀប​ចំ​សវនាការ​លើសំ​ណុំ​រឿង​ ០០២វគ្គ២

ថ្ងៃទី ៣០  ខែ តុលា ឆ្នាំ ២០១៤នេះ​ សាលាក្តី​កាត់​ទោសមេដឹក​នាំ​ខ្មែរក្រហម បាន​ចេញ​សេចក្តី​ប្រកាស​​​​ព័ត៌មាន វីដេអូនៃកិច្ចប្រជុំអំពីការរៀបចំ សវនាការ លើសំណុំរឿង ០០២/០២នៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៤ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ  អង្គជំនុំជម្រះសាលា​ដំបូង នៃអង្គ​ជំនុំ​ជម្រះ​​វិសា​មញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានសម្រេចផ្សព្វផ្សាយជា​សាធារណៈនូវវីដេអូនៃ​កិច្ចប្រជុំស្តីអំពី​ការ​រៀបចំសវនាការលើសំណុំរឿង ០០២/០២ សម្រាប់វគ្គពេលព្រឹកដែល​បានប្រព្រឹត្ត​ទៅនៅថ្ងៃទី ២៨ ​ខែ តុលា ឆ្នាំ ២០១៤។
                វីដេអូដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនេះគឺពាក់ព័ន្ធទៅនឹងការពិភាក្សាលើធនធានដែលមានសម្រាប់ក្រុមមេធាវីការពារក្តី ខៀវ សំផន និង នួន ជា ហើយនឹងក្រុមមេធាវីការពារ​ក្តីបាន​ត្រៀម​ខ្លួនរួចជាស្រេចក្នុងការចូលរួមសវនាការលើសំណុំរឿង ០០២/០២ ដោយភ្ជាប់នូវ​លក្ខខណ្ឌមួយ​ចំនួន។
 ភាគីពាក់ព័ន្ធនានាក៏បានដាក់សារណាផងដែរទាក់ទងនឹងសំណើរបស់សហព្រះរាជអាជ្ញាដែលសុំតែងតាំងក្រុមមេធាវីបម្រុងដើម្បីការពារផលប្រយោជន៍ជនជាប់ចោទនៅក្នុងអំឡុងពេលអវត្តមានក្រុមមេធាវីរបស់ពួកគាត់ពីកិច្ចដំណើរការនីតិវិធីសវនាការ។       
វីដេអូនៃកិច្ចប្រជុំនេះ ត្រូវបានផ្សព្វផ្សាយ និងអាចរកបាននៅលើគេហទំព័ររបស់អ.វ.ត.ក:       www.eccc.gov.kh    
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោក ឡាស អូលសិន  និង​ លោក នេត្រ ភក្រ្តា​
មន្រ្តី​ទំនាក់​ទំនង​ផ្នែកច្បាប់ មន្តី្រ​នាំ​ពាក្យ​សាលាក្តីខ្មែរក្រហម