ជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយឯកឧត្តម ហ៊ូ ជីនតាវ
ប្រធានាធិបតីនៃ សាធារណរដ្ឋប្រជាមានិតចិន
នៅវិមានសន្តិភាពកាលពីថ្ងៃទី ៣១ មីនា ឆ្នាំ ២០១២
ទទួលបានលទ្ធផលត្រចះ
ត្រចង់មានន័យជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជន
និងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលក្នុងនោះមានឯកសារ
ចំនួន១០ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពប្រមុខនៃប្រទេសទាំង
ពីរ។
ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីមានប្រសាសន៍ឲ្យដឹងអំពីជំនួបនោះថា ឯកឧត្តមប្រធានាធិបតីចិនបានថ្លែងអំណរគុណចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី
ចំពោះការប្រកាន់ខ្ជាប់នូវនយោបាយចិនមួយ ដោយមានការស្មោះត្រង់
ទៅវិញទៅមកដូចដែលថ្នាក់ដឹកនាំជំនាន់មុនប្រកាន់ខ្ជាប់នោះ។ ឯកឧត្តម ហ៊ូ ជីនតាវ បានសំដែងនូវ ការសប្បាយរីករាយ ដោយសារបានទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី
និងបានរំលឹកថា ប្រទេសចិន និងកម្ពុជាមានមិត្តភាពជា
ប្រពៃណីដ៏យូរលង់ជាងកន្លះសតវត្សរ៍ មកហើយ
ដែលបានកើតឡើងដោយថ្នាក់ដឹកនាំប្រទេសទាំងពីរតាំងពីជំនាន់មុន
និងបានបន្តពូនជ្រុំ រហូតដល់បច្ចុប្បន្ន ដោយឆ្លងកាត់ឧបសគ្គ
និងបទពិសោធន៍ជាច្រើន ហើយបានធ្វើឲ្យទំនាក់ទំនងនេះ កាន់តែរឹងមាំ
និងខ្លាំងក្លាថែមឡើង
ដោយប្រទេសទាំងពីរមានជំនឿទុកចិត្តគ្នាទៅវិញទៅមកទាំងខាង នយោបាយ
និងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោក ស្រ៊ី ថាមរុង្គ
មានប្រសាសន៍ថា ជាកាដូរសម្រាប់ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ
ឯកឧត្តមប្រធានាធិបតីចិនបានប្រកាសថាផ្តល់ជំនួយឥតសំណងចំនួន ២៥០
លានយ័ន ដើម្បីឲ្យ កម្ពុជាអភិវឌ្ឍ និងកែលម្អសេដ្ឋកិច្ចរបស់ខ្លួន
និងផ្តល់ ២០០ លានយ័នជាកម្ចីសម្បទានផងដែរ។
នៅក្នុង
ក្របខណ្ឌអន្តរជាតិឯកឧត្តមប្រធានាធិបតីនៃ សាធារណរដ្ឋប្រជាមានិតចិន
បានចាប់អារម្មណ៍ថា សភាពការណ៍នៅក្នុងពិភពលោកមានការប្រែប្រួល
ហើយកម្ពុជាក៏ស្ថិតនៅក្រោមឥទ្ធពលប្រែប្រួល ទាំងនោះដែរ
ប៉ុន្តែដោយសារកម្ពុជា-ចិនមានកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់
ជ្រុងជ្រោយ ដែល ផ្តល់នូវផលប្រយោជន៍សមស្របចំពោះប្រជាជន
និងប្រទេសទាំងពីរនោះវាបានផ្តល់នូវភាពអនុគ្រោះ សម្រាប់សន្តិភាព
ស្ថិរភាព និងការរីកចម្រើននៅក្នុងតំបន់របស់យើងនេះ។ ឯកឧត្តម ហ៊ូ ជីនតាវ
បាន សន្យាថា ឯកឧត្តមរីករាយនឹងរួមសហប្រតិបត្តិការជាមួយកម្ពុជា
ដើម្បីផលប្រយោជន៍រួមគ្នា ជាអ្នកជិតខាងល្អ ជាមិត្តល្អ
ជាដែគូល្អតរៀងរហូតទៅ។
ឯកឧត្តម
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងថា
ឯកឧត្តមប្រធានាធិបតីចិនបានលើកឡើងនូវចំណុចសំខាន់ៗជាច្រើន
ដើម្បីសំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀត។
ទី១-ភាគី
ទាំងពីរនឹងបង្កើនការផ្លាស់ប្តូរមតិ បទពិសោធន៍ជាយុទ្ធសាស្ត្រ
ដូចជាការផ្លាស់ប្តូរទស្សនកិច្ចពីថ្នាក់ដឹកនាំកំពូលរហូតដល់
ថ្នាក់ក្រោម ផ្លាស់ប្តូរបទពិសោធន៍រវាងគណបក្សកាន់អំណាចទាំងពីរ
សិក្សាធ្វើយ៉ាងណាដើម្បីអនុវត្តឲ្យបានល្អប្រសើរជាពិសេសនៅក្នុងបញ្ហា
កំណែទម្រង់ ។ នៅក្នុងឆ្នាំ ២០១៣
ដែលជាឆ្នាំបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិនខួបទី ៥៥ ឆ្នាំ
ឯកឧត្តមប្រធានាធិបតីចិនបានស្នើឲ្យមាន
ការរៀបចំកម្មវិធីផ្សេងៗដើម្បីធ្វើឲ្យមិត្តភាពរវាងប្រទេសទាំងពីរ
កាន់តែរីកចម្រើនថែមទៀត ។ សម្តេចតេជោបានឯកភាព
នឹងបានផ្តល់ការណែនាំដល់ក្រសួងការបរទេសទាំងពីរ
សហការគ្នាដើម្បីរៀបចំ កម្មវិធីនានាសម្រាប់អបអរ។
ឯកឧត្តមប្រធានាធិបតីចិនបានស្នើឲ្យពង្រីកកិច្ចសហប្រតិបត្តិការ
ជាក់ស្តែងដើម្បីភាពឈ្នះ ឈ្នះទាំងអស់គ្នា ដែលជាពិសេស
កិច្ចសហប្រតិបត្តិការរវាង យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល
និងផែនការ ៥ ឆ្នាំរបស់ចិន ដើម្បីឲ្យគ្រប់ទម្រង់ការទាំង
អស់បានដើរស្របគ្នា។
ឯកឧត្តម
ប្រធានាធិបតីមានប្រសាសន៍ថា ប្រទេសចិនរីករាយនឹងធ្វើកិច្ចសហ
ប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យកសិកម្ម
ក្នុងការកែលម្អការផលិតស្រូវ កែឆ្នៃប្រព័ន្ធធារាសាស្ត្រ ការចិញ្ចឹមសត្វ
ចិញ្ចឹមត្រី វិស័យផលិតចំណីសត្វ
ដែលការនេះនឹងឆ្លើយតបទៅនឹងផែនការរបស់រាជ
រដ្ឋាភិបាលក្នុងការនាំអង្ករចេញឲ្យបាន ១ លានតោននៅក្នុងឆ្នាំ ២០១៥
នោះ។ឯកឧត្កមក៏បានសន្យា ជួយកម្ពុជាក្នុងការពង្រីកការនាំចេញស្រូវ
និងដំឡូងមី ដើម្បីឲ្យកម្ពុជាមានលទ្ធភាពនាំចេញនូវស្រូវ អង្ករ ពោត
ដំឡូង
និងជួយក្នុងការពិនិត្យគុណភាពផលិតផលសម្រាប់នាំចេញផងដែរ។ឯកឧត្តម ហ៊ូ
ជីនតាវ
ក៏បានសន្យាថានឹងបន្តគាំទ្រលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
ពិសេសគឺការកសាងផ្លូវ ស្ពាន
និងប្រព័ន្ធធារាសាស្ត្រផងដែរ។ឯកឧត្តមប្រធានាធិបតីក៏បានសន្យាជំរុញ
អ្នកទេសចរចិនឲ្យមក ទស្សនកិច្ចនៅកម្ពុជា
និងបង្កើនជើងហោះហើរត្រង់ពីបណ្តាទីក្រុងធំៗពីប្រទេសចិនផងដែរ។
សូម
បញ្ជាក់ថា នៅក្នុងទំនាក់ទំនងខាងវិស័យពាណិជ្ជកម្មប្រទេសចិន
និងកម្ពុជាបានសម្រេចគោលដៅក្នុងការ បង្កើនទំហំពាណិជ្ជកម្មដល់ ២៥០០
លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០១១ ដែលបរិមាណនេះ
គ្រោងនៅឆ្នាំ ២០១៥ ។ ឯកឧត្តមប្រធានាធិបតី
នៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់អះអាងថា
នៅពេលខាងមុខទំនាក់ទំនងកិច្ច
សហប្រតិបត្តិការពាណិជ្ជកម្មនេះនឹងកាន់តែមានការកើនឡើងជាមិនខាន។
តាមរយៈឯកឧត្តម ស្រ៊ី ថាមរុង្គ
ឲ្យដឹងថា ប្រទេសទាំងពីរនឹងខិតខំបង្កើននូវកិច្ចសហប្រតិបត្តិការ
លើវិស័យសន្តិសុខ និងការអនុវត្តន៍ច្បាប់ ដែលបានអនុវត្តរួចមកហើយ
ដូចជាការបង្ក្រាបនូវឧក្រិដ្ឋកម្ម នានា
តាមរយៈការជួយបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរព័ត៌មាន
ដើម្បីទប់ទល់ប្រឆាំងនឹង បញ្ហាភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន
ការរត់ពន្ធគ្រឿងញៀនជាដើម ហើយប្រទេសចិនក៏នឹងជួយកម្ពុជាក្នុង
ការបណ្តុះបណ្តាលអ្នកបោសសម្អាតមីន និងផ្តល់បរិក្ខារផងដែរ។
នៅលើ
កិច្ចសហប្រតិបត្តិការទ្វេភាគីឯកឧត្តមប្រធានាធិបតីចិនបានកោតសរសើរ
ចំពោះកិច្ច សហប្រតិបត្តិការគាំទ្រគ្នាទៅវិញទៅមករបស់ប្រទេសទាំងពីរ
ដោយចិនបានសន្យាគាំទ្របេក្ខភាព
កម្ពុជាសម្រាប់តមណែងនៅក្នុងសមាជិកមិនអចិន្ត្រៃយ៍នៃ
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០១៣-២០១៤
និងបានគាំទ្រតួនាទីកម្ពុជា ជាប្រធានអាស៊ាន។ ចំពោះបញ្ហាតំបន់ឯក
ឧត្តមប្រធានាធិបតីចិនបានលើកឡើងថា
ប្រជាជននៅអាស៊ីទាំងអស់ចង់បានសន្តិភាព ចង់ឲ្យមានការ
អភិវឌ្ឍន៍សេដ្ឋកិច្ច ស្ថិរភាព និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន
ដែលអាស៊ីត្រូវតែប្រកាន់ ខ្ជាប់ ដោយត្រូវរួមគ្នាគាំពារសន្តិភាព
ស្ថិរភាពតំបន់ រស់នៅសុខដុមរមនា និងសុខមាលភាពរបស់
ប្រជាជន។ប្រទេសចិនរីករាយក្នុងការគាំទ្រកម្ពុជា
ដើម្បីធ្វើឲ្យតំបន់អាស៊ីបូព៌ាមានស្ថិរភាព។
ឯកឧត្តម ស្រ៊ី ថាមរុង្គ មានប្រសាសន៍ថា នៅក្នុងជំនួបនោះសម្តេចតេជោនាយករដ្ឋមន្រ្តី បានស្វា គមន៍នូវអ្វីដែលឯកឧត្តម ហ៊ូ ជីនតាវ
បានលើកឡើងទាក់ទងនឹងការរីកចម្រើននែទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន
ដោយសារតែមានការជឿទុកចិត្តគ្នាទៅវិញទៅមក
និងមានភាពស្មោះត្រង់ជាមួយគ្នា។ សម្តេចតេជោ
មានប្រសាសន៍ថា
អ្វីៗដែលមានការរីកចម្រើននាពេលកន្លងមកទាំងអស់នូវទំនាក់ទំនងទ្វេភាគី
រួមទាំងទំហំពាណិជ្ជកម្មផងនោះ
គឺបានបង្ហាញនូវកម្រិតនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់
ប្រទេសទាំងពីរ។សម្តេចតេជោបានគាំទ្រនូវរាល់ចំណុច
ដែលឯកឧត្តមប្រធានាធិនតីចិនបានលើក ឡើង។ សម្តេចតេជោ ក៏
បានស្នើឲ្យភាគីចិនផ្តោតការយកចិត្តទុកដាក់ផងដែរទៅលើ
ការផ្លាស់ប្តូរទស្សនកិច្ចគ្នារវាងយុវជន និងយុវជន
ព្រោះថាយុវជនជាសរសរទ្រូង និងជាអ្នកបន្តវេន
ដើម្បីបន្តវេនទំនាក់ទំនងល្អជាប្រពៃណីនេះ។
លើទំនាក់ទំនងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្តេចតេជោនាយករដ្ឋមន្ត្រី
បានឯកភាពទៅលើកិច្ចសហប្រតិបត្តិការរវាងយុទ្ធ
សាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការ ៥ ឆ្នាំរបស់ចិន
ដើម្បីឲ្យមានការពិគ្រោះ កម្រិតគោលនយោបាយប្រចាំឆ្នាំ
ហើយប្រគល់ឲ្យមន្ត្រីក្រសួងពាក់ព័ន្ធនានាធ្វើការឲ្យស៊ីសង្វាក់គ្នា
ដើម្បីបំពេញឲ្យគ្នាទៅវិញទៅមក។
សម្តេចតេជោបាន
អរគុណ និងរីករាយដែលភាគីចិនបានគាំទ្រដល់វិស័យកសិកម្ម
វិស័យហេដ្ឋា រចនាសម្ព័ន្ធ
ដោយបានសុំអំពាវនាវឲ្យឯកឧត្តមប្រធានាធិបតីជំរុញវិនិយោគិនធំៗមក
វិនិយោគលើ វិស័យកែឆ្នៃផលិតផលកសិកម្មរបស់ខ្មែរ
អាចកែឆ្នៃពាក់កណ្តាលសម្រេចឬសម្រេច ដើម្បីបង្កើនការនាំចេញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី
ក៏បានថ្លែងអំណរគុណ
ចំពោះការឆ្លើយតបជាវិជ្ជមានពីភាគីចិនចំពោះសំណើសុំ
គម្រោងដែលបានចុះហត្ថលេខា មានជាអាទិ៍ផ្លូវជាតិលេខ ៦
ផ្លូវពីស្ពានជ្រោយចង្វារដល់ព្រែកក្តាម ផ្លូវ លេខ ៤៤
គម្រោងធារាសាស្ត្រកង្ហតនៅខេត្តបាត់ដំបង
និងគម្រោងកសាងស្ពានកោះធំឆ្លងកាត់ទន្លេ បាសាក់
និងគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។ សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះ ជំនួយឥតសំណងចំនួន ២៥០ លានយ័ន និងកម្ចីចំនួន២០០ លានយ័នផងដែរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បាន
ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយសង្គ្រោះ
ទឹកជំនន់នាពេលកន្លងមកនេះ និងបានជំរាបជូនឯកឧត្តមប្រធានាធិបតីចិនថា
ឆ្នាំនេះជាឆ្នាំរោងទាំង ខ្មែរ ទាំងចិនយល់ថាជាឆ្នាំដែលមានទឹកធំ
ដូច្នេះកម្ពុជាបានត្រៀមរួចហើយនូវស្រូវអង្ករ និងមធ្យោ បាយផ្សេង។
ទាក់ទងនឹងវិស័យសហប្រតិបត្តិការលើវិស័យសន្តិសុខ សម្តេចតេជោបាន
ឯកភាពតាម ឯកឧត្តមប្រធានាធិបតីចិន
ដែលថាយើងមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយចំពោះវេទិកាអន្តរ ជាតិ
សម្តេចនាយករដ្ឋមន្ត្រីបានអរគុណជាថ្មី
ដែលចិនបានគាំទ្របេក្ខភាពកម្ពុជាសម្រាប់តំណែងជា
សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
និងបានស្នើឲ្យភាគីចិនជួយបញ្ចុះ
បញ្ចូលបណ្តាប្រទេសជាមិត្តភក្តិរបស់ខ្លួនឲ្យជួយគាំទ្រកម្ពុជាមាន
តួនាទីនៅក្នុងអង្គការនេះ ដើម្បីបាន
ដើរតួនាទីរួមវិភាគទានដើម្បីសុខសន្តិភាព
និងវិបុលភាពរបស់សកលលោកទាំងមូលនោះ។
ទាក់ទងជាមួយបញ្ហាសមុទ្រចិនខាងត្បូង សម្តេចតេជោនាយករដ្ឋមន្ត្រី
ដែលជាប្រធានអាស៊ានក្នុងឆ្នាំ ២០១២ មានប្រសាសន៍ថា យើង
នឹងខិតខំធ្វើយ៉ាងណាធ្វើឲ្យបញ្ហានេះស្ថិតនៅក្នុងក្របខណ្ឌអាស៊ាន
និងចិន ដោយមិនឲ្យក្លាយទៅជា បញ្ហាអន្តរជាតិទេ
ដោយគួរតែដោះស្រាយនៅក្នុងក្របខណ្ឌនេះ
ដើម្បីកុំឲ្យសភាពការណ៍កាន់តែស្មុគ្រ ស្មាញថែមទៀត។ តែសម្តេចតេជោមានប្រសាសន៍ថា
យើងមានការលំបាកដែរ ព្រោះ នៅក្នុងកិច្ចប្រជុំ
ថ្នាក់ដឹកនាំប្រទេសផ្សេងៗអាចនឹងនិយាយនូវអ្វី
ដែលយើងមិនអាចហាមឃាត់គេមិនឲ្យនិយាយបានទេ ប៉ុន្តែយើង(កម្ពុជា)
ក៏ដូចជាបណ្តាប្រទេសអាស៊ានភាគច្រើនចង់បានឲ្យបញ្ហានេះស្ថិតនៅក្នុង
ក្របខណ្ឌរបស់យើងគឺ អាស៊ាន និងចិន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបាន
ចាត់ទុក សេចក្ដីថ្លែងការណ៍រួមនៅក្នុងទស្សនកិច្ច ឯកឧត្តម ហ៊ូ ជីនតាវ
ប្រធានាធិបតីនៃ
សាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជានឹងក្លាយជាផែនទីបង្ហាញផ្លូវ
សម្រាប់រដ្ឋាភិបាលទាំងពីរ ធ្វើការ
ហើយក្រសួងការបរទេសទាំងពីរត្រូវខិតខំជំរុញអនុវត្តតាមសេចក្តី
ថ្លែងការណ៍នេះ ដើម្បី
ឲ្យកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាយុទ្ធសាស្ត្ររបស់យើងបាន
ទទួលលទ្ធផលល្អប្រពៃ។
ឯកឧត្តម ហ៊ូ ជីនតាវ
ប្រធានាធិបតីនៃ
សាធារណរដ្ឋប្រជាមានិតចិនបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជារយៈពេល
៤ ថ្ងៃ កាលពីថ្ងៃទី ៣០ មីនា ដែលត្រូវបានចាត់ទុកថា
ជាទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិន
ជាប្រវត្តិសាស្ត្រមកកាន់កម្ពុជា ក្នុងរយៈ ពេល ១២ ឆ្នាំចុងក្រោយនេះ។