Thursday, February 23, 2012

បទអត្ថាធិប្បាយៈ សម រង្ស៊ី កំ​ពុង​ដើរបោក​ប្រាស់សហ​គមន៍​អន្តរជាតិ​


         ខណៈពេលដែលរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជាបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិតេយ្យសេរីពហុបក្ស សំដៅពង្រឹងនីតិរដ្ឋនៅកម្ពុជានោះ មេបក្សប្រឆាំងជ្រុលនិយមសម រង្ស៊ី បែរជាបានអំពាវនាវទៅកាន់បណ្ដាមេដឹកនាំពិភពលោក ឲ្យជួយពង្រឹងលទ្ធិប្រជាធិតេយ្យនៅកម្ពុជា ជាពិសេស គឺស្នើឱ្យពួកគេចូលរួមចាប់អារម្មណ៍ជុំវិញការបោះឆ្នោត ឆ្នាំ ២០១២-២០១៣ និងទាមទារឲ្យបញ្ចៀសនូវអំពើទាំងឡាយណា​ ​ដែលអាចធ្វើឲ្យអន្តរាយដល់លទ្ធិប្រជាធិតេយ្យនៅកម្ពុជា
          តើប្រទេសកម្ពុជាគ្មាន​​មានលទ្ធិប្រជាធិតេយ្យដូចដែលលោក សម រង្ស៊ី បានស្រែកប្រាប់ដល់ពិភពលោកមែន?
          តើការបោះឆ្នោតកន្លងមកដែលគណបក្សប្រជាជនទទួលបានសំឡេងឈ្នះច្រើនលើ​​លុប និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៣ខាងមុខ ពិតជាធ្វើឲ្យអន្តរាយ​​ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមែ?
          លោក សម រង្ស៊ី ដឹងច្បាស់ណាស់ថា បន្ទាប់ពីការបោះឆ្នោតឆ្នាំ ១៩៩៣មក ប្រទេសកម្ពុជាបានអនុម័តនូវច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនដែលប្រកាន់យកនូវ​​ការដឹកនាំប្រទេសតាមបែបប្រជាធិតេយ្យសេរីពហុបក្សការគោរពសិទ្ធិមនុស្សនិងនីតិរដ្ឋប៉ុន្តែ មេបក្សប្រឆាំងរូបនេះតែងតែបដិសេធមិនទទួលយកនូវការពិតអស់ទាំងនេះទេ ផ្ទុយទៅវិញ ថែមទាំងបានដើរញុះញង់បំផុសបំផុលចលនាប្រឆាំងនៅក្រៅប្រទេសដើម្បីបំរើយុទ្ធនាការសម្អុយ​​កិត្យានុភាព​​របស់រាជរដ្ឋាភិបាល ដោយពុំផ្អែកលើសច្ចភាពសោះឡើយ។
          ក្នុងដំណើរ​​ការបោះឆ្នោតនាពេលកន្លងមកទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានបង្ហាយ៉ាងជាក់ច្បាស់ ពីការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋដែលជាម្ចាស់នៃជោគវាសនារបស់ប្រទេសជាតិ ក្នុងនោះ គេសង្កេតឃើញថា អ្នកបោះឆ្នោតនៅកម្ពុជាប្រហែលជាង លាននាក់ ស្មើនឹង៨០ % ទៅ ៩០ % បានទៅបោះឆ្នោត ដែលក្នុងនោះ មានការបោះឆ្នោត  សំខាន់២ គឺ ប្រជាធិបតេយ្យថ្នាក់​​ជាតិ និងថ្នាក់ក្រោមជាតិ។
          ដោយផ្អែកលើការបោះឆ្នោតប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌និងទៀងទាត់បង្កើតបានជារដ្ឋាភិបាលប្រជាធិតេយ្យមួយស្របច្បាប់ក្រោមដឹកនាំរបស់គណបក្សប្រជា​​កម្ពុជា អាណត្តិកន្លងមកហើយ​ ​ជាពិសេសក្នុងអាណត្តិទី នេះ គណបក្សប្រជាជនឈ្នះភ្លូកទឹកភ្លូកដី រហូតដល់៩០ អាសនៈ លើ១២៣ អាសនៈ។ សកម្មភាពនិងលទ្ធផលទាំងនេះ បានបង្ហាញរួចជាស្រេចទៅហើយថា ប្រជាពលរដ្ឋកម្ពុជាស្គាល់អំពីតម្លៃសច្ចៈភាពហើ​​​ចង់ចូលរួមក្នុងដំណើរការនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ
ដូច្នេះ លោកសម រង្ស៊ី គួរបើកភ្នែកធំៗ ហើយសម្លឹងមើលឲ្យច្បាស់ថា គណបក្សប្រជាជនកម្ពុជាបាននិងកំពុងប្រកាន់យកដំណើរការដឹកនាំបែបប្រជាធិតេយ្យ ក្នុងការដឹកនាំជាតិក៏ដូចជាក្នុងបក្ស។
          ជាក់ស្ដែងគណបក្សប្រជាជនកម្ពុជាបាន​​ និងកំពុងបោះឆ្នោតស្ទាបស្ទង់ជ្រើរើសបេក្ខ ក្នុងគណបក្សប្រជាជនកម្ពុជាដើម្បីឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាឃុំ​-សង្កាត់ ដែលមានប្រជា​​ប្រិយភាពជាងគេ ដើម្បីដាក់ចូលក្នុងបញ្ជីបោះឆ្នោតក្រុមប្រឹក្សាឃុំ​-សង្កាត់ សម្រាប់អាណត្តិទី

ចាប់តាំងពី​​ថ្ងៃទី ២៨ មិថុនា ឆ្នាំ ១៩៥៤ មកដល់ពេលបច្ចុប្បន្ន​​ គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយដឹកនាំច្បាស់លាស់ ដែលអនុម័តដោយមហាសន្និបាតគណបក្ស មិនមែនចេះតែនឹកឃើញថាៗនោះទេ ការសម្រេចជោគជ័យក្នុងការបង្រួបបង្រួមជាតិ កសាងសន្តិភាព និងអភិវឌ្ឍន៍ជាតិ បានធ្វើឲ្យ​​​គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រពីប្រជាពលរដ្ឋដោយភាពជឿជាក់
ដោយឡែកគណបក្សប្រឆាំងនៅកម្ពុជាវិញមេបក្សគឺជាអ្នកជ្រើតាំង​​បេក្ខជនម្រាប់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលឆ្លុះបញ្ចាំងឲ្យឃើញនូវការដឹកនាំមួយ មានភាពផ្ដាច់ការក្នុងបក្សរបស់ខ្លួនប្រើគំនិតអត្តនោម័តនិយមគ្រួសារ និងបក្ខពួកមួយក្តាប់តូចគឺមិនធ្វើឡើងតាមការសំរេចដោយយកពហុមតិម្តងណាឡើយ។
ទង្វើរបៀបនេះតើបក្សប្រឆាំងអាចអួតអាងឬតាំងខ្លួនថាជាអ្នកប្រជាធិតេយ្យបានដែរឬទេ?   សម្រាប់ការដឹកនាំបក្ស ការដឹកនាំជាតិ ខណៈពេលដែលបេក្ខជនដែលត្រូវឈរឈ្មោះឲ្យប្រជា​​ជនបោះឆ្នោតត្រូវបានចាត់តាំងដោយមេបក្សយ៉ាងដូច្នេះ? នេះប្រជាធិបតេយ្យបែប សម រង្ស៊ី?
ដូចនេះ សកម្មភាពទាំងអស់របស់មេដឹកនាំគណបក្សប្រឆាំងត្រូវបានអ្នកតាមដានស្ថានការនយោបាយជាតិ និងអន្តរជាតិ មើលឃើញយ៉ាងច្បាស់ថា គណបក្សប្រឆាំងគ្រាន់តែយកពាក្យប្រជាធិបតេយ្យមកដាក់លើបបូរមាត់គ្របដណ្ដប់លើខ្លួននិងបាននាំគ្នាស្រែកទាំងបំភ្លើសថា សង្គមខ្មែរគ្មានប្រជាធិបតេយ្យសព្វថ្ងៃសង្គមខ្មែរអយុត្តិធម៌រំលោភសិទ្ធិមនុស្ស​​ដ៏ធ្ងន់ធ្ងរនិងចោទប្រកាន់យ៉ាងនេះ យ៉ាងនោះ ជាដើម។ល។
ជាសច្ចៈភាព សមិទ្ធផលជាច្រើនបានបង្ហាញនូវទង្វើ និងសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលនូវ​​អំពើល្អរបស់មេដឹកនាំគឺបានបង្ហាញពីប្រសិទ្ធភាពនៃការដឹកនាំការលះបង់ចូលរួមវិភាគទានទាំងកម្លាំងកាយចិត្តបញ្ញាស្មារតី ឆន្ទៈប្ដូរផ្ដាច់ និងជាពិសេសគឺការយកអាយុជីវិតជាដើមទុន ដើម្បីដណ្ដើមបានភាពសុខសាន្តជូនជាតិ។
ភាពយុត្តិធម៌ត្រូវបានផ្ដល់ជូនថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាដែលសម្ដេចអគ្គសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី តាមរយៈការគាំទ្រនិងចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ អាណត្តិបន្តដើម្បីចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា
នៅកម្ពុជាពិតជាមាននូវលទ្ធិប្រជាធិបតេយ្យ មាននូវសិទ្ធិសេរីភាពពេញលេញមាននូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ហើយការបោះឆ្នោតពិតជាបានចូលរួមពីគណបក្សនយោបាយជាច្រើនប្រកួតប្រជែងគ្នា ក្នុងគន្លងវិថីប្រជាធិបតេយ្យ
ដូច្នេះស្ថានការណ៍នយោបាយនៅកម្ពុជាមិនអាក្រក់ដូចការមួលបង្កាច់របស់លោក សម រង្ស៊ីដែលកំពុងតែដើរបោកប្រាស់សហគមន៍អន្តរជាតិនៅឯក្រៅប្រទេសនោះឡើយហើយសហន៍​​អន្តរជាតិ ប្រទេសម្ចាស់ជំនួយពួកគេពិតជាមានខួរក្បាលក្នុងការធ្វើសុភវិនិច្ឆ័យអំពីតម្លៃនៃការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាដោយមិនជឿតាមការភូតភរ របស់មេបក្សប្រឆាំងដូចសម រង្ស៊ីនោះឡើយ៕

ដោយៈ ឧត្តម សក្តិ