Wednesday, May 30, 2012

សម្តេចតេជោ​ផ្តួច​ផ្តើម​ឲ្យ​ប្រទេស​អាស៊ាន​ពិនិត្យ​ លទ្ធភាព​ក្នុង​ការបញ្ជូន​កង​ទ័ព​ចូល​រួម​កិច្ច​ការ​មនុស្ស​ធម៌​ក្រោម​ឆ័ត្រ​ របស់​អង្គការ​សហប្រជា​ជាតិ​


នៅ ​ក្នុង​​ឱ​ទទួល​ជួប​​សវនា​ការ​ជា​​មួយប្រតិភូ​​រដ្ឋ​មន្រ្តី​​ក្រសួង​ការពារ ​ជាតិ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ តំណាង​ដោយ​ឯកឧត្តម​ Purnom OYusgintoro រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូណេស៊ី​ ​ នៅ​វិមាន​សន្តិភាព​នា​ព្រឹក​ថ្ងៃទី ២៩ ឧសភា​នៅ​វិមាន​សន្តិភាព មុន​ពេលដែល​កិច្ចប្រជុំ​រដ្ឋ​មន្ត្រី​​ការពារជាតិ​អាស៊ាន​លើក​ទី ៦ បាន​បើក​ជា​ផ្លូវការ​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក ​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បានមាន​ប្រសាសន៍​​ ​ឲ្យ​ដឹង​អំពី​បំណង​ចង់​ឲ្យ​តំបន់​អាស៊ាន​ទាំងមូល​គ្មាន​សង្គ្រាមស៊ីវិល​ក៏​ ដូច​ជា​ផ្តល់​នូវ​ការ​​ផ្តួច​ផ្តើម​គំនិត​ឲ្យ​បណ្តា​រដ្ឋមន្ត្រី​ការពារ​ ជាតិ​អាស៊ាន​ ពិនិត្យ​​លទ្ធភាព​ក្នុង​ការ​បញ្ជូន​កងទ័ព ​ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​មនុស្សធម៌​ក្រោម​ឆ័​ត្រ​របស់​អង្គការ​សហ​ ប្រជាជាតិ ​ដូចដែល​ប្រទេស​កម្ពុជា​បាន​អនុវត្ត​ជាច្រើន​ឆ្នាំ​រួច​មក​ហើយ​ ​។​​

​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ជំនួប​សវនាការ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ចំពោះ​បណ្តា​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ទាំងអស់ ដែលមាន​វត្ត មាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ ទី​៦​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដោយ​សម្តេច​ចាត់​ទុក​ថា​ នេះ​គឺជា​កិត្តិយស​ខ្លាំង ណាស់​សំរាប់​កម្ពុជា ហើយ​ការ​រួមគ្នា​បើក​កិច្ចប្រជុំ​នេះ​បាន​ឆ្លុះបញ្ចាំង​នូវ​ការ​សាមគ្គី​ គ្នា​នៅក្នុង​គ្រូ​សារ​អាស៊ាន​។​ សម្តេច​តេ​ជោ​មាន​ ប្រសាសន៍​​​វាយ​តម្លៃថា កិច្ចប្រជុំ​នេះ​នឹង​នាំមក​នូវ​ការសំរេចចិត្ត និង​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ដែល​ទាំងនោះ​គឺ​ដើម្បី​កសាង​សហគមន៍​អាស៊ាន​ដ៏​ រឹងមាំ​មួយ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានផ្តល់ ​អនុសាសន៍ ដល់​បណ្តា​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ទាំងអស់​ឲ្យ​យក​ចិត្ត​ទុកដាក់ និង​ពិនិត្យ​សិក្សា​ដើម្បី លើកឡើង​នូវ​គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារសំខាន់​នេះ ជូន​បណ្តា​ថ្នាក់ដឹកនាំ​ថ្នាក់ក្រោម​រហូតដល់ ប្រមុខ​ថ្នាក់ដឹកនាំ​ប្រទេស​និ​មួយៗ ដោយមានសម្តេច​​ ប្រសាសន៍ថា ការចូលរួម​នៅក្នុង​ប្រតិបត្តិការ ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ និង​តំបន់​អាស៊ាន​គ្មាន​សង្គ្រាម​ស៊ីវិល​​នោះ​​គឺ​សុទ្ធសឹង តែ​ជា​កត្តា​សំខាន់​ក្នុងការ​ពង្រឹង​សន្តិសុខ​ក្នុង​តំបន់ និង​តួនាទី​របស់​អាស៊ាន​ឲ្យ​កាន់តែ​សកម្ម ឡើង​ផងដែរ​។​

សម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ចាត់ទុក ​ ការបញ្ជូន​កងទ័ពរ​បស់​បណ្តា​ប្រទេស​អាស៊ាន​ចូលរួម ក្នុង​កិច្ចការ​មនុស្សធម៌​ក្នុង​ប្រតិបត្តិការ​ក្រោម​ឆ័​ត្រ​របស់​ អង្គការសហប្រជាជាតិ គឺ​ដើម្បី​ពង្រឹង​នូវ​តួនាទី​របស់​អាស៊ាន​លើ​ឆាក​អន្តរជាតិ ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ក៏បានផ្តល់​អនុសាសន៍​មួយចំនួន​ទៀត​​ស្តីពី​ការពិនិត្យ​មើល​ពី​តួនាទី​របស់​ កងទ័ព​ដែល​មិន​គ្រាន់តែ​ក្នុង​វិស័យ​ការពារជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កងទ័ព​ត្រូវតែមាន​តួនាទី​សកម្ម​លើ​​ការងារ​មនុស្ស​ធម៌ អន្តរាគមន៍​ជួ​យស​ង្រ្គោះ​​ប្រជាពលរដ្ឋ នៅពេល​ជួប​គ្រោះធម្មជាតិ​កើតឡើង ទាំង​នៅក្នុង​តំបន់ និង​នៅ​ជុំវិញ​ពិភពលោក​ព្រោះថា តួនាទី​របស់​កងទ័ព​កាន់តែ​មានកំ​រិត​ខ្ពស់ ដែល​ពាក់​ព​ន្ធ័​ទៅនឹង​ការអន្តរាគមន៍​ជួ​យស​ង្គ្រោះ​នោះ​។​

​ជា​មួយ​នឹង​ការ​​ផ្តួចផ្តើម​នូវ​គំនិត​ចង់​ឲ្យ​តំបន់​អាស៊ាន​ទាំងមូល​គ្មាន​សង្គ្រាមស៊ីវិល សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​​​បានមាន ​ប្រសាសន៍​​ឲ្យ​ដឹង​ថា នៅពេល​ដ៏​ឆាប់ៗ​ខាងមុខនេះ​យើង​នឹង​ចុះហត្ថលេខា​ទៅលើ​សន្ធិសញ្ញា ស្តីពី​តំបន់​អាស៊ាន​មួយ​គ្មាន​អាវុត​នុយ​ក្លែ​រ​អ៊ែរ ដែលមាន​ចូលរួម​ពី​បណ្តា​ប្រទេស​ធំៗ​លើ​ពិភព​លោក ហើយ​ដែល​នឹង​ធ្វើឡើង​នៅក្នុង​ប្រទេស​កម្ពុជា​៕​

អង្គភាព​ព័ត៌មាន និង​ប្រតិកម្មរហ័ស