ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥–អមដំណើរដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកជំទាវ មីស៊្ហែល អូបាម៉ា (Michelle Obama) ស្ត្រីទី១សហរដ្ឋអាមេរិក ភរិយា ឯកឧត្តម បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ បានអញ្ជើញទៅកាន់វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ស្ថិតក្នុងឃុំបាគង ស្រុកប្រាសាទបាគងខេត្តសៀមរាប ជាទីដែលលោកជំទាវបានជួប សំណេះសំណាល ជាមួយសិស្សនារីចំនួន១០នាក់នៅទីនោះ។
លោកជំទាវ មីស៊្ហែល អូបាម៉ា បានអញ្ជើញមកដល់ខេត្តសៀមរាប កាលពី ពេលរាត្រីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ដើម្បីបំពេញទស្សនកិច្ចវប្បធម៌ជាផ្លូវការ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ ដោយបាន ទទួល បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅឯព្រលានយន្តហោះអន្តរជាតិខេត្ត សៀមរាប។
វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគងបានបង្កើតឡើងក្នុងឆ្នាំ១៩៨៤លោកគ្រូ អ្នកគ្រូចំនួន៩៥នាក់ក្នុងនោះស្រី៥១នាក់មានអគារសិក្សាចំនួន៩ខ្នង ស្មើនឹង៤៦បន្ទប់។ បច្ចុប្បន្ននេះមានសិស្សានុសិស្សសរុប១.៥៣៥នាក់ ស្រី៨៦៦នាក់ ស្មើនឹង៥៦% មានថ្នាក់រៀនចាប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី១២ ដោយបែងចែកជា៣៣ថ្នាក់ពីវេនព្រឹកនិងថ្ងៃ។ នៅឆ្នាំ២០០៩ សាលាបានសហការអនុវត្តន៍គម្រោងឈ្មោះថា បង្កើនការអប់រំមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា (IBEC) ជាមួយជំនួយសហរដ្ឋអាមេរិក (USAID) ដែលមានក្រុមស្ម័គ្រចិត្តសន្តិភាព (PEACE CORPS) ជាអ្នកអនុវត្តnគម្រោងផ្ទាល់ ប៉ុន្តែគម្រោងនេះត្រូវបានបញ្ចប់ក្នុងខែកញ្ញា ឆ្នាំ២០១៤ ។
គម្រោងនេះបានឧបត្ថម្ភកុំព្យូទ័រ១៣គ្រឿង សម្ភារសម្រាប់បន្ទប់ពិសោធន៍ សម្ភារសម្រាប់បង្រៀនដល់លោកគ្រូ អ្នកគ្រូ កន្លែងលាងដៃ បន្ទប់បង្គន់អនាម័យ និងធ្វើការបណ្តុះបណ្តាលនូវជំនាញបំណិនមានដូចជា ការចិញ្ចឹមត្រី វិជ្ជាធ្វើម្ហូបនិងការដាំដំណាំនានា ។ នៅឆ្នាំ២០០៥ សាលាក៏បានសហការជាមួយអង្គការ ឈ្មោះបន្ទប់នៃការអាន (Room to read) ដែលបានជួយឧបត្ថម្ភដល់សិស្សនារីបានជាង២០០នាក់ ចាប់ថ្នាក់ទី៧ដល់ថ្នាក់ទី១២ ។ បច្ចុប្បន្ននេះអង្គការបានផ្តល់អាហារូបករណ៍ដល់សិស្សស្រីចំនួន១០ នាក់ ដែលកំពុងសិក្សានៅថ្នាក់ទី១២ (ដែលមានផ្ទះនៅឆ្ងាយពីសាលា) ដោយក្នុងនោះបានជួយជួលផ្ទះស្នាក់នៅជិតសាលារៀនផ្តល់អាហារ និងសម្ភារសម្រាប់សិក្សាដូចជា ប៊ិច សៀវភៅ កង់ និងសម្លៀកបំពាក់ផងដែរ។
ទស្សនកិច្ចរបស់លោកជំទាវ មីស៊្ហែល អូបាម៉ា នៅវិទ្យាល័យ ហ៊ុន សែនបាគងគឺក្នុងគោលបំណងគាំទ្រលើវិស័យអប់រំដល់យុវនារីកម្ពុជា និងលើកស្ទួយតម្លៃស្ត្រីក៏ដូចជាការទទួលស្គាល់វិស័យឈានមុខរបស់ កម្ពុជា លើការងារអប់រំការងារសុខភាព សិទ្ធិស្មើភាពគ្នា និងឱកាសសម្រាប់ស្ត្រី និងនារីនៅកម្ពុជា។ ទស្សនកិច្ចក៏មានគោលបំណងលើកតម្កើងដល់ការផ្តួចផ្តើមមួយ របស់សហរដ្ឋ អាមេរិក គឺកម្មវិធីស្តីពីការឱ្យកុមារីបានរៀនសូត្រ (Let Girls Learn) ដែលជាគោល ដៅ នៃការជួយនារីពេញវ័យទូទាំងសាកលលោកឱ្យរៀនសូត្រ នៅតាមសាលាបានចប់សព្វគ្រប់ និងការបន្តជួយជំរុញឱ្យគោលបំណងរបស់ពួកគេទៅអនាគតបានសម្រេច ផងដែរ ។ ការផ្តួចផ្តើមនូវកម្មវិធី Let Girls Learn របស់សហរដ្ឋ អាមេរិកគឺដោយយល់ឃើញថា មានស្ត្រីប្រមាណ៦២លាននាក់លើសាកល លោកមិនបានចូលរៀន និងប្រឈមនឹងបញ្ហាសង្គមថែមទៀត។
លោកជំទាវ មីស៊្ហែល អូបាម៉ា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានស្តាប់ការរៀបរាប់របស់ក្មួយៗអំពីការលំបាក និងការតស៊ូក្នុងរយៈពេលកន្លងមករហូត ក្មួយៗទទួលបានជោគជ័យក្នុងការសិក្សាថ្នាក់វិទ្យាល័យដោយមានការ ឧបត្ថម្ភពីអង្គការ Room to read ដែលកម្មវិធីអប់រំសម្រាប់កុមារីរបស់អង្គការនេះ គឺធ្វើ ឡើងដើម្បីបំបាត់វិសមភាពទាក់ទង និងយេនឌ័រ នៅក្នុងការអប់រំនៅទូទាំងទ្វីបអាស៊ី និងអាហ្វ្រិក។
នៅក្នុងពិធីនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាសម្តេចសូមសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះវត្តមានលោកជំទាវ មីស៊្ហែល អូបាម៉ា ស្ត្រីទី១នៃសហរដ្ឋអាមេរិក ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅកម្ពុជា ជាពិសេសនៅលើទឹកដីខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ និងវប្ប ធម៌ដ៏សម្បូរបែបរបស់កម្ពុជា ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម បារ៉ាក អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោកជំទាវ មីស៊្ហែល អូបាម៉ា ដែលបានផ្ដួចផ្ដើមបង្កើតកម្មវិធីអប់រំសម្រាប់កុមារី Let Girls Learn នេះឡើង និងបានជំរុញឱ្យកម្មវិធីនេះមកដល់ប្រទេសកម្ពុជា ដើម្បីជួយកុមារីនៅកម្ពុជាថែមទៀត។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបញ្ជាក់ទៅកាន់ក្មួយទាំង១០នាក់ថា ទោះបីកម្មវិធីនេះបានមកដល់កម្ពុជាក៏ពិតមែន តែបើក្មួយៗគ្មានកាតស៊ូក្នុងការសិក្សានោះ យើងមិនអាចសម្រេចនូវបំណងប្រាថ្នារបស់យើងបានដែរ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានជម្រាបជូនលោកជំទាវ មីស៊្ហែល អូបាម៉ា ថា ជាមួយនឹងការផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក ក្នុងកម្មវិធីឱ្យកុមារីបានរៀនសូត្រនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់លើកកម្ពស់ការសិក្សារៀនសូត្រ របស់កុមារី និងយុវនារីកម្ពុជា ពោលគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រ ដើម្បីផ្តល់ឱ្យកុមារី និងយុវនារីខ្មែរគ្រប់រូបមានឱកាសបានសិក្សារៀន សូត្រយ៉ាងហោចណាស់បានបញ្ចប់ត្រឹមថ្នាក់អនុវិទ្យាល័យ ដោយបានសាងសង់អគារសិក្សារាប់ពាន់ខ្នង និងបានបង្ខិតសាលារៀនឱ្យកាន់តែទៅជិតផ្ទះសិស្សានុសិស្ស ពោលគឺក្នុង១ឃុំត្រូវមានអនុវិទ្យាល័យមួយយ៉ាងតិច និងបានកសាងជា អន្តេវាសិកដ្ឋានជាច្រើនឱ្យសិស្សជានារីបានស្នាក់ នៅក្នុងគោលបំណងឱ្យ សិស្សានុសិស្សងាយស្រួលក្នុងការសិក្សា ជាពិសេសផ្តល់នូវឱកាសពេញលេញដល់កុមារី និងយុវនារីកម្ពុជាបានសិក្សារៀនសូត្របានចប់ចុងចប់ដើម ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបញ្ជាក់ថា បច្ចុប្បន្នទស្សនៈដែលលើកឡើង ថា ស្ត្រីបង្វិលចង្ក្រានមិនជុំនោះ គឺវាហួសសម័យទៅហើយសម្រាប់ប្រជាពលរដ្ឋកម្ពុជាព្រោះថា ពេលនេះយើមានស្ត្រីជាច្រើនមានតួនាទីជាថ្នាក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាល និងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងជាថ្នាក់ដឹកនាំក្នុងវិស័យឯកជនផងដែរ។
លោកជំទាវ មីស៊្ហែល អូបាម៉ា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងស្ថាប័នពាក់ព័ន្ធនានា ដែលបានទទួលស្វា គមន៍យ៉ាងកក់ក្តៅបំផុត ចំពោះដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកជំទាវនៅលើទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ពន្ធដែលបានសហការជាមួយអង្គការ Room to Read ដែលបានជំរុញឱ្យកម្មវិធីអប់រំសម្រាប់កុមារីដែលជាផ្នែកមួយនៃ កម្មវិធី Let Girls Learn ដែលជាការផ្តួចផ្តើមរបស់សហរដ្ឋអាមេរិកដំណើរ ការប្រកបដោយផ្លែផ្កានៅកម្ពុជា។
លោកជំទាវ មីស៊្ហែល អូបាម៉ា បានបញ្ជាក់ថា ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិកបានចាត់ទុកថាកម្មវិធី Let Girls Learn មិនមែនត្រឹមតែជាសកម្មភាពមនុស្សធម៌ប៉ុណ្ណោះទេ តែវាជាបញ្ហាសន្តិសុខ និងនយោបាយផងដែរ ដូច្នេះវាចាំបាច់គឺជាអាទិភាពនៃនយោបាយបរទេសមួយ។ លោកជំទាវ មីស៊្ហែល អូបាម៉ា បានកោតសរសើរចំពោះក្មួយជាសិស្សនារីទាំង១០នាក់ដែលមាន សេចក្តីក្លាហាន និងបានពុះពារគ្រប់ឧបសគ្គក្នុងការរៀនសូត្ររហូតទទួលបានលទ្ធផលល្អ ព្រមទាំងបានបញ្ជាក់ថា ក្មួយទាំងអស់គឺជាភ័ស្តុតាងបង្ហាញពីមោទន ភាពរបស់ប្រទេសកម្ពុជា ហើយក៏ជាមោទនភាពមួយសម្រាប់សហរដ្ឋអាមេរិកផងដែរ ព្រោះថាក្នុងពេលអនាគតក្មួយៗនឹងក្លាយជាធនធានដ៏មានតម្លៃសម្រាប់ ក្រុមគ្រួសារ និងសង្គមជាតិ ។ មិនតែប៉ុណ្ណោះក្មួយៗនឹងក្លាយជាអ្នកបង្ហាញផ្លូវដល់កុមារីជំនាន់ ក្រោយឱ្យយកគំរូតាម ក្នុងការរៀនសូត្រហើយពួកគេទាំងនោះនិងស្តាប់តាមដំបូន្មានរបស់ក្មួយ ព្រោះថា អ្នកទាំងអស់គ្នាជាភ័ស្តុតាងពិតប្រាកដ សម្រាប់ពួកគេទៅថ្ងៃអានាគត ។
ដោយឡែកចំពោះបំណងប្រាថ្នារបស់ក្មួយៗ ទាំងអស់ចង់ក្លាយទៅជាវេជ្ជ បណ្ឌិត ជាគ្រូបង្រៀន ដើម្បីបានជួយដល់សហគមន៍របស់ខ្លួននោះ លោកជំទាវ មីស៊្ហែល អូបាម៉ា បានបញ្ជាក់ថា ក្មួយៗត្រូវតែខិតខំរៀនបន្ថែមទៀតជា ឧទាហរណ៍ កាលនៅវ័យកុមារគឺលោកជំទាវផ្ទាល់ពុំទទួលបានការលើកទឹកចិត្តឱ្យ រៀនសូត្រនោះទេតែ ដោយការខិតខំតស៊ូរបស់លោកជំទាវផ្ទាល់ទើបលោកជំ ទាវទទួលបានលទ្ធផលល្អដូចសព្វថ្ងៃនេះ៕
ដោយ ជ័យ ភូមិពល