Tuesday, December 30, 2014

ពិធីប្រកាសតែងតាំងមុខ តំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល

នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤នេះ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាស តែងតាំងមុខតំណែង អភិបាល អភិបាលរង នៃគណៈអភិបាល ខេត្ត​កណ្ដាល។ 

មាន​ប្រសាសន៍សំណេះសំណាយនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់គណៈ អភិបាល​ខេត្ត-​រាជធានី, ក្រុមប្រឹក្សាខេត្ត-រាជធានី ព្រមទាំងថ្នាក់ក្រុង ស្រុក ឃុំ-សង្កាត់ ត្រូវយកចិត្តទុក ដាក់​ទៅ​លើ​ចំណុច​មូលដ្ឋានបង្អែកសំខាន់២ គឺកម្មវិធីរបស់រាជរដ្ឋាភិបាល និងតាមដានសភាពការណ៍ នៅមូលដ្នាន។ 


ពិធីប្រកាសតែងតាំងមុខ តំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាលនាឱកាសនោះ ត្រូវ​បាន​​តែងតាំងលោក ម៉ៅ ភិរុណ ជាអភិបាលខេត្ត តាមព្រះរាជក្រឹត្យជំនួសលោក ផៃ ប៊ុនឈឿន ដែល​ចូល​និវត្ត តែងតាំងលោក គឹម ឬទ្ធី ជា អភិបាល រង ខេត្តតាមអនុក្រឹត្យ ជំនួសលោក នូ សាខន ដែលចូលនិវត្ត ហើយលោកទៅធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលខេត្តកណ្ដាលវិញ៕ តាមព្រះរាជក្រឹត្យតែងតាំង លោក ផៃ ប៊ុនឈឿន ​​ទៅធ្វើជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ​។