Thursday, October 30, 2014

សម្តេច​តេជោនាយក​រដ្ឋមន្ដ្រីកម្ពុជា និង​នាយករដ្ឋមន្ត្រី​ថៃ ឯកឧត្តម​ឧត្តម​សេនីយ៍​ ប្រាយុទ្ធ​ ច័ន្ទ​អូ​ចា ជួប​​ពិភាក្សា​​​គ្នា​​លើក​ដំបូង នៅ​វិមាន​សន្ដិភាព រាជធានី​ភ្នំពេញ

ភ្លាម​ៗបន្ទាប់​ពីឯកឧត្តម​ ឧត្តមសេនីយ៍​ ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រី​ថៃ​ និងគណៈប្រតិភូ បានធ្វើ ដំណើរមកដល់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ នៅវេលាម៉ោង ២ និង៥០នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ ក៏បន្ដដំណើរទៅកាន់វិមានសន្ដិភាព ទី​ដែលសម្ដេចតេជោ ហ៊ុន សែន ចាំទទួល​អម​ដោយកងកិត្ដិយសនៅក្នុងវិមានសន្ដិភាព មុនពេលចូលទៅជួបពិភាក្សាគ្នានៅក្នុងបន្ទប់។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសមភាគី ឯកឧត្តមឧត្តម​សេនីយ៍​ប្រាយុទ្ធ ច័ន្ទអូឆា បានជួបពិភាក្សាការងារ នៅវិមាន​សន្ដិភាព ក្នុងឱកាសនៃ​ដំណើរទស្សនកិច្ច​របស់​នាយករដ្ឋមន្ដ្រីថៃ និងគណៈប្រតិភូ ជា​លើក​ដំ​បូង​រយៈពេល២ ថ្ងៃនៅកម្ពុជា ។


យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការអន្តរជាតិ​កម្ពុជា​កាលពី​ពេល​ថ្មី​ៗនេះ​បាន​ឲ្យ​ដឹង​ថា គឺ​ក្រោយបញ្ចប់កិច្ចពិភាក្សា ប្រមុខនៃរាជរដ្ឋាភិបាលទាំងពីរ​នឹងធ្វើជា​សាក្សី លើពិធីចុះហត្ថ​លេខា​កិច្ចព្រមព្រៀងមួយចំនួនលើការពង្រឹងកិច្ចសហប្រតិបត្ដិការ កម្ពុជា-ថៃ កាន់​តែប្រសើរទ្វេរឡើង ហើយលទ្ធផល​នៃ​ជំ​នួប​ នឹង​ត្រូវ​ផ្តល់​ជូន​ដល់​អ្នក​សារព័ត៌មាន​ក្នុង​សន្និ​សីទ​កាសែត នៅ​វិមានសន្ដិភាព​។