ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសកល វិទ្យាល័យកម្ពុជា
និង ប្រគល់ប័ណ្ណជ័យលាភីអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន-ហាន់ដា
ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិអប់រំនាព្រឹកថ្ងៃទី ១៤ ខែ ធ្នូ
ឆ្នាំ ២០១១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
មានប្រសាសន៍ ឲ្យដឹងថា ថា បើវិស័យកសិកម្ម មានកំណើនស្មើ ០%
ក៏សេដ្ឋកិច្ចកម្ពុជាអាចរីកលូតលាស់បានជុំវិញ ៧%ដែរ។ ទាក់ទងនឹង
ការវាយតម្លៃខុសៗគ្នាអំពីអត្រា
កំណើនសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០១១
ដោយក្រុមអ្នកសេដ្ឋកិច្ចវិទូរបស់ធនាគារពិភពលោកបានវាយតម្លៃ
កំណើនសេដ្ឋកិច្ចកម្ពុជាមានអត្រា ៦%
ធនាគារអភិវឌ្ឍអាស៊ីវាយតម្លៃសេដ្ឋកិច្ចកម្ពុជាមាន
អត្រាកំណើន៦,៨%មូលនិធិរូបិយវត្ថុអន្តរជាតិវាយតម្លៃ ៧,៥% នោះ
សម្តេចតេជោមានប្រសាសន៍ នៅក្នុងសង្កថា ថា
វាជាចម្ងល់នៅពេលដែលក្រុមសេដ្ឋវិទូដូចគ្នា មកពីបរទេសដូចគ្នា
ប៉ុន្តែវាយតម្លៃមិនដូចគ្នាតើវាមកពីអ្វី?
ព្រោះមានការវាយតម្លៃខ្លះធ្វើឲ្យយើងរំភើបខ្លាំង
ហើយមានការវាយតម្លៃខ្លះធ្វើឲ្យ យើងមានទុទិដ្ឋិនិយមទៅវិញ។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា
រឿងពិតប្រាកដរបស់កម្ពុជាគឺរង់ចាំវាយតម្លៃលើវិស័យកសិកម្ម
ដែលត្រូវធ្វើជារៀងរាល់ឆ្នាំនៅក្នុងខែមេសា
ព្រោះថាឥឡូវនេះវិស័យឧស្សាហកម្មនាំចេញមានកំណើនលើស ១០%
វិស័យទេសចរណ៍កើនជាង ១០%ហើយវិស័យសំណង់ក៏កើនឡើងដែរ។ សម្តេចតេជោ
មានប្រសាសន៍ថា នៅពេលដែលរាជរដ្ឋាភិបាលវាយតម្លៃពីអត្រាកំណើនសេដ្ឋកិច្ច
៦,៤% នៅថ្ងៃដែលរាជរដ្ឋាភិបាល ប្រជុំជាមួយផ្នែកឯកជន
ធនាគារពិភពលោកបានប្រកាសថា អត្រាកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០១១
មាន៦% ហើយបន្ទាប់មកធនាគារអភិវឌ្ឍអាស៊ីបានប្រកាសថា
កម្ពុជាមានកំណើន៦,៨%
ហើយក្រោយមកស្ថាប័នរូបិយវត្ថុអន្តរជាតិបានក្រកាសថា
អត្រាកំណើនរបស់កម្ពុជាមានសុទិដ្ឋិនិយម ជាងនេះទៅទៀត។ សម្តេចតេជោថ្លែងថា
ការវាយតម្លៃរបស់ធនាគារពិភពលោកផ្សេង ធនាគារអភិវឌ្ឍអាស៊ីផ្សឹង
ហើយស្ថាប័នមូលនិធិរូបិយយវត្ថុអន្តរជាតិផ្សេង
ដែលស្ថាប័នទាំងបីនេះសុទ្ធតែជាមហា
អំណាចរៀងៗខ្លួនដូច្នេះមានតែយើងជាអ្នកសម្របសម្រួលពួកគាត់។
សម្តេចតេជោ
មានប្រសាសន៍ថា
ដោយសារតែបញ្ហានេះហើយទើបខ្ញុំចង់ធ្វើសុខុដុមបនីយកម្ម
នៃដៃគូព្រោះថាពេលខ្លះយើង
ត្រូវសម្របសម្រួលជាមួយស្ថាប័នទាំងនោះ។សម្តេចតេជោនាយករដ្ឋមន្ត្រីបាន
ពន្យល់ថា
ពាក្យសុខុដុមបនីយកម្មគឺសំដៅឲ្យស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ
ទាំងបីត្រូវគ្នា ព្រោះស្ថាប័ន ទាំងនេះមកជួយកម្ពុជា
តែពួកគាត់មិនត្រូវគ្នា។
សម្តេចតេជោនាយករដ្ឋមន្ត្រី
មានប្រសាសន៍ថា ចំពោះបញ្ហាអតិផរណារបស់យើងៗត្រូវគ្រប់គ្រងឲ្យ បាន
ព្រោះនៅជុំវិញប្រទេសរបស់យើងមានអត្រាអតិផរណាខ្ពស់ណាស់ដូចជា ឡាវ
ថៃ ចិន មានអត្រា ជាពិសេស ប្រទេសវៀតអតិផរណាដល់ទៅ ១៨%
ហើយទំនិញមួយចំនួននាំចូលមកពីប្រទេសដែល មានអតិផរណាស្រាប់
ដែលនេះក៏ជាបញ្ហាដែរ។
ទាក់ទងនឹងបញ្ហាកម្ពុជាទទួលធ្វើជាប្រធានអាស៊ាន និង
ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ ២០១២
ដែលនឹងចូលមកដល់នាពេលឆាប់នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
មានប្រសាសន៍ថា យើងត្រូវប្រឹងប្រែងដើម្បីធ្វើកិច្ចការ
អាស៊ានមួយឲ្យល្អដើម្បីបំពេញតួនាទីជាសមាជិកដែលមានការទទួលខុស
ត្រូវ ហើយជាប្រធានដែល មានការទទួលខុសត្រូវ
ដើម្បីធ្វើឲ្យកិច្ចការតំបន់របស់យើងដំណើរទៅប្រកបដោយជោគជ័យ និង
ឈានទៅសម្រេចសហគមន៍អាស៊ានឆ្នាំ ២០១៥។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា សូមកុំភ្លេច«ប្រធានអាស៊ាន មិនមែនមានតែ ហ៊ុន សែន ម្នាក់ឯងធ្វើជាប្រធានអាស៊ាននោះទេ ប៉ុន្តែគឺកម្ពុជាទាំងមូល»។ សម្តេចតេជោ
ថ្លែងថា យើង មានសមត្ថភាពនឹងធ្វើជាប្រធានអាស៊ាន
ព្រោះកម្ពុជាធ្លាប់ធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០០២ ម្តងរួច ទៅហើយ
ដែលនៅសម័យនោះមានការលំបាកខ្លាំងណាស់
ព្រោះយើងមានតែសណ្ឋាគារអាំងទែកុង តឺណង់តាល់មួយប៉ុណ្ណោះ
តែឥឡូវនេះយើងមានវិមានសន្តិភាព ដែលអាចទទួលកិច្ចប្រជុំធំៗ មាន
ទាំងបន្ទប់សម្រាប់គណៈប្រតិភូធ្វើការ
ហើយពិធីជប់នឹងអាចរៀបចំនៅមជ្ឈបណ្ឌលកោះពេជ្រ
ដែលអាចទទួលភ្ញៀវបានដល់ទៅរាប់ពាន់នាក់៕