Monday, January 16, 2012

​ អ្នក​កា​ទូត​​ថ្មី​​របស់​ប្​រទេស​​គុយបា​​សន្យា​ជម្រុញ​ កិច្ច​​សហប្​រតិបត្តិ​ការ​​កម្ពុជា​​-គុយបា​ឲ្យ​​បាន​ល្អ​


ឯកឧត្តម​ ​JOSE​  RAMON.R.​YARONA​ ឯកអគ្គ​រដ្ឋទូត​ថ្មី​នៃ​​ប្រទេស​គុយបា​ប្រចាំ​កម្ពុជា​បាន​អះអាង​ នៅ​ពេល​ជួប​សំដែង​ការគួរ​សមជា​លើកដំបូង​ជាមួយ​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន ​នៅ​វិមាន​សន្តិភាព​ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​ ១៧​ មករា​ ឆ្នាំ ២០១២ ពី​ការ​ប្រឹង​ប្រែង​បំពេញ​ការងារការទូត​​របស់ ​លោក​ប្រយោជន៍​ដើម្បី​ពង្រឹង​​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-គុយបា​ឲ្យ​កាន់តែ​រឹម​មាំ​ថែម​ទៀត​ ពិសេស​ លើ​វិស័យ​កសិកម្ម ​និង ​សុខាភិបាល​។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នោះ ឯកឧត្តម​ JOSE RAMON.R.YARONA បាន​ប្តេជ្ញាចិត្ត​ថា អំឡុងពេល​បំពេញបេសកកម្ម​ការទូត​នៅ​ក្ពុ​ជា លោក នឹង​ខិតខំ​ពង្រីក និង ពង្រឹង​ទំនាក់​ទំនងជា​មិត្តភាព និង កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ កាន់តែ​ប្រសើរឡើង ។​ ឯកឧត្តម ឯកអគ្គ​រដ្ឋទូត​ថ្មី​នៃ​​ប្រទេស​គុយបា​ប្រចាំ​កម្ពុជាក៏​​បាន​គោរព​អញ្ជើញ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ ការ​នៅ​ប្រទេស​គុយបា​ផងដែរ។
ឯកឧត្តម​ JOSE RAMON.R.YARONA បាន​ជំរាបជូន​សម្តេច​តេ​ជោ​ថា លោក ធ្លាប់​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​កាលពី​ឆ្នាំ ១៩៨៩ ដែល​រហូតមក​ដល់ពេលនេះ​បានកត់សម្គាល់ ឃើញថា កម្ពុជា​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ជាទីបំផុត និង បានលើកឡើង​ពី​លទ្ធភាព​នៃ​កិច្ច​សហ ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​លើ​វិស័យ​កសិកម្ម ថ្នាំ​សម្លាប់​សត្វល្អិត វិស័យ​សុខាភិបាល និង ថ្នាំ​ការពារ​ជំងឺមហារីក​ផងដែរ។ 
សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សំដែង​នូវ​ការស្វាគមន៍ និង អបអរសាទរ​ចំពោះ​លោក JOSE RAMON.R.YARONA ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រទេស​គុយបា​ប្រចាំ​កម្ពុជា​។ពាក់ព័ន្ធ នឹង​កម្មវិធី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​គុយបា សម្តេច​តេ​ជោ​បាន​បញ្ជាក់ថា សម្តេច​​នឹង​ពិនិត្យ មើល​នូវ​កម្មវិធី​នេះ និង បានស្នើ​ឲ្យ​លោក​ទូត​បន្ត​សហការ​ជាមួយ​ក្រសួងកសិកម្ម និង ក្រសួង សុខាភិបាល​លើ​បញ្ហា​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម និង វិស័យ​សុខាភិបាល​នេះផង​ដែរ៕