សូមជម្រាបថា ការចេញព្រះសារលិខិតរបស់សម្តេចម៉ែ បញ្ជាក់អំពីវត្តសំពៅប្រាំដែ
Thursday, March 12, 2015
សម្តេច ព្រះវររាជមាតា ចេញព្រះសារលិខិត ជូនជនរួមជាតិបញ្ជាក់អំពី «វត្តសំពៅប្រាំ» នៅលើកំពូលភ្នំបូកគោ
សម្តេចព្រះក្សត្រីយានី ព្រះវររាជមាតា នរោត្តម មុនីនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បាន ចេញ ព្រះសារលិខិតជូនជនរួម ជាតិជ្រាប អំពីឈ្មោះវត្តសំពៅប្រាំ ពីទីក្រុងប៉េកាំង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ ដែលនៅក្នុងព្រះសារលិខិតរបស់ សម្តេចម៉ែនោះ បានបញ្ជាក់ថា «វត្តបុរាណមួយដែលស្ថិតនៅលើ កំពូលភ្នំបូកគោ មានឈ្មោះថា វត្តសំពៅប្រាំ បានកសាងឡើងដោយសម្តេចព្រះវររាជនី ដែលជាព្រះមាតា ព្រះករុណា ព្រះបាទសម្តេច ព្រះស៊ីសុវតិ្ថ មុនីវង្ស ព្រះខត្តិយកោដ្ឋ ។ បានជាប្រសិទ្ធនាមវត្តសំពៅប្រាំនេះ ព្រោះមានផ្ទាំងសិលាចំនួន៥ ដែលមានរូបរាងជាសំពៅ» ។
សូមជម្រាបថា ការចេញព្រះសារលិខិតរបស់សម្តេចម៉ែ បញ្ជាក់អំពីវត្តសំពៅប្រាំដែ លស្ថិតនៅលើ កំពូលភ្នំបូកគោនេះ ធ្វើឡើងក្រោយពីមានភាពមន្ទិល សង្ស័យ រវាងមន្រ្តីរាជរដ្ឋាភិបាល ជាមួយនឹងតំណាងរាស្រ្ត៕
សូមជម្រាបថា ការចេញព្រះសារលិខិតរបស់សម្តេចម៉ែ បញ្ជាក់អំពីវត្តសំពៅប្រាំដែ