Monday, December 5, 2011

​ឯកអគ្គរដ្ឋ​ទូត​ថ្មី​របស់​ប្រទេស​ប៉ា​គី​ស្ថាន​សន្យា​​ ​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិការ ​ប៉ាគីស្ថាន​-​​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង​



ឯកឧត្តម​ FAZA L_UK RAMAN KAZI ​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រទេស​ប៉ា​គី​ស្ថាន​ប្រចាំ​នៅ​ព្រះរាជា​ជា​ចក្រ​កម្ពុជា​បាន​ ថ្លែងនា​ថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១១ នៅ​វិមាន​សន្តិភាព​ថា​ ប្រទេស​ប៉ា​គី​ស្ថាន​មានការ​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ទំនាក់​ទំនង​រវាង​ប៉ា​គី​ស្ថាន​ ជាមួយ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ហើយ​​ឯកឧត្តម​ FAZA L_UK RAMAN KAZI បាន​គូស​បញ្ជាក់ថា ​បេសកកម្ម​ការ​ទូតរ​បស់​លោក​នៅ​ពេល​នេះ​លោក​នឹង ​ធ្វើ​យ៉ាងណា​ឲ្យ​ទំនាក់ទំនង​នេះ​កាន់​តែ​មាន​ភាព​ល្អប្រសើរ​រឹងមាំ​ថែម​ទៀត​ ជា​ពិសេស​​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វ​ប្បធម៌​ ព្រម​ទាំង​ជួយ​ដល់​ការ​បណ្តុះ​បណ្តាល​ធនធាន​​មនុស្ស​របស់​កម្ពុជា​ផង​ដែរ។​
ឯកឧត្តម​​ អ៊ាង សុផល្លែត ​ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ ឱកាស​ចូល​ជួប​សម្តែង​ការ​គួរសម ជាមួយ​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ​ហ៊ុន សែន​ ជា​​​លើកដំបូង​ ​ ឯកឧត្តម​ឯកអគ្គរដ្ឋ​​ទូត​ថ្មី នៃ​ប្រទេស​ប៉ាគីស្ថាន​បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ថ្នាក់​នាំ​កំ​ពូ​ល​របស់ប្រទេស​​ប៉ា​គី​ស្ថាន ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង បាន​អបអរសាទរ​ផងដែរ​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ ២០១២ ខាងមុខ នេះ។ 
សម្តេច​តេ​ជោនាយក​រដ្ឋមន្រ្តី​​បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម​ FAZA L_UK RAMAN KAZI ដែល​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់​ថ្នាក់ដឹកនាំ​ប៉ា​គី​ស្ថាន និង បាន​អបអរ​ចំពោះ​ឯកឧត្តម​ FAZA L_UK RAMAN KAZI ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប៉ា​គី​ស្ថាន​ប្រចាំ​នៅ​កម្ពុជា​។
សម្តេច​តេ​ជោ​ក៏បានមាន​ប្រសាសន៍​ជម្រុញ​ឲ្យ​ឯក​អគ្គរដ្ឋ​​ទូត​ថ្មី​ នៃ​ប្រទេស​ប៉ាគីស្ថាន​ពិនិត្យមើល​ចំណុច​​ដទៃផ្សេង​ទៀត​លើ​អ្វីដែល​ ឯកឧត្តម​ FAZA L_UK RAMAN KAZI ​បានលើកឡើង ដើម្បី​ធ្វើយ៉ាង​ណា​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស ទាំងពីរ​កម្ពុជា-ប៉ាគីស្ថាន​ឲ្យ​កាន់តែ​ស៊ី​ជំរៅ ហើយ​ជាង​នេះ​ទៀត​​គប្បី​ធ្វើការ​ឲ្យ​បាន​ជិត​ស្និ​ទ្ធិ​ជាមួយនឹង​មន្ត្រី​កម្ពុជា​គ្រប់ លំដាប់ថ្នាក់​ទាំងអស់​ក្នុងការ​លើកស្ទួយ និង ជំរុញ​​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដទៃទៀត​ផងដែរ៕